ក. ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមាន ៖
- ទ្រព្យធនធានធម្មជាតិ មានជាអាទិ៍ ព្រៃឈើ ផ្លូវទឹក បឹងធម្មជាតិ ច្រាំងទន្លេ និងត្រើយសមុទ្រ ។
- ទ្រព្យដាក់ឱ្យប្រើប្រាស់ជាសាធារណៈមានកំពង់ផែ ផ្លូវទឹក ព្រលានយន្តហោះ ផ្លូវថ្នល់ ផ្លូវលំ ។
- ទ្រព្យទាំងឡាយដែលដាក់ឱ្យដំណើរការជាសាធារណៈ ដូចជា សាលារៀន អគាររដ្ឋបាល និង មន្ទីរពេទ្យជាដើម ។
- ទ្រព្យផ្សេងទៀតដែលបង្កើតជាដែនបម្រុងធម្មជាតិបេតិកភ័ណ្ឌបុរាណវិទ្យា វប្បធម៌ និងប្រវត្តិសាស្រ្តអចលនវត្ថុជាព្រះរាជទ្រព្យដែលមិនមែនជាទ្រព្យសម្បត្តិឯកជនរបស់ព្រះរាជ្យវង្សានុវង្ស ។
ខ. ភាពខុសគ្នារវាងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ៖
- ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាទ្រព្យដែលមានជាប់ផលប្រយោជន៍សាធារណៈ មិនអាចលក់ដូរ មិនអាចកំណត់អាជ្ញា
- ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ជាទ្រព្យសម្បត្តិទាំងឡាយដែលមិនស្ថិតនៅក្រោមទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងមិនមែនទ្រព្យជាកម្មសិទ្ធិរបស់ឯកជន ឬសមូហភាព ។ ទ្រព្យសម្បត្តិនេះអាចលក់ដូរ បែងចែក ឬផ្ទេរសិទ្ធិបានតាមការកំណត់ដោយច្បាប់ ។