ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អោយបានចំនួនច្រើនឡើងជាលំដាប់ យើងត្រូវរៀបចំប្រទេសជាតិអោយបានល្អប្រសើរដូចជា ៖
- ការថែរក្សាព្រៃឈើ សត្វព្រៃ និងសត្វស្លាបអោយបានគង់វង្ស
- ការរៀបចំថែរក្សារមណីដ្ឋាន (ឆ្នេរសមុទ្រ ភ្នំ ល្បាក់ ទឹក សួនច្បារ បង្កើតសួនសត្វ)
- ការរៀបចំសម្បត្តិវប្បធម៌ (ការពារជួសជុល និងសំអាតប្រាសាទបុរាណវត្តអារាមសារមន្ទីរ)
- ការរៀបចំថែរក្សាភ្លេងប្រពៃណណី របាំ មហោស្រពធំៗ
- ការរៀបចំថែរក្សាសិប្បកម្មប្រពៃណី (ផ្នែកតំបាញ ផ្នែកចំលាក់)
- ការរៀបចំកន្លែងស្នាក់នៅ និងហូបចុកអោយបានគ្រប់គ្រាន់ (សណ្ឋាគារ ភោជនីយដ្ឋាន រង្គសាល)
- ការរៀបចំផ្លូវជាតិ និងផ្លូវលំអោយបានល្អ
- ការរៀបចំសង្គមអោយមានសន្តិភាព និងសន្តិសុខគ្រប់គ្រាន់ក្នុងការធ្វើដំណើរកំសាន្ត
- រៀបចំទីក្រុង និងទីប្រជុំជនអោយមានរបៀបរៀបរយមានអនាម័យ និងគ្រប់គ្រងយានយន្តអោយបានម៉ត់ចត់ តាមច្បាប់ចរាចរ
- ការរៀបចំមណ្ឌលឧស្សាហកម្ម ដោយរកទីតាំងអោយបានសមស្រប ដើម្បីចៀសវាងជាតិពុលដោយផ្សែងនិងកាកសំនល់នានា ។