ក្នុងរយៈពេលបណ្ដុះបណ្ដាលនៅមហាវិទ្យាល័យគរុកោសល្យ (សព្វថ្ងៃ ហៅថាវិទ្យាស្ថានជាតិអប់រំ) ខ្ញុំត្រូវប្រកាន់អាកប្បកិរិរយាដូចតទៅ៖
- យកចិត្តទុកដាក់គោរពវិន័យ និងបទបញ្ជារបស់សាលា
- យកចិត្តទុកដាក់ គិត សង្កេត ត្រិះរិះពិចារណា វិភាគ ធ្វើសំយោគ ប្រៀបធៀបលើប្រធានបទនីមួយៗដែលលោកសាស្រ្តាចារ្យដាក់ឱ្យ។
- ខិតខំប្ដូរយោបល់ ស្ដាប់មតិអ្នកដទៃ ស្ដាប់ការណែនាំរបស់គណៈគ្រប់គ្រងសាលា និងសាស្រ្តាចារ្យ។
- ខិតខំត្រង់ត្រាប់ស្ដាប់រាល់ពុទ្ធិទាំងឡាយដែលលោកសាស្រ្តាចារ្យផ្ដល់ជូន។
- ខិតខំសិក្សា និងស្វ័យសិក្សាដើម្បីស្រាយបញ្ហាដែលមាននៅក្នុងប្រធានបទនីមួយៗ ដើម្បីបញ្ចេញមតិរបស់ខ្លួនជូនអ្នកដទៃស្ដាប់។
- ខិតខំបំពេញការងារដែលសាលាប្រគល់ជូន ក៏ដូចជាកិច្ចការរបស់លោកសាស្រ្តាចារ្យដើម្បីយកកិច្ចការនោះទៅប្រគល់ជូនឱ្យទាន់ពេលវេលា។
- ខិតខំសិក្សា និងស្វ័យសិក្សាស្រាវជ្រាវ។
- ខិតខំស្រាវជ្រាវដកស្រង់បទពិសោធន៍នូវចំណុចល្អៗក្នុងការរៀន និងបង្រៀន (សម្ភារឧបទេស គ្រប់គ្រងវិស័យសិស្ស ការលើកទឹកចិត្ត កិច្ចតែងការបង្រៀន)។
- ចេះស្វ័យវាយតម្លៃ និងកែលម្អឱ្យទាន់ពេលវេលាដើម្បីក្លាយគរុនិស្សិតល្អ និងក្លាយជាគ្រូបង្រៀនល្អទៅអនាគត។