2017-08-10 04:11
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
តើអ្នកនឹងមានការធ្វើតេស្តដ៏សំខាន់មួយដែលអ្នកចង់ធ្វើអញ្ចឹងដែរឬទេ? អ្នកគិតថាអ្នកចង់បង្កើនពិន្ទុរបស់អ្នកមានល្បិចនិងការអនុវត្តជាច្រើនដែលអាចបង្កើនឱកាសរបស់អ្នកក្នុងការរកពិន្ទុខ្ពស់ក្នុងការធ្វើតេស្ត។ ក្នុងការសិក្សាការវិភាគនិងការដោះស្រាយសំណួរប្រលងដូច្នេះសូមអាន!
វិធីសាស្ត្រទី១ៈ ការក្រេបយកចំនេះដឹងដោយមានប្រសិទ្ធភាព
១. ការយកចិត្តទុកដាក់ក្នុងថ្នាក់រៀននិងការផ្តោតអារម្មណ៍លើអ្វីដែលសំខាន់បំផុតដែលអ្នកអាចធ្វើបាន។ ព្យាយាមបង្កើតការចំងល់អោយបានច្រើន ឬមិនត្រូវបង្ហាញថា ចេះឬយល់ហើយនូវចំនុចដែលមិនទាន់ច្បាស់លាស់ ព្រោះវានឹងធ្វើអោយបាត់នូវចំនុចសំខាន់ដែលអាចនឹងលេចឡើងនៅពេលប្រលង។
២. កត់សម្គាល់នូវចំនុចល្អៗ។ វាមិនត្រឹមតែទទួលបានផលប្រយោជពីការកត់ត្រាព័ត៍មានទុកនិងការយកចិត្តទុកដាក់នូវព័ត៍មានទាំងនោះទេ វាថែមទាំងជាឯកសារយោងសំរាប់សិក្សាឡើងវិញនៅពេលក្រោយ។
៣. ធ្វើកិច្ចការផ្ទះ(លំហាត់)។ កិច្ចការផ្ទះ(លំហាត់) ដូចជា ការធ្វើលំហាត់ឬអានអោយអោយបានច្រើនគឺជាការស្វែងរកចំនុចឬព័ត៍មានបន្ថែងទៀតដែលអាចនឹងចេញនៅពេលប្រលង ដូចច្នេះ ការធ្វើកិច្ចការផ្ទះគឺមានសារសំខាន់ណាស់។ ការកំណត់ពេលវេលា និងទីកន្លែងដែលស្ងប់ស្ងាត់សម្រាប់ការធ្វើកិច្ចការផ្ទះគឺមានជួយទប់ស្កាត់ការរំខាន
៤. ប្រើសិល្បៈនៃការចងចាំនិងវិធីចងចាំផ្សេងៗទៀត។ វិធីចងចាំជាច្រើនពិតជាមានប្រយោជន៏សំរាប់ចងចាំវត្ថុជាក់លាក់ដូចជា លេខ ប្រភេទ តារាជាដើម។ ត្រូវច្បាស់ថា អ្វីដែលអ្នកបានរៀនគឺពិតជាត្រឹមត្រូវ ហើយមិនមានការលាយលំគ្នា។
សិល្បៈនៃការចងចាំ គឺសំដៅលើការចំជាលក្ខណៈប្រយោគដែលមានសភាពលំដាប់លំដោយ ជួន ប្រភេទជាដើម។
វិធីចងចាំផ្សេងៗទៀតគឺប្រសិនបើអ្នកត្រូវការចងចាំចំនួនលេខ។ ប្រសិនបើត្រូវការចងចាំលេខ ២៥៣៧៦១០៩២៥ អ្នកគួរតែចងចាំជាលក្ខណៈបំបែកបែបនេះ ២៥៣-៧៦១-០៩២៥ ដែលផ្តល់ភាពងាយស្រួលក្នុងការចងចាំ។ ចំពោះថ្ងៃខែក៏អាចចាំតាមវិធីនេះផងដែរ។
៥. ការធ្វើតេស្តអនុវត្ត។ ការសួរទៅកាន់គ្រូបង្រៀនរបស់អ្នក ឬការធ្វើការស្វែងរកតេស្តសាកល្បងមួយចំនួនតាមអ៊ីនធឺណែត។ ការធ្វើតេស្តអនុវត្តអាចនជួយអ្នកស្វែងយល់ដឹងកាន់តែទូលំទូលាយនូវព័ត៍មានដែលអ្នកដឹង ជាជាងនូវព័ត៍មានដែលអ្នកគិតថាអ្នកដឹង។ ស្គាល់ពីចំនុចខ្សោយទាំងនេះ គឺជាមានសារសំខាន់ណាស់។