2018-12-19 15:05
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើវត្ថុភាវៈបាតុភូតនិងសង្គមវិវត្តន៍តាមគោលការណ៍ណាខ្លះ ?
២. តើការយល់ដឹងពីច្បាប់ទំនាក់ទំនងនិងច្បាប់វិវត្តលតាមការត្រិះរិះបែបរូបធាតុនិយមមានសារៈសំខាន់អ្វីខ្លះដល់មនុស្ស ?
៣. ដូចម្តេចដែលហៅថា ថាមពលអត្តនោម័ត ?
៤. ដូចម្តេចដែលហៅថា ទស្សនៈគ្រប់ជ្រុងជ្រោយ ?
៥. តើការយល់ដឹងពីពិភពលោកតាមបែមបរូបធាតុនិយមមានអត្ថប្រយោជន៍អ្វីខ្លះ ?
ចម្លើយ
១. រាល់វត្ថុ ភាវៈបាតុភូត និងសង្គមសុទ្ធតែធ្វើចលនានិងវិវត្តន៍ឥតឈប់ឈរ ។ ប៉ុន្តែចលនា និងវិវត្តនេះមិនមែនកើតឡើងដោយចៃដន្យឬដោយច្របូកច្របល់នោះឡើយ តែគឺវានៅក្រោមអំណាចក្រឹត្យក្រមធម្មជាតិ ។ ពោលគឺតស៊ូនិងឯកភាពរវាងមុខបដិបក្ខ ធ្វើអោយអង្គវត្ថុប្រែប្រួលបរិមាណដែលនឹងឈានដល់ប្រែប្រួលគុណភាព ។ នៅពេលគុណភាពលប្រែប្រួលទាំងស្រុងនោះ គឺជាបដិលលលលលលសេធមួយ ។ កាលណាមានបដិសេធថ្មីមួយទៀតកើតឡើង គឺបដិសេធនៃបដិសេធ ។
២. ការយល់ដឹងច្បាប់ទំនាក់ទំនង និងច្បាប់វិវត្តន៍តាមទស្សនៈរូបធាតុនិយមមានសារសំខានណាស់ ក្នុងការរៀបចំខ្លួនស្របតាមលោកទស្សនៈវិទ្យាសាស្រ្ត ជីវទស្សនៈជឿនលឿនអោយយើងចេះសំរបខ្លួនតាមវិសេសលក្ខណៈសម្បត្តិជាក់ស្តែងរបស់មជ្ឈដ្ឋាន កាលៈ ទេសៈ និងតាមដំនាក់កាលប្រវត្តិសាស្រ្ត ព្រោះវាជាសំនុំពុទ្ធិស្យង់ ជាគ្រឹះនៃការគិតពិចារណា វិនិច្ឆ័យ និងវាយតំលៃរាល់លើបាតុភាពសង្គម ។ វាអាចអោយយើងបំមបាត់នូវរាល់ជំងឺសតិអារម្មណ៍ចៀសផុតពីនិន្នាការទុទ្ធិដ្ឋិនិយម ហើយអាចប្រើអស់ថាមពលអគ្គម័តដើម្បីសំរេចកិច្ចការដោយឈរលើទស្សនៈគ្រប់ជ្រុងជ្រោយនិង គំនិតជឿនលឿន ។
៣. ថាមពឡអត្តនោម័ត គឺរាល់កំលាំងដែលមាននៅក្នុងខ្លួនបុគ្គលម្នាកៗរួមមានកំលាំងកាយ កំលាំងចិត្ត កំលាំងបញ្ញា កំលាំងស្មារតី ។ គឺដោយសារកំលាំងទាំងអស់នេះហើយ ដែលធ្វើអោយមនុស្សមានការតស៊ូ ព្យាយាម ហ៊ានពុះពាររាល់ការលំបាក ជំនេះគ្រប់ឧបសគ្គ មានការភ្ញាក់រលឹក ការប្តេជ្ញា មានគំនិតឆ្នៃប្រឌិតរស់រវើកដើម្បីសំរេចកិច្ចការចំពោះមុខ ។
៤. ទស្សនៈគ្រប់ជ្រុងជ្រោយ គឺជាការប្រមើលមើលឃើញសព្វហេតុផល ដែលអាចកើតឡើងជាយថាហេតុ ។ ទស្សនៈនេះត្រូវបានកសាងឡើងលើមូលដ្ឋានទ្រឹស្តីរបស់ក្រិតក្រមសារវ័ន្តទាំងបី ដែលទិដ្ឋរូបធាតុនិយមបដិសំយោគនិងលើគោលការណ៍ទំនាក់ទំនងរវាងវត្ថុភាវៈ និងបាតុភូតមុននឹងវិនិច្ឆ័យឬមវាយតំលៃទៅលើអ្វីមួយ ។
៥. ការយល់ដឹងពីពិភពលោកតាមបែបរូបធាតុនិយមអាចធ្វើអោយយើងមានសុទិដ្ឋិនិយមមានជំនឿលើសមត្ថភាពធ្វើម្ចាស់លើធម្មជាតិរបស់មនុស្សជាតិសមត្ថភាពកែឆ្នៃធម្មជាតិធ្វើរង្វាយដណ្តើមធម្មជាតិដាក់ធម្មជាតិក្នុងការប្រើប្រាស់និងចេះទាញផលប្រយោជន៍ពីធម្មជាតិមកបំពេញតំរូវការនិងបំពេញចិត្តមនុស្សជាតិ ។
ម៉្យាងទៀតយើងនឹងទទួលបាននូវលោកទស្សនៈវិទ្យាសាស្រ្តជីវទស្សនៈជឿនលឿននិងគំនិតស្យង់សំដៅស្វែងយល់បានកត្រឹមត្រូវពីពិភពលោកនិងកែប្រែពិភពលោក ។