ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បរិស្ថាន (Environment) គឺជាអ្វីៗដែលនៅជុំវិញខ្លួនរបស់យើង ដែលយើងមានទំនាក់ទំនងដោយផ្ទាល់ ឬដោយប្រយោលជាមួយវា ហើយជីវិតយើងត្រូវការវាមិនអាចខ្វះបានឡើយ។
បរិស្ថានមាន៣មានគឺ បរិស្ថានសង្គមវប្បធម៌ បរិស្ថានមនុស្ស និងបរិស្ថានធម្មជាតិ។
ទី១. បរិស្ថានធម្មជាតិ (មានជីវិត និងឥតជីវិត)
គឺអ្វីៗដែលកើតមានឡើងដោយឯងៗក្រៅពីសកម្មភាពពលកម្ម ផលិតកម្មរបស់មនុស្ស គឺវាកើតឡើងដោយធម្មជាតិខ្លួនឯងផ្ទាល់។ និយាយម្យ៉ាងទៀតគឺរាល់សរីរាង្គ ដែលកើតឡើយដោយភាវធម្មជាតិដែលផ្សំបង្កើតឲ្យមានឡើង
ឧទាហរណ៍៖
ទឹក ដី ព្រៃ ភ្នំ ភ្លើង ខ្យល់ សមុទ្រ បឹង ទន្លេ។
រុក្ខជាតិនានា សត្វគ្រប់ប្រភេទរាប់ចំពូក។
ទី២. បរិស្ថានសង្គមវប្បធម៌ (មានជីវិតឥតជីវិត)
គឺអ្វីៗដែលកើតមានជារូបរាងឡើងដោយផ្ទាល់ដៃពលកម្ម ផលិតកម្មប្រកបដោយការប៉ិនប្រសប់ និងច្នៃប្រឌិតរបស់មនុស្ស ដើម្បីបម្រើសំណូមពរ និងតម្រូវការក្នុងជីវភាពរស់នៅ។ ដោយសមិទ្ធផល នៃបរិស្ថានសង្គមវប្បធម៌នេះបានញុំាងឲ្យមនុស្ស ចាកផុតពីភាពចំណុចធម្មជាតិ និងដកខ្លួនឲ្យចេញផុតពីស្ថានភាពពីសត្វ។ ប៉ុន្ដែនូវរាល់សមិទ្ធផលទាំងនោះ មនុស្សបានច្នៃបង្កើតឡើងដោយការធ្វើការកែច្នៃបរិស្ថានធម្មជាតិ គឺមិនអាចមានបរិស្ថានសង្គមវប្បធម៌បានឡើយ។
ឧទាហរណ៍៖
អាគារ ផ្លូវថ្នល់ ស្ពាន ក្រុង ភូមិ ឧបករណ៍ ប្រព័ន្ធធារាសាស្រ្ដ មធ្យោបាយផលិតកម្ម។
សកម្មភាពសង្គម ស្ថាប័ន នយោបាយ ការរាំកម្សាន្ដ សាសនា ការអប់រំ ប្រវត្តិសាស្រ្ដ។
ទី៣. បរិស្ថានមនុស្ស (មានជីវិត និងឥតជីវិត)
គឺជាមនុស្សជាតិទូទៅ ដែលរស់នៅលើភពផែនដីយើងនេះ។
ឧទាហរណ៍៖
មនុស្សដែលកំពុងរស់នៅប្រកបមុខរបរ ចិញ្ចឹមជីវិតប្រចាំថ្ងៃ។
មនុស្សដែលបាត់បង់ជីវិតទៅ (បុព្វបុរស) និងមនុស្សជំនាន់មុន ឬភាវៈឥតជីវិត។
គ្រួបង្រៀនត្រូវរួមចំណែកដល់ការងារកសាង និងការការពារបរិស្ថានឲ្យមានការអភិវឌ្ឍ ព្រោះបរិស្ថានជាភាវៈសម្រាប់ទ្រទ្រង់ភាវៈឥតជីវិត និងមានជីវិតហើយជាប្រភពធនធានធម្មជាតិដែលជាប្រភពនៃជីវិតហើយព្រមទាំងវត្ថុធាតុដើមសម្រាប់ធ្វើការកែច្នៃ បង្កើតភោគទ្រព្យនានាសម្រាប់បម្រើតម្រូវការរបស់មនុស្ស។ កន្លងមកបើមនុស្សគ្រាន់តែ ទាញផលពីធម្មជាតិ ដើម្បីបម្រើសំណូមពរចាំបាច់នៃជីវភាពប្រចាំថ្ងៃ ធនធានធម្មជាតិដូចជាបរិស្ថាន មិនទទួលនូវការរងនូវវិនាសខូចខាត បាត់នូវតុល្យភាព ជះឥទ្ធិពលអាក្រក់ដល់ប្រព័ន្ធអេកូឡូស៊ី នៃភពផែនដីនោះឡើយ។
យើងដឹងហើយថារាល់អង្គវត្ថុ សុទ្ធតែកើតឡើងពីធាតុផ្សំនៃរូបធាតុ និងកត្តាផ្សេងៗតែបើកត្តាណាមួយ ត្រួវវិនាសខូចខាតអង្គវត្ថុនោះមិនអាចមានលក្ខណៈរឹងមាំបានយូរអង្វែងឡើយ។ ចំពោះមុខទោះបីបរិស្ថានធម្មជាតិ ឬភពផែនដីអាចបន្ដពូជមនុស្សឲ្យរស់នៅទៅបាន តែបរិស្ថានសព្វថ្ងៃមានការប្រែប្រួល គួរឲ្យព្រួយបារម្ភដូចជាការកើនឡើងនៃកម្ដៅព្រះអាទិត្យ គ្រោះធម្មជាតិ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត រដូវមិនទៀងបណ្ដាលឲ្យមានគ្រោះទុរឹ្ភក្សហើយបញ្ជាក់ថាបរិស្ថាន (Environment) នៃភពផែនដីទទួលរងនូវការខូចខាតដោយសារសកម្មភាពមនុស្ស។
ដូច្នេះសរុបមកយើងត្រូវតែអប់រំមនុស្សទាំងអស់ឲ្យពួកគេយល់ថា កិច្ចកសាង និងការពារបរិស្ថាន គឺជាភារកិច្ចរបស់យើងទាំងអស់គ្នា និងមនុស្សជាតិ សាកលលោកទាំង “ជួយការពារគុណភាពបរិស្ថាន” មានន័យថាស្រឡាញ់ខ្លួន ស្រឡាញ់ជាតិ ហើយបានរៀបចំអនាគតល្អសម្រាប់កូនចៅជំនាន់ក្រោយ ថែមទាំងបានស្រឡាញ់មនុស្សជាតិទាំងមូលលើភពផែនដី។