ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
តាមទ្រឹស្តីព្រះពុទ្ធ ដើម្បីរស់នៅអោយមានសេចក្តីសុខចំរើន និងសន្តិភាពជានិរន្តរ៍ មនុស្សគ្រប់រូបត្រុវប្រកាន់ខ្ជាប់នូវក្រម១០ ប្រការ ។ ក្រមទាំង១០នោះមាន៖
១. ទានៈ ចេះធ្វើអំណោយ ( គឺចេះចែកគ្នារស់ )
២. សីលៈ ចេះធ្វើអោយ វាចាចិត្តអោយសុចរិត ទៀងត្រង់ យុត្តិធម៌ និងចៀសវាងការធ្វើអំពើអាក្រក់គ្រប់យ៉ាង ( គឹមិនធ្វើអំពើអាក្រក់ )
៣. ចាគៈ ចេះលះបង់សេចក្តីកំនាញ់ ហើយបរិច្ចាគទ្រព្យសម្បត្តិកសាងប្រយោជន៍សង្គម ក៏ដូចជាប្រយោជន៍សារធារណៈគឹមិនអាត្មានិយម
៤. អាជ្ជវៈ មានចិត្តត្រង់ប្រកាន់សច្ចធម៌ ( គឹនិយាយបែបណាធ្វើបែបនោះ )
៥. មទ្ទវៈ ចេះបន្ទន់ឥរិយាថ និងចិត្តគំនិត (គឺចេះប្រើសំដីពីរោះ ផ្អែមល្ហែម )
៦. តបៈ ចេះព្យាយាមកំចាត់ចោលនូវសេចក្តីអាក្រក់ចចេញពីខ្លួន ( ទាំងកាយវាតចាចិត្ត ) ហើយតាំងខ្លួនអោយនៅក្នុងអំពើល្អជានិច្ច ( គឺរាំងស្កាត់សេចក្តីអាក្រក់ )
៧. អក្កោធនៈ មិនសំដែងអាការៈច្រងេងច្រងាងទទឹងទាស់ ( គឹមិនធ្វើអោយគេខឹង )
៨. វិហឹងសៈ មិនសងសឹក មិនប្រព្រឹត្ត មិនបៀតបៀនអ្នកដទៃ ហ៊ានទទួលរឺឆាប់មើលឃើញទោសកំហុសខ្លួន មិនចាប់កំហុសអ្នកដទៃខុសបែបបទ
៩. ខន្តីៈ ចេះអត់ធ្មត់រឺ អត់ធន់
១០. អវិរោធនៈ មិនធ្វើអ្វីអោយខុសពីគន្លងច្បាប់ ( គឺគោរពតាមច្បាប់ជានិច្ច ) ។