ដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គម បុគ្គលនីមួយៗទទួលនូវការអប់រំផ្នែកតម្លៃតាមកត្តាមួយចំនួនដូចជា ៖
- គ្រួសារគឺជាប្រភពដំបូងនៃការកកើតតម្លៃដោយហេតុថាគ្រួសារមានតួនាទីមូលដ្ឋានក្នុងការអប់រំសីលធម៌ របៀបរបបជំនឿ និងវប្បធម៌សង្គម ។
- សង្គម គឺផ្តល់នូវការអប់រំជាចម្បងដោយហេតុថា បរិយាកាសនៅជុំវិញខ្លួនយើងបានបង្ហាញជាក់ស្តែងនូវចិត្តសាស្រ្តសង្គមដែលគេចង់បាន ។
- ការអប់រំក្នុងប្រព័ន្ធគឺមានឥទ្ធិពលខាំ្លងផ្នែកជំនាញចំណេះដឹងជំនឿអាកប្បកិរិយានិងតម្លៃរបស់មនុស្សហើយសមត្ថភាពនៃជំនាញចំណេះដឹងមានឥទ្ធិពលទៅលើសសេចក្តីប្រាថ្នារបស់មនុស្សនាពេលបច្ចុប្បន្ន និងអនាគត ។
- សាសនាគឺផ្តល់នូវតម្លៃផ្នែកស្មារតីដោយបានអប់រំសតិអារម្មណ៍របស់មនុស្សមិនឱ្យលោភលន់ ស្គាល់បុណ្យបាប ចៀសវាងការប្រព្រឹត្តនូវអំពើអាក្រក់ទាំងឡាយ ។