2018-12-26 17:00
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. បើសិនក្រុមប្រឹក្សាឃុំ សង្កាត់ជានីតិបុគ្គលចំណែកមេឃុំចៅសង្កាត់ជាអ្វី ?
២. ក្នុងនាមជានីតិបុគ្គលតើក្រុមប្រឹក្សាឃុំ សង្កាត់មានសិទ្ធអំណាចយ៉ាងដូចម្តេច ?
៣. តើក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបានច្បាប់មិនអនុញ្ញាតមិនឲ្យមានសិទ្ធិលើវិស័យអ្វីខ្លះ ?
៤. តើអំណាចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់មានកម្រិតដល់ណា ?
៥. តើក្រុមប្រឹក្សាឃុំ សង្កាត់មានសិទ្ធិអំណាចអ្វីខ្លះ ?
ចម្លើយ
១.ជារូបវន្ត័បុគ្គលដែលច្បាប់ ទទួលស្គាល់នុវតួនាទីនិងភារកិច្ចដេលបានកំណត់ក្នុងដេនយុត្តាធិការរស់ខ្លួនយ៉ាងច្បាស់លាស់ ហើយគ្មាននរណាកែប្រែឬលុបចោលដែនយុត្តាធិការនេះ ក្រៅពីគោលការណ៍ច្បាប់រៀបចំអង្គការបានឡើយ ។
២. ក្នុងភាពជានីតិបុគ្គលសាធារណៈនៃឃុំ សង្កាត់មានសិទ្ធិអំណាចគ្រប់គ្រងជាស្វ័យប្រវត្តិទៅលើបណ្តាជន ដែលរស់នៅក្នុងដែលសមត្ថកិច្ចរបស់ខ្លួនសិទ្ធិបង្កើតសមាគមមូលនិធិមានសិទ្ធិប្តឹងការពារការបាត់បង់ផលប្រយោជន៍របស់ខ្លួនទៅតុលាការមានសិទ្ធិខ្ចីប្រាក់ មានសិទ្ធិឲ្យគេខ្ចីប្រាក់ទទួលបានធនធានហិរញ្ញវត្ថុថវិកាផ្ទាល់ពីរដ្ឋ ។ល។ ប៉ុន្តែនីតិបុគ្គលសាធារណៈនៃឃុំ សង្កាត់នៃប្រទេសកម្ពុជាមានកម្រិតនៅឡើយ ។
៣. ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់មិនបានអនុញ្ញតុំលឲ្យយឃុំសង្កាត់មានសិទ្ធិទៅលើវិស័យមួយចំនួនដូចជា ព្រៃឈើ ប្រៃសនីយ៍ និងទូរគមនាគមន៍ សន្តិសុខជាំតិការពារប្រទេស រូនិយវត្ថុ នយោបាយក្រៅប្រទេស នយោបាយសារពើពន្ធ និងងវិស័យផ្សេងៗទៀតដែលមានចែងក្នុងច្បាប់និងលិខិតបទដ្ឋាន ។
៤. ក្រុមប្រឹក្សាឃុំ សង្កាត់ មិនអាចធ្វើសកម្មភាពណាមួយផ្ទុយនឹងគោលការណ៍បទបញ្ជា ដែលបានធ្វើឡើងដូចជារដ្ឋធម្មនុញ្ញ ច្បាប់ អនុក្រឹត្យ ប្រកាស ។
ក្រុមប្រឹក្សាឃុំ សង្កាត់មិនអាចនឹងចុះកិច្ចព្រមព្រៀងឬចាត់តាំងការងារណាមួយជាមួយក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល អង្គការជាតិ អន្តរជាតិឬផ្នែកឯកជនណាមួយ ដោយគ្មានការយល់ព្រមណាមួយពីក្រសួងមហាផ្ទៃជាមុនបានឡើយ ។ ឃុំ សង្កាត់ គ្មានសិទ្ធិខី្ចប្រាក់ ។
ក្រុមប្រឹក្សាឃុំ សង្កាត់អនុវត្តអំណាចរបស់ខ្លួននៅក្នុងដែនដីដែលបានកំណត់ប៉ុណ្ណោះ ។
៥. ក្រុមប្រឹក្សាឃុំ សង្កាត់ មេឃុំគ្មានអំនាចក្នុងវិស័យមួយចំនួនដូចជា ព្រៃឈើ ប្រៃសនីយ៍ សន្តិសុខជាតិ រូបិយវត្ថុ នយោបាយការបរទេស និងគោលនយោបាយសារពើពន្ធ ដែលវិស័យទាំងនោះត្រូវបានរដ្ឋរក្សាទុក ។ ក្រុមប្រឹក្សាឃុំ សង្កាត់អ្នកសម្រេចបញ្ឈប់សមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ដោយការបោះឆ្នោតតាមសំលេងភាគច្រើនដាច់ខាតនៃសមាជិករបស់ខ្លួនទាំងមូល ។