Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Neang
2017-08-06 11:26

វិស័យ​ទេសចរណ៍​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ចែក​ចេញ​ជា៥ផ្នែកគឺ៖

  • ទេសចរណ៍វប្បធម៌ៈ ការធ្វើ​ដំណើរ​កំសាន្ត​តាម​តំបន់​ដែល​មាន​ប្រាសាទ​បុរាណ វត្តអារាម ទីកន្លែង​សក្ការៈបូជា​ ប្រពៃណី​ទំនៀម​ទម្លាប់​ ល្បែង​ប្រជាប្រិយ​ របាំ​ប្រជាប្រិយ​ សម្លៀក​បំពាក់​ជាដើម។
  • ទេសចរណ៍ធម្មជាតិៈ ការធ្វើ​ដំណើរ​កំសាន្ត​តាម​តំបន់​ដែលមាន​សម្រស់​ធម្មជាតិ​ទូទៅ បរិស្ថាន​នៃ​តំបន់​ដែល​បានការ​ពារសត្វ​ព្រៃ មច្ឆជាតិ និង​របៀប​គ្រប់​គ្រង​ ការរស់នៅ ជំនឿ ប្រពៃណី ទំនៀម​ទម្លាប់​នៃ​ជន​ជាតិ​ភាគ​តិច។
  • ទេសចរណ៍​អរូបិយៈ ធ្វើ​ដំណើរ​កំសាន្ត​នៅ​តំបន់​ដែល​ទាក់​ទង​ទៅនឹង​សាសនា (ការ​គោរព​អ្នក​តា​ ភាព​អស្ចារ្យ​ជា​ដើម)។
  • ទេសចរណ៍កែច្នៃៈ ធ្វើ​ដំណើរ​កំសាន្ត​តាម​តំបន់​ប្រែ​ក្លាយ​ទៅ​ជា​រមណិយដ្ឋាន​ កន្លែង​កំសាន្ត​ មជ្ឈមណ្ឌល​កីឡា និង​កន្លែង​មាន​ពន្លឺ​ព្រះ​អាទិត្យ​គ្រប់​គ្រាន់​ ដូចជា​ឆ្នេរសមុទ្រ...។
  • ទេសចរណ៍​ជំនួញៈ ធ្វើ​ដំណើរ​កំសាន្ត​លំហែររបស់​អ្នក​បណ្ដាក់​ទុន ដើម្បី​ស្វែង​រក​ទីតាំង​សម្រាប់​វិនិយោគ​ បញ្ហានេះ​ទាក់​ទង​នឹង​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍។

ឯទេសចរណ៍​សិច​ពុំ​ទាន់​ចាត់​ទុក​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ទេ ពីព្រោះ​វា​ផ្ទុយ​នឹង​ច្បាប់​រដ្ឋ ពិសេស​ប៉ះពាល់​ដល់​បញ្ហា​សិទ្ធិ​មនុស្ស។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login