សិល្បៈខ្មែរបុរាណ (សម័យនគរភ្នំ ចេនឡា និងអង្គរ) ចែកចេញជាប្រាំបួនរចនាបថ រួមមាន៖
- រចនាបថភ្នំដា (ស.វ.ទី១ ដល់ស.វ.ទី៦)
- រចនាបថសម្បូណ៌ (ពាក់កណ្ដាលទី១ នៃស.វ ទី៧)
រចនាបថសម្បូណ៌ស្ថិតក្នុងរជ្ចកាលព្រះបាទឦសានវរ្ម័នទី១ « ៦១៦-៦៣៥ » ដែលមានរាជធានីឈ្មោះឦសានបុរៈ គឺសម្បូណ៌ព្រៃគុក ប្រាសាទដែលរាប់បញ្ចូលក្នុងរចនាបថសម្បូណ៌ព្រៃគុក មាន៖
- ប្រាសាទសម្បូណ៌ព្រៃគុកស្ទើរតែទាំងអស់
- ប្រាសាទភ្នំធំ
- ប្រាសាទដំបងដែក
- រចនាបថព្រៃក្មេង (ពាក់កណ្ដាលតី២ នៃស.វទី៧)
រចនាបថព្រៃក្មេង ស្ថិតក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ (៦៥៥-៦៨១) ដែលមានរាជធានីនៅអង្គរបុរី។ ប្រាសាទដែលរាប់បញ្ចូលក្នុងរចនាបថនេះមាន៖
- ប្រាសាទព្រៃក្មេង
- ប្រាសាទស្វាព្រាហ្មណ៍
- ប្រាសាទភ្នំបាសិទ្ធ (ទ្វាខាងកើត)
- ប្រាសាទព្រៃប្រាសាទ (ប្រាសាទខាងត្បូង)
- ប្រាសាទអណ្ដែត
- រចនាបថកំពង់ព្រះ (ស.វទី៨)
រចនាបថកំពង់ព្រះស្ថិតក្នុងសម័យដែលរាជាណាចក្រចេនឡាបែងចែកជាពីរ។ ប្រាសាទក្នុងរចនាបថកំពង់ព្រះគឺ៖
- ប្រាសាទកំពង់ព្រះ
- ប្រាសាទអកយំ
- ប្រាសាទភ្នំបាសិទ្ធ « ទា្វខាងលិច»
- ប្រាសាទភូមិប្រាសាទ
- រចនាបថគូលែន (ពាក់កណ្ដាលទី១ នៃស.វ ទី៩) រចនាបថនេះស្ថិតក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០) ដែលមានរាជធានីនៅច្រើនកន្លែង។ ប្រាសាទក្នុងរចនាបថគូលែនមាន៖
- ប្រាសាទព្រៃប្រាសាទ
- ប្រាសាទមួយចំនួននៅក្នុងសម្បូណ៌ព្រៃគុក
- ប្រាសាទនៅភ្នំគូលែន
- ប្រាសាទដំរីទ្រាប
- ប្រាសាទខ្ទីងស្លាប់
- ប្រាសាទរូបអារក្ស
- ប្រាសាទថ្មអារក្ស
- ប្រាសាទថ្មដាប់ប្រាសាទគគីរ
- ប្រាសាទក្រហម
- ប្រាសាទអ្នកតា
- រចនាបថព្រះគោ (ភាគ៤ ចុងក្រោយនៃស.វ ទី៩)
រចនាបថព្រះគោស្ថិតនៅក្នុងរជ្ជកាលព្រះបាទឥន្រ្ទវរ្ម័នតី១ (៨៨៩-៩០០) ដែលបានគង់នៅក្នុងរាជធានីហរិហរាល័យ។ ប្រាសាទក្នុងរចនាបថព្រះគោមានៈ
- ប្រាសាទព្រះគោ (គ.ស. ៨៧៩)
- ប្រាសាទបាគង (គ.ស. ៨៨៧) ឥន្រ្ទវរ្ម័នទី១
- ប្រាសាទលលៃ (គ.ស. ៨៩៣) យសោវរ្ម័នទី១
- រចនាបថបាខែង (ចុងស.វ. ទី៩ ដើមស.វ ទី១០)
រចនាបថនេះស្ថិតក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ (៨៨៩- ៩០០) ដែលមានរាជធានីនៅយសោធបុរៈ (ភ្នំបាខែង)។ ប្រាសាទក្នុងរចនាបថនេះមាន៖
- ប្រាសាទភ្នំបាខែង
- ប្រាសាទភ្នំក្រហម
- ប្រាសាទភ្នំបូក
- ប្រាសាទក្រវ៉ាន់ និងបក្សីចាំក្រុង
- រចនាបថកោះកេរ្តិ៍ (ភាគទី២ នៃស.វ. ទី១០)
រចនាបថនេះស្ថិតនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ (៩២៨-៩៤១) ដែលទ្រង់តាំងរាជធានីនៅកោះកេរ (១០០គ.ម) ផ្នែកឦសានក្នុងអង្គរ។
ប្រាសាទក្នុងរចនាបថកោះកេរ គឺប្រាសាទទាំងអស់ដែលស្ថិតក្នុងតំបន់កោះកេរ ក្នុងចំនោមនេះមានប្រាសាទមួយសង់នៅលើខឿន៧ជាន់កំពស់៣៥ម។
- រចនាបថបន្ទាយស្រី (ពាក់កណ្ដាលទី២ នៃស.វ. ទី១០)
រចនាបថបន្ទាយស្រី ស្ថិតក្នុងរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័នទី២ (គ.ស ៩៤៤-៩៦៨) ដែលទ្រង់បានលើករាជធានីមកតាំងនៅអង្គរវិញ។
រចនាបថបន្ទាយស្រីរួមមាន៖
- ប្រាសាទមេបុណ្យខាងកើត (គ.ស. ៩៥២)
- ប្រាសាទប្រែរូប (គ.ស. ៩៦១)
- ប្រាសាទបន្ទាយស្រី (គ.ស. ៩៦៧)
- រចនាបថឃ្លាំង (ចុងស.វ. ទី១០ និងពាក់កណ្ដាលទី១ នៃស.វ. ទី១១)
រចនាបថឃ្លាំងស្ថិតនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ (គ.ស. ៩៦៨-១០០២) និងព្រះបាទសូរ្យវរ្ម័នទី១ (គ.ស. ១០០២-១០៥០) ដែលមានរាជធានីនៅអង្គរ។ រចនាបថមាន៖
- ប្រាសាទតាកែវ
- ប្រាសាទឃ្លាំងខាងលើ-ខាងត្បូង
- ប្រាសាទភិមានអាកាស
- ខ្លោងទ្វារព្រះរាជវាំង
- ប្រាសាទភ្នំជីសូរ
- ប្រាសាទព្រះវិហារ...។
- រចនាបថបាពួន (ពាក់កណ្ដាលទី២ នៃស.វ. ទី១១)
រចនាបថបាពួនស្ថិតក្នុងរជ្ជកាលព្រះបាទឧទយាទិត្យវរ្ម័នទី២ (គ.ស. ១០៥០-១០៦០) និងព្រះបាទហស៌វរ្ម័នទី៣ (គ.ស ១០៦៦-១០៨០) ដែលមានរាជធានីនៅអង្គរដដែល។
ប្រាសាទក្នុងរចនាបថនេះមាន៖
- ប្រាសាទបាពួន
- ប្រាសាទមេបុណ្យខាងលិច
- ប្រាសាទវត្តខ្នារ...។
- រចនាបថអង្គរវត្ត (ពាក់កណ្ដាលទី១ នៃស.វ. ទី១២)
រចនាបថអង្គរស្ថិតក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ (គ.ស. ១១១៣-១១៤៥) ដែលមានរាជធានីនៅអង្គរ។ ប្រាសាទក្នុងរចនាបថនេះមាន៖
- ប្រាសាទមាលា
- ប្រាសាទភីមាយ
- ប្រាសាទបន្ទាយសំរ៉ែ
- ប្រាង្គជាកំពូលប្រាសាទបាគង
- ប្រាសាទធម្មានន
- ប្រាសាទអង្គរវត្ត។ល។
- រចនាបថបាយ័ន (ពាក់កណ្ដាលទី២ នៃស.វ ទី១២ និងដើមស.វ. ទី១៣)
រចនាបថបាយ័នស្ថិតក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ (គ.ស. ១១៨១-១២១៨)។ ប្រាសាទស្ថិតក្នុងរចនាបថនេះមាន៖
- ប្រាសាទតាព្រហ្ម
- ប្រាសាទបន្ទាយក្ដី
- ប្រាសាទព្រះខ័ន
- ប្រាសាទនាគព័ន្ធ
- ប្រាសាទបន្ទាយឆ្មារ
- ប្រាសាទបាយ័ន
- ប្រាសាទតាព្រហ្ម (បាទី)
- ប្រាសាទនគរ (កំពង់ចាម)
- កំពែង និងខ្លោងទា្វរទាំង៥នៃ អង្គរធំ
លក្ខណៈពិសេសនៃរចនាបថនេះគឺ៖
- មានប្រាង្គមុខ៤ ញញឹមទៅទិសទាំង៤
- មាននាគអមសងខាងផ្លូវឆ្លងចូលទៅកាន់ប្រាសាទ
- ក្បាលនាគបែរមុខចេញក្រៅ នាគម្ខាងទាញដោយពួកទេវតា ឯម្ខាងទៀតទាញដោយពួកអសុរៈ (រឿងកូរសមុទ្រទឹកដោះ)។