បច្ចុប្បន្ននេះក្រសួងអប់រំ យុវជន និងកីឡា មានបេសកកម្មៈ
- ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍វិស័យអប់រំ យុវជន និងកីឡាឲ្យឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌របស់កម្ពុជា ការរីកចម្រើននៅក្នុងតំបន់ និងពិភពលោក
- សំដៅធានាថាយុវជន និងកុមារកម្ពុជាគ្រប់រូបមានឱកាសស្មើភាពគ្នាដើម្បីទទួលការអប់រំ
- អភិវឌ្ឍន៍យុវជនកម្ពុជាសម្រាប់គ្រប់វិស័យ
- បណ្ដុះស្មារតីយុវជន យុវតីកម្ពុជាគ្រប់រូបឲ្យមានមោទនភាពជាតិ មានសីលធម៌ល្អ និងគុណធម៌ព្រមទាំងមានសុទិដ្ឋិនិយមចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន។