ជំរឿន គឺជាការអប់រំចំនួនមនុស្សប្រុស ស្រី ចាស់ ក្មេង ជនពិការ ជនជាតិភាគតិច ជនបរទេសដែលបានចូលសញ្ជាតិដែលមាននៅក្នុងប្រទេសមួយដើម្បីប្រមូលទិន្នន័យសម្រាប់ធ្វើផែនការអភិវឌ្ឃប្រទេស ។ ជាទទៅជំរឿនធ្វើឡើងក្នុងរយៈពេល ១០ ឆ្នាំម្តង ។ ប្រទេសកម្ពុជាយើងធ្លាប់បានធ្វើជំរឿនចំនួន ៤ លើកមកហើយគឺ ៖
- ការធ្វើជំរឿនក្នុងឆ្នាំ១៩២១ សម័យអាណានិគមបារាំង ។ ការធ្វើជំរឿននៅក្នុងឆ្នាំនេះមិនមែនជាការធ្វើជំរឿនពិតប្រាកដឡើយ ពីព្រោះគោលបំនងជាចំបង គឺដើម្បីចង់ដឹងអំពីចំនួនមនុស្សប្រុសចាប់ពីអាយុ ២០ ឆ្នាំ ដល់ ៦០ ឆ្នាំ ប៉ុននោះ បុព្វហេតុប្រមូលពន្ធដារ ។
- ការធ្វើជំរឿនក្នុងឆ្នាំ ១៩៦២ សម័យសង្គមរាស្រ្តនិយម ។ ជំរឿននេះបានត្រូវធ្វើឡើងទូទាំងប្រទេសលើកទី១ ចាប់តាំងពីកម្ពុជាបានទទួលឯករាជ្យ ។ ដោយគេធ្វើលើមនុស្សគ្រប់រូបគ្រប់ក្រុមគ្រួសារដើម្បីស្រង់ពត៍មានចង់ដឹងពីសិ្ថតិប្រជាជនផង និងប្រមូលទិន្នន័យផង ។
- ការធ្វើជំរឿនក្នុងឆ្នាំ ១៩៩៨ សម័យព្រះរាជាណាចក្រកម្ពុជាទី២ ។ ជំរឿននេះគេធ្វើឡើងនៅថ្ងៃទី ០៣ ដល់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ១៩៩៨ បន្ទាប់ពីរយៈពេល៣៦ឆ្នាំនៃការធ្វើជំរឿននៅឆ្នាំ ១៩៦២ និងបន្ទាប់ពីភាពចលាចលខាងនយោបាយនៅក្នុងប្រទេសកម្ពុជាអស់ជាងពីរទសវត្សមក ។ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើជំរឿនដើម្បីចង់ដឹងចំនួនប្រជាជនអស់ដែលកំពុងរស់នៅក្នុងប្រទេសនាពេលបច្ចុប្បន្ននេះដើម្បីប្រមូលទិន្នន័យគោលបំណងអភិវឌ្ឍន៍ប្រទេស ។
- ការធ្វើជំរឿនក្នុងឆ្នាំ ២០០៨ សម័យតេជោ ។ ជំរឿននេះគេធ្វើឡើងនៅថ្ងៃទី ០៣ ដល់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០០៨ ។ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើជំរឿនដើម្បីចង់ដឹងចំនួនប្រជាជនទាំងអស់ ដែលកំពុងរស់នៅក្នុងប្រទេសនាពេលបច្ចុប្បន្ននេះដើម្បីប្រមូលទិន្នន័យគោលបំណងអភិវឌ្ឍន៍ប្រទេស ។ ក្នុងចំណោមការធ្វើជំរឿនទាំង៤ លើកកន្លងមកនេះ មានតែ ៣លើកប៉ុននោះគឺ នៅឆ្នាំ ១៩៦២ និង២០០៨ ទេ ដែលជាការធ្វើជំរឿនពិតប្រាកដ និងទទួលបានលទ្ធផលល្អ តាមរយៈជំរឿនថ្ងៃទី ០៣ មីនា ឆ្នាំ ២០០៨ កន្លងមកនេះ ។ ប្រជាជនកម្ពុជាសរុបមានចំនួន ១៣ ៣៩៥ ៦៨២ នាក់ក្នុងនោះបុរសមានចំនួន ៦ ៥១៦ ០៥៤នាក់ និងស្រ្តីមានចំនួន ៦ ៨៧៩ ៦២៨នាក់ ។