Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
StudyWays
2017-08-13 13:14

 

ការភ័យខ្លាចដ៏ធំបំផុតមួយក្នុងចំណោមសិស្សទាំងអស់នៅពេលពួកគេចូលសាលប្រឡងគឺ ថាខួរក្បាលរបស់ពួកគេនឹងមិនបានចងចាំអ្វីសោះ ហើយពួកគេនឹងភ្លេចនូវរាល់មេរៀន ឬ អ្វីដែលពួកគេដឹង។ ខាងក្រោមគឺជាវីធីសាស្ត្រងាយៗក្នុងការជៀសវៀងនូវបញ្ហាបែបនេះ ហើយត្រៀមខ្លួនរួចជាស្រេចសំរាប់ការប្រលង។

 

 

១.រៀបចំកន្លែងអោយបានរួចរាល់ (Get organised)

មុនពេលយើងចាប់ផ្តើមពីល្បិចចងចាំ(memory tricks) វាមានមូលដ្ឋានគ្រឹះខ្លះដែលយើងត្រូវចាប់ផ្តើម។ ប្រសិនបើមានការចងចាំល្អតែមួយមុខ នោះវាជាការមិនសមហេតុសមផលទេ។ កន្លែងធ្វើការដែលមានភាពរាយប៉ាយ និងមិនមានសណ្តាប់ធ្នាប់ល្អនៅទីនោះនិងនៅគ្រប់ទីកន្លែង ព្រមទាំងពោរពេញទៅដោយក្រដាសសរសេរជាមូលដុំៗជាច្រើន ដែលទាំងអស់នេះហើយវាធ្វើអោយមានឥទ្ធិពលមិនល្អដល់សមត្ថភាពក្នុងការរំលឹក ឬចងចាំនៅក្នុងបន្ទប់ប្រឡង ដូច្នេះគួរតែចាប់ផ្តើមដោយការរៀបចំខ្លួនឯងអោយមានរបៀបរៀបរយ នៅក្នុងបន្ទប់តូចរបស់អ្នកឬកន្លែងណាដែលអ្នកកំពុងសិក្សា។


២.វិមានគំនិត(Mind palaces)

ប្រសិនបើអ្នកជាអ្នកគាំទ្ររបស់ Sherlock អ្នកប្រហែលជាធ្លាប់ស្គាល់រួចទៅហើយនូវទ្រឹស្តីនៃវិមានគំនិត(mind palace) ប៉ុន្តែក្នុងករណីដែលអ្នកមិនដែលស្គាល់ សូមអានបន្ត។ ត្រូវបានគេស្គាល់ជាទូទៅថាជា “វិធីសាស្រ្តនៃទីតាំង(method of loci)”  វិមានគំនិត អាចត្រូវបានប្រើដើម្បីចងចាំនូវព័ត៌មានក្នុងបរិមាណដ៏ច្រើន និងល្អបំផុត ព្រោះវាជាការស្រមើលស្រមៃរបស់អ្នក ហើយអ្នកអាចពង្រីកវាបានជានិច្ច។ វាដំណើរការដូចនេះតទៅ៖

 

 

  • ស្រមៃមើលអគារឬផ្លូវ។ ផ្តល់ព័ត៍មានលំអិតចំពោះរូបភាពផ្លូវចិត្ត (mental image ) ដូចជាអ្វីដែលអ្នកឃើញនៅក្នុងបន្ទប់នីមួយៗ ឬអ្វីដែលអ្នកឃើញនៅម្ខាងនៃផ្លូវ។
  • សូមភ្ជាប់លក្ខណៈពិសេសនីមួយៗនៃរូបភាពដែលអ្នកឃើញ ដូចជាកៅអីនៅក្នុងផ្ទះដែលអ្នកស្រមើស្រមៃ ឬដើមឈើនៅតាមផ្លូវដែលអ្នកស្រមៃឃើញ​ ជាមួយនឹងព័ត៌មានដែលអាចគ្រប់គ្រងបាន (ដូចជារូបមន្តគីមី) ។ គិតអោយបានស៊ីជុំរៅនូវវត្ថុទាំងពីរ និងត្រូវប្រាកដថាអ្នកពិតជាបានរៀននូវពត៌មាននិងរូបភាពដែលជាប់ទាក់ទងរបស់វា។
  • ដើម្បីអោយមានការចងចាំល្អក្នុងការប្រឡង យើងគ្រាន់តែរំលឹកនូវជំហានរបស់អ្នកតាមអគារ ឬចុះតាមផ្លូវហើយជ្រើសយកវត្ថុដែលអ្នកបានភ្ជាប់ជាមួយព័ត៌មាន។
  • នៅពេលអ្នកចង់បន្ថែមព័ត៌មានទៅលើការចងចាំរបស់អ្នក អ្នកគ្រាន់តែបន្ថែមនូវបន្ទប់មួយទៀតទៅអគារស្រមើលស្រមៃរបស់អ្នក ឬបិទផ្លូវស្រមើលស្រមៃរបស់អ្នកដែលនឹងផ្តល់ព័ត៌មានថ្មីនេះ។

ទាំងនេះគឺជា ល្បិចចងចាំមួយដ៏មានប្រសិទ្ធិភាព ព្រោះវាកើតមានឡើងតាំងពី សម័យកាលក្រិចនិងរ៉ូម៉ាំងមកម្លេះ។

 

៣.(Mnemonics)

វាគឺជាវិធីមួយក្នុងការបំលែងព័ត៍មានអោយទៅជាទំរង់មួយទៀតដែលអ្នកងាយស្រួលក្នុងការចងចាំជាមុន។ វិធីមួយក្នុងការបំលែងនេះគឺ ការកាត់យកអក្សរដំបូងបង្អស់នៃពាក្យ រួចយកអក្សរនេះបង្កើតទៅជាពាក្យផ្សេងទៀតដែលអ្នកងាយស្រួលចាំ។ ឧទាហរណ៍ មនុស្សមួយចំនួនចងចាំទិសក្នុងត្រីវិស័យ ដោយប្រើពាក្យជាភាសាអង់គ្លេសថា “Never Eat Shredded Wheat” ជំនួសអោយ “North East South West”។

 

៤.(Rhyming)

ការប្រមូលផ្តុំពត៌មានស្រដៀងគ្នាដាក់មួយផ្នែក គឺជាមធ្យោបាយមួយទៀតដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការចងចាំ។ ឧទាហរណ៍

  • ខែដែលមាន៣០ថ្ងៃមាន ខែ កញ្ញា មេសា មិថុនា និង វិច្ឆិកា
  • ក្រៅពីខែខាងលើគឺសុទ្ធតែមាន ៣១ថ្ងៃ
  • លើកលែងតែកុម្ភៈជាឈ្មោះកូនប្រុសជាទីស្រឡាញ់របស់ខ្ញុំ។
  • គាត់មានអាយុ 28 ហើយគាត់មានសុខភាពល្អ
  • ប៉ុន្តែនៅឆ្នាំលាតគាត់មាន 29 ឆ្នាំ។

 

៥.បង្កើតនូវការចងចាំតាមរយៈរូបថត(Making the most of a photographic memory)

ប្រសិនបើអ្នកមានសំណាងគ្រប់គ្រាន់ដែលមានការចងចាំបែបរូបថត(photographic memory) អ្នកអាចប្រើប្រាស់វាបានច្រើន ដោយបញ្ចូលរូបភាពជាមួយអត្ថបទដើម្បីពង្រឹងអ្វីដែលអ្នកបានរៀន។ វាធ្វើឱ្យមានភាពងាយស្រួលក្នុងការរំលឹកព័ត៌មាន ព្រោះអ្វីទាំងអស់ដែលអ្នកត្រូវធ្វើគឺគិតដល់រូបភាពនោះ ហើយអ្នកនឹងអាចចងចាំនូវព័ត៍មានដែលទាក់ទងគ្នា។

៦.បំលែងហេតុការណ៏និងតួលេខអោយទៅជាតន្រី(Setting facts and figures to music)

 

 

៧.បទពិសោធន៏ពីការអនុវត្ត(Experience things practically)

 

 

៨.ប្រើប្រាស់នូវការយល់ដឹងតាមរយៈខ្លិន(Utilise your sense of smell)

៩.បង្កើតជាកម្រងរឿង(Make up a story)

 

 

១០.សំរាកពេលយប់អោយបានគ្រប់គ្រាន់(Get a good night’s sleep)

 

 

ប្រភពៈ Oxford-Royale


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login