Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Neang
2017-08-06 11:30

+ ​សីលញាណ  គឺ​ជា​សំឡេង​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ខ្លួន​យើង​ ហើយ​មាន​មុខងារ​ជា​អ្នក​សង្កេត​ ពិនិត្យ​ វិនិច្ឆ័យ សរសើរ​ ដាក់​ទណ្ឌ​កម្ម​នូវ​រាល់​អំពើ​ដែល​យើង​បាន​ប្រព្រឹត្ត​កន្លង​ទៅ។

+ ​សីលធម៌  ជា​ធម៌​ដែល​នាំ​ឲ្យ​មនុស្ស​ឆ្ពោះ​ទៅ​រក​អំពើ​ដែល​ជា​កុសល។

ឬ​ ជា​គន្លង​នៃ​ចរិយា​របស់​មនុស្ស​ដែល​បាន​រស់​ប្រកប​ដោយ​គុណ​ធម៌​ ដើម្បី​រស់​នៅ​សមរម្យ។ ឬ ជាទ្រឹស្ដី​ ពាក្យ​ទូន្មាន​ទាំង​ឡាយ​ណា​ដែល​ដឹក​នាំ​មនុស្ស​ទៅ​រក​ផ្លូវ​ល្អ។

+ ​គុណ​ធម៌  ជា​តម្លៃ​ល្អ​ ដែល​ស្ដែង​ចេញ​តាម​រយៈ​កាយ​ វាចា ចិត្ត​ និង​សកម្ម​ភាព​របស់​មនុស្ស។

ក្នុង​ការ​រស់​នៅ​របស់​មនុស្ស​ម្នាក់​ៗ​ ត្រូវ​មាន​សីលធម៌​៥យ៉ាង​ និង​គុណ​ធម៌​៥យ៉ាង​គឺ៖

សីលធម៌៥យ៉ាង

  • សីលធម៌​ផ្ទាល់​ខ្លួនៈ ដឹង​ខុស​ត្រូវ​ ល្អ​អាក្រក់​ ក្លាហាន​ ហ៊ាន​ទទួល​ខុស​ត្រូវ​លើ​អំពើ​របស់​ខ្លួន​ តាំង​ជា​ម្ចាស់​នៃ​ចិត្ត​របស់​ខ្លួន។
  • សីលធម៌​វិជ្ជា​ជីវៈ មាន​មនសិកា​រ​ការងារ​ រក​ស៊ី​តាម​សម្មា​ជីវោ​ តាម​សមត្ថភាព​ មិន​រំលោភ​លើ​អ្នក​តូច​ជាង​ខ្លួន​ មិន​រំលោភ ធ្វើ​ការ​ហួស​កម្លាំង​នាំ​ឲ្យ​ខូច​សុខភាព។
  • សីលធម៌​សង្គមៈ មាន​សាមគ្គី​ល្អ​ មិន​បង្ក​ទំនាស់់​ គោរព​សិទ្ធិ​គ្នា​ ស្រឡាញ់​យុត្តិធម៌​ ស្រឡាញ់​មនុស្ស​ទូទៅ​ ទទួល​ស្គាល់​ទុក្ខ​វេទនា​របស់​អ្នក​ដទៃ។
  • សីលធម៌​សកល​លោកៈ មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​បរទេស មិន​ប្រកាន់​ជាតិ​សាសន៍ សាសនា...។

គុណធម៌៥យ៉ាង

  • គោរព​មាតាបិតា​ ចាស់​ទុំ

+ ស្គាល់​អំពើ​ល្អ និង​អំពើ​អាក្រក់​

+ សុចរិត​ ស្មោះ​ត្រង់​ យុត្តិ​ធម៌។

  • គោរព​សិទ្ធិ​មនុស្ស​

+ មិន​រើស​អើង​ (ភេទ ពូជសាសន៍ ពណ៌​សម្បុរ...)

+ អត់​ឱន និង​អធ្យាស្រ័យ​ សន្ដោស

  • ព្រហ្ម​វិហារ​ធម៌ទាំង​៤

+ មេត្តាៈ ស្រឡាញ់

+ ករុណៈ អាណិតអាសូរ

+ មុទិតាៈ ត្រេក​អរ​តាម

+ ឧបេក្ខាៈ មិន​លំអៀង។

  • សីល​៥ (និច្ច​សីល)

+ បាណា​តិបាតា​វេរមណី :   មិន​សម្លាប់

+ អទិន្នា​ទានា​វេរមណី   :   មិន​លួច

+ មុសា​វាទាវេរមណី       :   មិន​និយាយ​កុហក​

+ កាមេ​សុមិច្ឆាចារា​វេរមណី :  មិន​សាហាយ​ស្មន់

+ សុរា​មេរយ​មជ្ឈប្បមា​ទដ្ឋានា​វរមណី    :    មិន​សេព​គ្រឿង​ស្រវឹង គ្រឿង​ញៀន។

  • ទសពិធរាជ​ធម៌

+ ទាន          :   ធ្វើ​អំណោយ

+ សីល          :   ការ​កាន់​នីច្ច​សីល​ ឬ ឧបោសថសីល

+ ​បរិច្ចាគ     :   ចែក​ទ្រព្យ​ទំនុក​បំរុង​ប្រទេស

+ អាជ្ជវ        :   ទៀង​ត្រង់

+ មទ្ទវ         :   សុភាព​រាប​សា

+ តប          :   កាន់​ឧបោសថសីល​តាម​ការ​កំណត់​

+ អកោ​ធន   :   មិន​ដុត​កំដៅ​អ្នក​ដទៃ

+ អវិហឹសា :   មិន​បៀត​បៀន​អ្នក​ដទៃ

+​ ខន្តី          :   អត់​ធ្មត់

+ អវិ​រោធន   :   មិន​បំពាន​ច្បាប់។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login