មនុស្សគ្រប់រូបសុទ្ធតែចង់បានសេចក្ដីសុខ។
ក. សុខមាន៥យ៉ាងរួមមាន៖
- អត្ថិសុខៈ សុខព្រោះបរិបូណ៍បច្ច័យបួមក្នុងការរស់នៅ
- ភោគសុខៈ សុខព្រោះមានទ្រព្យាចាយតាមតម្រូវការ
- អនណសុខៈ សុខព្រោះមិនជាប់ជំពាក់ បំណុលអ្នកដទៃ
- អណវជ្ជសុខៈ សុខព្រោះមានការងារជាបង្គោល សម្រាប់ធ្វើ
- សន្ដិសុខៈ សុខព្រោះមានសន្ដិសុខប្រកបដោយសន្ដិភាព
ខ. ដើម្បីសម្រេចបាននូវសេចក្តីសុខទាំងអស់នេះបុគ្គលម្នាក់ៗត្រូវតែកសាងអំពើល្អគ្រប់បែបយ៉ាងទាំងផ្លូវកាយ សផ្លូវវាចា និងផ្លូវចិត្ត សរុបគឺមាន១០ ឬហៅថា ផ្លូវទាំង១០ (កុសលកម្មបទ១០)៖
ទី១. ផ្លូវកាយ
- បាណាតិបាតា វេរមណីៈ ការមិនញ៉ាំងជីវិតឲ្យធ្លាក់ចុះក្លងទៅ គឺមិនផ្ដាច់ជីវិតសត្វ មនុស្ស ឬការមិនសម្លាប់សត្វ។
- អទិន្នាទានា វេរមណីៈ ការមិនលួច មិនរំពៃ ការមិនចង់បាននូវទ្រព្យាម្បត្តិរបស់អ្នកដទៃទាំងឡាយទាំងពួង។
- កាមេសុ មិច្ឆាចារា វេរមណីៈ ការមិនសេពខុសក្នុងកិលេស តណ្ហា កាមជាមួយស្វាមី ប្រពន្ធ កូនអ្នកដទៃ។
ទី២. ផ្លូវវាចា
- មុសាវាទា វេរមណីៈ ការមិនពោល មិននិយាយ នូវពាក្យកុហកទាំងឡាយទាំងពួង។
- សម្ផប្បលាវាទា វេរមណីៈ ការមិននិយាយពាក្យចាក់ដោត រោយរាយ។
- ផរុសវាចា វេរមណីៈ ការមិននិយាយ មិនពោលនូវពាក្យឥតន័យ ឥតមានប្រយោជន៍ ឥតមានខ្លឹមសារ។
- បិសុណាវាទាវេរមណីៈ ការមិននិយាយ ឬពោលនូវពាក្យទាំងឡាយណាដែលមានលក្ខណៈញុះញង់ទាំងឡាយ។
ទី៣. ផ្លូវចិត្ត
- អភិជ្ឈាៈ ការមិនសម្លឹង ឬរំពៃ ចង់បាននូវទ្រព្យសម្បត្តិរបស់អ្នកដទៃ។
- អព្យាបាទៈ មិនមានគំនិតព្យាបាទ មិនគុំគួន មិនច្រណែន មិនបៀតបៀនចំពោះអ្នកដទៃ។
- សម្មាទិដ្ឋិៈ ការយល់ឃើញត្រូវទាំង១០យ៉ាង ពោលគឺផ្លូវទាំង៨ ហៅថាសម្មាមគ្គ៕