ដើម្បីការពារសិទ្ធិរបស់ប្រជាពលរដ្ឋម្នាក់ៗក្នុងការបញ្ចេញមតិ សេចក្ដីថ្លែងការណ៍ជាសកលស្ដីពីសិទ្ធិមនុស្សបានចែងថា៖
- មនុស្សគ្រប់រូបមានសិទ្ធិ និងសេរីភាពក្នុងការប្រកាន់មតិ និងក្នុងការសំដែងមតិ ឬវិញ្ញត្តិ។
- សិទ្ធិនេះរួមមានសេរីភាពក្នុងការប្រកាន់ និងបញ្ចេញមតិដោយគ្មានការជ្រៀតជ្រែក គ្មានការបារម្ភភិតភ័យដោយសារមតិរបស់ខ្លួន។
- មនុស្សមានសេរីភាពក្នុងការស្វែងរកការទទួលទាន និងការផ្សព្វផ្សាយទូទៅដោយឥតគិតព្រំដែនអ្វីឡើយនូវព័ត៌មានព្រមទាំងគំនិតអ្វីផ្សេងៗតាមមធ្យោបាយបែបណាក៏ដោយ។