Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការអត់ឳន តាមពុទ្ធលទ្ធិមានន័យថា មេត្តាដែលត្រូវបានស្តែងឡើតាមផ្លូវកាយ ផ្លូវចិត្ត និងផ្លូវវាចារ ។ ការអត់ឳន ជាអកប្បកិរិយាដែលតំរូវអោយទទួលស្គាល់របៀបប្រព្រឹត្ត ការនិយាយស្តី និងការថ្លែងមតិផ្សេងៗរបស់អ្នកដទៃ រីក៏ជាការបើកចំហទទួលស្គាល់ដោយសន្តិវិធី នូវគំនិតផ្សេងការបញ្ចេញមតិផ្សេងៗរបស់អ្នកដទៃ ថ្មីបើអ្វីៗ ទាំងនោះមាន លក្ខណៈខុសពីការគិតនិងមតិរបស់ខ្លួនក៏ដោយ ។ ដូចនេះការអត់ឳន គឺជាការយោគយល់គ្នាទៅវិញទៅមកទាំងផ្លូវកាយ ទាំងផ្លូវចិត្តដោយឥតប្រកាន់ពីការខុសគ្នា រវាងប្រពៃណីទំលាប់ជំនឿសាសនា សីលធម៌នយោបាយតួនាទីក្នុងសង្គមឋានៈសេដ្ឋកិច្ច ពូជសាសន៍ ពណ៌សំបុរឡើយ ។ ដើម្បីសេចក្តីចំរើនរុងរឿង និងសក្តិសហវិជ្ជមានដូចគ្នា ។ ឧទាហរណ៍ តាំងពីដើមរៀងមក កម្ពុជាបានទទួលឥទ្ធិពលសាសនាធំបួន គឺ ព្រហ្មសាសនា ពុទ្ធសាសនា ឥស្លាមសាសនា និងគ្រឹះសាសនា ។ បើទោះយើងមានចំនុចខ្លះមិនដូចគ្នាហើយចំណុចខ្លះហាក់ដូចប្រឆាំងគ្នាក៏ដោយ ប៉ុន្តែ ដោយសារការអត់ឳន នេះហើយដែលធ្វើអោយយើងអាចរស់នៅជាមួយគ្នាបាន ។ ដូចជាទ្រឹស្តីមួយឃ្លារបស់ព្រះពុទ្ធ “ពៀររំងាប់ដោយការមិនចងពៀរ” ។ លោកគូអ៊ីជីរ៉ូម៉ាត់ស៊ូអ៊ូវ៉ា អគ្គនាយក យូណេស្កូ បានសរសេរថា (គេដឹងថាច្បាស់ថា ការប្រកាន់ចិត្តជាមុន ការគុំ គួនការភ័យខ្លាចច្រើនឡើងៗដែលកើតចេញពីការមិនយល់គ្នាទៅវិញទៅមក យូរៗទៅជាបក្សពួកនៃសង្រ្គាម ) ។បើអាច ជំនួសការមិនទុកចិត្តគ្នា ដែលនាំឱ្យមានការភ័យខ្លាច បានដោយការស្គាល់ច្បាប់អំពើវប្បធម៌ ចំណង់ចំណូលចិត្តអ្នកដទៃ ទៅវិញនោះ យើងប្រាកដមានការងាយស្រួលច្រើនក្នុងការយល់គ្នា និងការបើកផ្លូវនៅកាន់សន្តិភាពមួយដ៏ស្ថិតស្ថេរ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login