ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ខ្ញុំគិតថារដ្ឋាភិបាលគួរតែចំណាយប្រាក់លើកម្មវិធីស្រាវជ្រាវអំពីផ្កាយព្រះគ្រោះ និងផ្កាយដុះកន្ទុយដែលធ្វើដំណើរជុំវិញភពផែនដីព្រោះផ្អែតតាមការសិក្សា អ្នកវិទ្យាសាស្រ្តទស្សន៍ទាយថាការបុកទង្គិចដែលមានអានុភាពគ្រប់គ្រាន់ធ្វើឲ្យមានមហន្តរាយធម្មជាតិកើតឡើងនៅរៀងងរាល់ពីរទៅបីពាន់ឆ្នាំម្តង ។ ការបុកទង្គិចម្តងៗមានកម្លាំងខ្លាំងបណ្តាលឲ្យមានគ្រោះធម្មជាតិលើពិភពលោក ដូចជាការផុតពូជនៃពពួកសត្វដាយណូស័រ គេប៉ាន់ស្មានថាកើតឡើងម្តងនៅរៀងរាល់៣០លាន ទៅ៥០លានឆ្នាំជាមធ្យម ។ ដូច្នេះរដ្ឋាភិបាល និងពិភពលោកទាំងមូលគួរយកចិត្តទុកដាក់សិក្សាអំពីផ្កាយព្រះគ្រោះនិងផ្កាយដុះកន្ទុយដែលអណ្តែត្នុងគន្លងជុំវិញព្រះអាទិត្យក្នុងគោលបំណងចៀសវាងគ្រោះមហន្តរាយធម្មជាតិដែលអាចកើតឡើងនាពេលអនាគត ។