នៅក្នុងប្រតិទិនដែលប្រទេសកម្ពុជាយើងនិយមបោះពុម្ពផ្សព្វផ្សាយនិងប្រើប្រាស់មានដាក់ពុទ្ធ សករាជផង គ្រិស្តសករាជផង ចុល្លសករាជផង និងមហាសករាជផង
- សករាជ គឺរាប់ថ្ងៃខែឆ្នាំ ឬរាប់ត្រឹមតែឆ្នាំតាមកាលកំណត់ដែលតាំងទុកពីមួយរៀងមក ដោយមានបុគ្គលអស្ចារ្យ ឬមានហេតុការណ៍អស្ចារ្យណាមួយដែលពូកជនានុជនអ្នកគោរពត្រូវការ កត់ត្រាទុកកុំឱ្យបាត់ហើយត្រូវប្រើក្នុងសំបុត្រចុតហ្មាយជាដើមដោយបង្កើតមួយលេខៗរៀងរាល់ឆ្នាំ។
- ពុទ្ធសករាជ គឺរាប់ថ្ងៃខែឆ្នាំដោយយកពុទ្ធសករាជជាគោល។ ក្នុងការរាប់ចំនួនថ្ងៃខែឆ្នាំនេះគេចាប់ផ្តើមតាំងពីមួយថ្ងៃបន្ទាប់ពីព្រះពុទ្ធសមណគោតមជាបរមគ្រូទ្រង់បរិនិព្វាន។ ព្រះសមណគោរតមថា ព្រះបរមគ្រូទ្រង់បរិនិព្វានថ្ងៃទី ១៥កើត ខែពិសាខ ឆ្នាំ ម្សាញ់ ៥៤៣ មុនគ.ស។ ដូចនេះ ពុទ្ធសករាជត្រូវបានគេបង្កើតឡើងចាប់ពីថ្ងៃពុធ ១រោជ ខែពិសាខ ឆ្នាំម្សាញ់ មុនគ.ស៥៤៣ឆ្នាំ និងត្រូវបានគេប្រើរហូតដល់សព្វថ្ងៃនេះ។
- គ្រិស្តសករាជត្រូវបានគេប្រើនៅសម័យបារាំងដាកនឹមអាណានិគមមកលើប្រទេសកម្ពុជានាឆ្នាំ ១៨៦៣។ គ្រិស្តសករាជ គឺរាប់ថ្ងៃខែឆ្ន ដោយយកគ្រិស្តសាសនាជាគោល។ ថ្ងៃ ខែ ឆ្នាំ តាមគ្រិស្តសករាជត្រូវបានចាប់ផ្តើមរាប់តាំងពីថ្ងៃដែលព្រះយីស៊ូប្រសូតគឺតាំងពីថ្ងៃទី ២៥ ខែ ធ្នូ ៥៤៣ ឆ្នាំក្រោយពុទ្ធសករាជ។ គ្រិស្តសករាជត្រូវបានគេនិយមប្រើជាសកលរហូតដល់សព្វថ្ងៃនេះ។
- មហាសករាជ គឺជាសករាជធំ កើតឡើងអំពីជនមួយពួកហៅថាតាតិ រស់នៅតំបន់មួយខាងទិសពាយព្យប្រទេសឥណ្ឌ ដែលបានលុកលុយវាតអំណាចក្នុង ប្រទេសឥណ្ឌាប៉ែកខាងលិច កាលពុទ្ធសករាជ ៦២១ ហើយបានតាំងក្សត្រិយ៍ជាតិរបស់ខ្លួនព្រះនាម សកៈ ឬ សាលិវាហនៈ ឱ្យគ្រងរាជ្យនៅទីនោះ។ ស្តេចសកៈ ក៏តាំងការាប់ឆ្នាំពីមួយរៀងមក ហើយដែលចំណេរតមកហៅថា មហាសករាជ។ ក្នុងព្រះរាជពង្សាវតាខ្មែរចាព្រះបាទសម្តេច អរិដ្ឋិពលពានោ(ព្រះកេតុមាលា) បានតំមហាសករាជ ទី១ក្នុងកាលពុទ្ធសករាជ ៦២១ ឬឆ្នាំ ៧៩ នៃគ្រិស្តសករាជជាប់មានមកក្នុងប្រទេសយើងរៀងដល់សព្វថ្ងៃនេះ។
- ចុល្លសករាជ គឺជាសករាជតូចតាមព្រះរាជពង្សាវតាខ្មែរ ដែលសម្តេចបទុមស្រីសុរិយវង្សបានតាំងចុល្លសករាជទី១ក្នុងពុទ្ធសករាជ ១១៨៣ គឺត្រូវនឹងថ្ងៃ ១២កើត ខែចែត្រ ឆ្នាំកុរ ឯកស័ក ឬឆ្នាំ ៦៤០នៃ គ្រិស្តសករាជ។ ឬសករាជរាប់ថ្ងៃខែឆ្នាំ ឬរាប់ត្រឹមតែឆ្នាំតាមកាលកំណត់ដែលតាំងទុកពីមួយរៀងមកដោយមានបុគ្គលអស្ចារ្យ ឬមានហេតុការណ៍អស្ចារ្យណាមួយដែលពួកជនានុជនអ្នកគោរពត្រូវកាតកត់ត្រាទុកកុំឱ្យបាត់ហើយត្រូវប្រើក្នុងសំបុត្រចុតហ្មាយជាដើមដោយបង្កើនរៀងរាល់ឆ្នាំ។
ឈ្មោះសករាជ
|
ប្រភេទសករាជ
|
ព្រឹត្តិការណ៍
|
កាលបរិច្ចេទ
|
ការបង្កើតឬនាំចូលមកកម្ពុជា
|
ពុទ្ធសករាជ
|
សាសនាព្រះពុទ្ធ
|
ពុទ្ធបរិព្វាន
|
៥៤៣ឆ្នាំមុនគ្រិស្តសករាជ
|
១ថ្ងៃក្រោយពុទ្ធបរិព្វាន
|
គ្រិស្តសករាជ
|
សាសនាគ្រិស្ត
|
ព្រះយេស៊ូប្រសូត
|
៥៤៣ឆ្នាំក្រោយពុទ្ធសករាជ
|
ថ្ងៃព្រះយេស៊ូប្រសូតនាំចូលដោយអាណានិគមបារាំង ឆ្នាំ ១៨៦៣
|
មហាសករាជ
|
សករាជធំ
|
ស្តេចសកៈឬសាលិវាមានៈនៃពួកគាត់ឡើងគ្រងរាជឥណ្ឌាប៉ែកខាងលិខ
|
ព.ស ៦២១ឬ គ.ស ៧៩
|
បង្កើតដោយស្តេចសកៈនៃពួកតាតិ (ស្តេចឥណ្ឌា) នាំចូលដោយព្រះកេតុមាលា
|
ចុល្លសករាជ
|
សករាជតូច
|
|
ព.១១៨៣ឬគ.ស ៦៤០
|
ស្តេចទុមស្រីសុរិយវង្ស
|