ក្នុងនាមជាគ្រូបង្រៀនម្នាក់ ត្រូវមានករណីយកិច្ចត្រូវប្រតិបត្តិចំពោះខ្លួនឯងដូចខាងក្រោមៈ
- គោរពជីវិត រាងកាយ ចិត្ត និងសេចក្ដីថ្លៃថ្នូររបស់មនុស្សក្នុងពេលប្រកបវិជ្ជាជីវៈ (មាត្រា៥)
- គ្រូបង្រៀនប្រកាន់ខ្ជាប់សីលធម៌ក្នុងការប្រកបវិជ្ជាជីវៈ(មាត្រា៥)
- រក្សាការសម្ងាត់វិជ្ជាជីវៈក្នុងលក្ខខណ្ឌដែលបានកំណត់ដោយច្បាប់ និងបទបញ្ញត្តិនានាដើម្បីផលប្រយោជន៍របស់អ្នកសិក្សា (មាត្រា៥)
- ប្រកាន់ខ្ជាប់នូវឥស្សរភាពវិជ្ជាជីវៈដែលមានជាអាទិ៍ ៖ ឯករាជ្យ សើរភាព និងឧត្តមភាពក្នុងពេលបំពេញវិជ្ជាជីវៈរបស់ខ្លួន (មាត្រា៦
- ស្ដាប់ ពិនិត្យ ឲ្យដំបូន្មាន ឬធ្វើអាណាព្យាបាលអ្នកសិក្សាទូទៅដោយមិនលម្អៀង និងមិនរើសអើងគ្រប់លក្ខខណ្ឌ (មាត្រា៧)
- គ្រូបង្រៀនប្រកាន់ខ្ជាប់មនសិការវិជ្ជាជីវៈ (មាត្រា៧)
- រៀបចំកិច្ចតែងបង្រៀន ដើម្បីកំណត់ការពន្យល់សំដៅជានាគុណភាព និងប្រសិទ្ធភាពនៃការបង្រៀន (មាត្រា៨)
- ភ្ញាក់រំលឹកក្នុងការសិក្សាស្រាវជ្រាវបន្ថែមនូវចំណេះដឹងរបស់ខ្លួន
- មានការស័្វយវាយតម្លៃទាំងសីលធម៌ អាកប្បកិរិយា និងលើការប្រតិបត្តិវិជ្ជាជីវៈរបស់ខ្លួន (មាត្រា៩)
- ចូលរួម និងគាំទ្រគ្រប់សកម្មភាពអប់រំ ទោះក្នុងរូបភាពណាក៏ដោយ (មាត្រា១០)
- និយាយស្ដីដោយប្រុងប្រយ័ត្ន និងគំនិតទៅដល់ប្រតិឃាតពាក្យសម្ដីរបស់ខ្លួនចំពោះអ្នកសិក្សា និងសាធារណៈ ទាំងឯកជន តាមគ្រប់មធ្យោបាយផ្សព្វផ្សាយ (មាត្រា១១)។