ដើម្បីសម្រេចបានទិសដៅទាំងនេះក្រសួងបានដាក់ចេញនូវយុទ្ធសាស្រ្ដដូចខាងក្រោមៈ
- ពង្រីកកម្មវិធីអប់រំកុមារតូច ជាពិសេសសម្រាប់កុមារអាច ៥ ឆ្នាំ
- ធានាឲ្យកុមារអាយុ ៦ ឆ្នាំបានចូលរៀនបឋមសិក្សា
- កាត់បន្ថយអត្រាត្រួតថ្នាក់ និងបោះបង់ការសិក្សានៅគ្រប់កម្រិតថ្នាក់
- ពង្រីកលទ្ធភាពចូលរួមរបស់ផ្នែកឯកជន និងសហគមន៍នៅគ្រប់កម្រិតសិក្សា
- បន្ដសាងសង់សាលារៀនថ្មី ឬផ្ដល់សម្ភារៈរូបវ័ន្ដបន្ថែមចំពោះសាលារៀនបឋមសិក្សាមិនគ្រប់កម្រិតថ្នាក់
- បង្កើនចំនួនសិស្សចូលរៀនថ្នាក់ទី៧-៩
- បង្កើនចំនួនសិស្សចូលរៀនថ្នាក់ទី១០-១២
- ធានាការផ្ដល់គ្រូដល់តំបន់ដាច់ស្រយោល និងការលំបាក
- ធានាការពង្រីកការផ្ដល់ការអប់រំប្រកបដោយគុណភាពនៅមធ្យមសិក្សាទុតិយភូមិ
- បង្កើនចំនួនអាហាររូបករណ៍ដល់សិស្សមកពីគ្រួសារក្រីក្រជាពិសេសសិស្សស្រី
- ពង្រីកការអប់រំប្រកបដោយសមធម៌ និងមានគុណភាពនៅឧត្តមសិក្សា
- ពង្រីកភាពជាដៃគូរវាងរដ្ឋ អង្គការក្រៅរដ្ឋាភិបាល សហគមន៍លើការអប់រំក្រៅប្រព័ន្ធ។