Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Neang
2017-08-06 11:48

   ក្នុង​នាម​ខ្ញុំ​ជា​បុគ្គលិក​សិក្សា​មួយរូប​ ខ្ញុំ​ត្រូវ​មាន​វិធាន​ការ​ដើម្បី​ទប់​ស្កាត់​វប្បធម៌​ពាលា​អាវាសែ​ទាំង​នោះ​ដូច​តទៅ៖

  • បណ្ដុះ​ស្មារតី​ស្រឡាញ់​សិល្បៈវប្បធម៌​ជាតិ​ខ្មែរ​ ចូល​ឱ្យ​ជ្រៅ​ក្នុង​ស្រទាប់​យុវជន។
  • ផ្សព្វ​ផ្សាយ​សិល្បៈ​ និង​វប្បធម៌​ជាតិ​ឱ្យ​បាន​ច្រើន​ជាងការ​ផ្សាយ​វប្បធម៌​បរទេស​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា​នានា និង​នៅ​ទី​សាធារណៈ
  • ទប់​ស្កាត់​វប្បធម៌​បរទេស​ណា​ដែល​មិន​ផ្ដល់​ផល​ប្រយោជន៍​ដល់​សង្គម​ជាតិ​ខ្មែរ។
  • បង្កើត​ស្នាដៃ​អ្វី​ដែល​ជា​របស់​ខ្លួន​ឱ្យ​បាន​ច្រើន​ ហើយ​មាន​លក្ខណៈសុក្រិត​ល្អ​ប្រណិត ជា​ទី​ពេញ​និយម​របស់​ប្រជា​ពលរដ្ឋខ្មែរ។
  • ស្រាវជ្រាវ​ស្វែង​យល់​ ស្វ័យ​កែ​លំអ​វប្បធម៌​ជាតិ​ឱ្យ​ស៊ី​ជម្រៅ​ថែមទៀត។
  • រួបរួម​គ្នា​លើក​តំកើង​សិល្បៈវប្បធម៌​ជាតិ​បាន​ព្រមៗគ្នា។
  • អប់រំ​ប្រជាពលរដ្ឋ​-យុវជន​ និយម​ប្រើ​ប្រាស់​សិល្បៈវប្បធម៌​ជាតិ​ឱ្យ​បាន​ទូទាំង​ប្រទេស។
  • អប់​រំ​ និង​ចាត់​វិធានការ​អនុវត្ត​ទៅលើ​ទ្រឹស្ដី​ព្រំប្រទល់នៃ​សិទ្ធិ​សេរី​ភាព​របស់​យុវជន​ ពលរដ្ឋ​ឱ្យ​យល់​ពី​សិទ្ធិនិង​ច្បាប់​ សិទ្ធិ​និង​ការទទួល​ខុស​ត្រូវ​ ដើម្បី​បំបាត់​ភាព​អនាធិបតេ្យ​ឱ្យ​អស់​ពី​ក្នុង​សង្គម​ជាតិ ព្រម​ទាំង​បំបាត់​ការ​រំលោភ​សិទ្ធិ។
  • អប់រំ​សីលធម៌​ទាំង៥ (សីលធម៌​ផ្ទាល់​ខ្លួន គ្រួសារ សង្គម វិជ្ជាជីវៈ និង​អន្តរជាតិ)។
  • អប់​រំ​គុណ​ធម៌​ដើម្បី​សេចក្ដី​ថ្លៃ​ថ្នូរ​ក្នុង​ការ​រស់​នៅ​របស់​មនុស្ស។
  • ខិតខំ​ពន្យល់​ហេតុ​ផល​ពី​អ្វី​ដែល​ជា​អំពើ​អសី​លធម៌​ ចា​កត្តា​ប៉ះ​ពាល់​ដល់​ទំនៀម​ទម្លាប់​ប្រពៃណី​ជាតិ។
  • អប់រំ​ឱ្យ​គេ​យល់​ច្បាស់​ពី​អ្វី​ដែល​ជា​លក្ខណៈ​ជាតិ​ អត្តសញ្ញាណជាតិ ដើម្បី​ទប់​ស្កាត់​ការបំផ្លាញ​វប្បធម៌​ជាតិ​ខ្មែរ។
  • វាយ​បក​ និង​ទប់​ស្កាត់​ឱ្យ​ទាន់​ពេល​វេលា​ទៅលើ​អ្នក​ដែល​បង្ក​ឱ្យ​មាន​ការ​ប្រព្រឹត្ត​ល្បែង​ពាលា​អាវា​សែ​ផ្ដេស​ផ្ដាស​ ការ​ទិញ​ទឹក​ចិត្ត​សិល្បករ​ ទិញ​ស្នាដៃ​អ្នក​និពន្ធ​នានា...។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login