Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


នៅក្នុងអនុក្រឹត្យស្ដីពីក្រមសីលធម៌ជីវៈគ្រូបង្រៀនត្រង់ជំពូកទី២និយាយអំពីករណីកិច្ចរបស់គ្រូបង្រៀន ត្រង់ជំពូកទី២និយាយអំពីករណីយកិច្ចរបស់គ្រូបង្រៀន មានចំនួន១០មាត្រា ដូចតទៅ៖

  • មាត្រា៥

គ្រូបង្រៀនត្រូវគោរពជីវិត រាងកាយចិត្ត និងសេចក្ដីថ្លៃថ្នូររបស់មនុស្សក្នុងពេលប្រកបរបរវិជ្ជា  ជីវៈ។ គ្រូបង្រៀនប្រកាន់ខ្ជាប់សីលធម៌ក្នុងការប្រកបវិជ្ជាជីវៈ។

  • មាត្រា៦

គ្រូបង្រៀនត្រូវរក្សា ការសម្ងាត់វិជ្ជាជីវៈ ក្នុងលក្ខខណ្ឌដែលបានកំណត់ដោយច្បាប់ និងបទបញ្ញត្តិនានា ដើម្បីជាផលប្រយោជន៍របស់អ្នកសិក្សា។ គ្រូបង្រៀនប្រកាន់ខ្ជាប់នូវឥស្សរភាពវិជ្ជាជីវៈដែលមានជាអាទិ៍ ឯករាជ្យ សើរភាព និងឧត្តមភាពក្នុងពេលបំពេញវិជ្ជាជីវៈរបស់ខ្លួន។

  • មាត្រា៧

គ្រូបង្រៀនត្រូវស្ដាប់ ពិនិត្យ ឲ្យដំបូន្មាន ឬធ្វើអាណាព្យាបាលអ្នកសិក្សាទូទៅ​ ដោយមិនលម្អៀង និងមិនប្រកាន់អំពីប្រភព អាយុ ភេទ ភាសា ពូជសាសន៍ ដើមកំណើតជាតិ ពណ៌ សម្បុរ ពិការភាព យេនឌ័រ ជំនឿ សាសនា និន្នាការនយោបាយ ឬឋានៈសង្គម ធនធាន ឬស្ថានភាព ឯទៀតនៅក្នុងការអប់រំ និងសេវាអប់រំ។

  • មាត្រា៨

គ្រូបង្រៀនប្រកាន់ខ្ជាប់ មនសិការវិជ្ជាជីវៈ។ គ្រូបង្រៀនមានករណីយកិច្ចរៀបចំកិច្ចតែងការបង្រៀន និងកំនត់ការពន្យល់សំដៅធានាគុណភាព និងប្រសិទ្ធភាពនៃការបង្រៀន។

  • មាត្រា៩

គ្រូបង្រៀនត្រូវស័្វយសិក្សា និងស្រាវជ្រាវសម្រិតសម្រាំងបង្កើនចំណេះដឹងរបស់ខ្លួន និងចូលរួមគ្រប់សកម្មភាព បណ្ដុះបណ្ដាលជាប្រចាំ។ គ្រូបង្រៀនត្រូវធ្វើស័្វយវាយតម្លៃ និងវាយតម្លៃលើការប្រតិបត្តិវិជ្ជាជីវៈបង្រៀន។

  • មាត្រា១០

គ្រូបង្រៀនមានករណីយកិច្ចគាំទ្រគ្រប់សកម្មភាពអប់រំ និងសេវាអប់រំរបស់អាជ្ញាធរអប់រំគ្រប់លំដាប់ថ្នាក់ទាំងអស់។

  • មាត្រា១១

គ្រួបង្រៀនត្រូវនិយាយស្ដីដោយប្រុងប្រយ័ត្ន និងគិតទៅដល់ប្រតិឃាត នៃពាក្យសម្ដីរបស់ខ្លួនចំពោះអ្នកសិក្សា និងសាធារណជនក្នុងការផ្ដល់ព័ត៌មានអំពីការអប់រំទាំងសាធារណៈ ទាំងឯកជនតាមគ្រប់​មធ្យោបាយផ្សព្វផ្សាយ។ គ្រូបង្រៀនមិនត្រូវធ្វើប្រជាភិថុតិ ចំពោះអ្នកសិក្សាឡើយ។ គ្រូបង្រៀនមិនត្រូវផ្សព្វផ្សាយអំពីការវិនិច្ឆ័យវិន័យរដ្ឋបាល បុគ្គលនៅក្នុងមជ្ឈដ្ឋានអប់រំ ក៏ដូចក្នុងមជ្ឈដ្ឋានសាធារណៈឡើយ។

  • មាត្រា១២

គ្រូបង្រៀនមិនត្រូវសមគំណិតតាម ផ្លូវកាយឬតាមផ្លូវចិត្តឬសម្ភារៈ និង/ឬ តាមរយៈការផ្ដល់មធ្យោបាយ ដែលធ្វើឲ្យខូចប្រយោជន៍អ្នកសិក្សាក្នុងសេវាអប់រំឡើយ។ គ្រូបង្រៀនមិនត្រូវដាក់ទណ្ឌកម្មខាងផ្លូវកាយនិងផ្លូវចិត្តដែលនាំឲ្យមានផលប៉ះពាល់ដល់អ្នកសិក្សាទេ។

  • មាត្រា១៣

គ្រូបង្រៀនមិនត្រូវរៃអង្គាសប្រាក់ ឬប្រមូលនូវប្រាក់ក្រៅផ្លូវការ ឬធ្វើអាជីវកម្មនានាក្នុងថ្នាក់រៀនឡើយ។ គ្រូបង្រៀនត្រូវចៀសវាងការប្រកបមុខរបរផ្សេងក្នុងបរិវេណគ្រឹះស្ថានសិក្សា។

  • មាត្រា១៤

គ្រូបង្រៀនត្រូវចៀសវាងការប្រព្រឹត្តអំពើទាំងឡាយណាដែលធ្វើឲ្យអាប់ឱនដល់កិត្តិយស និងវិជ្ជាជីវៈរបស់ខ្លួន។ គ្រូបង្រៀនមិនត្រូវផ្ដល់ការសម្រួលគ្រប់បែវយ៉ាង ដែលនាំឲ្យខ្លួនធ្វើខុសច្បាប់ និងបទបញ្ជាឡើយ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login