ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
កំលោះចិត្ត បានអួតប្រាប់ដល់មិត្តភក្តិរបស់ខ្លួននៅកន្លែងស៊ីផឹកនាល្ងាចថ្ងៃមួយឡើងថា :
- កំលោះចិត្ត : កាលពីម្សិលមិញនេះណាសំឡាញ់ ក្រាយពីផឹកស៊ីស្រវឹងរួច ខ្ញុំវិលត្រឡប់ទៅផ្ទះវិញបានឈរស្រែកច្រៀងខ្លាំងៗត្រង់មាត់បង្អួច ក៏ ស្រាប់តែមានស្រី ក្រមុំម្នាក់នៅផ្ទះក្បែរ គ្នានាងឲ្យផ្កាដល់ខ្ញុំទៀតផង។
- មិត្តភក្តិ : អេហ៍! គ្នាដូចជាមិន ជឿសោះ។
- កំលោះចិត្ត : អឺនែ៎!សំឡាញ់ បើ មិនជឿមើលក្បាលគ្នាទៅជាភស្តុតាង ស្រាប់ហើយ។
- មិត្តភក្តិ : អូហ៍! ហេតុអ្វីក្បាលឯង រយះហើមធំម្ល៉ឹងៗ។
- កំលោះចិត្ត : គឺវាអ៊ីចេះ នាងក្រមុំនោះមិនបានបេះផ្កាយកមកឲ្យផ្ទាល់ដៃទេ គឺនាងចោលទាំងថូផ្កាមកឲ្យចំក្បាលខ្ញុំតែម្តងហ្នឹងណា៎៕