2018-06-03 11:53
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សេចក្តីសុខរបស់មនុស្សតាមទស្សនៈពុទ្ធសាសនាមាន៥ប្រការគឺ៖
ក.អត្តិសុខៈ សុខពីការមានទ្រព្យសម្បត្តិដើម្បីប្រើប្រាស់ក្នុងការរស់នៅដែលបរិបូរណ៍ទៅដោយបច្ច័យបួនគឺ បិណ្ឌបាត្របច្ច័យ ចីវរបច្ច័យ សេនាសនបច្ច័យ និង គិលានភេសជ្ជៈបច្ច័យ។
ខ.ភោគសុខៈ សុខកើតពីការសប្បាយរីករាយ និងការប្រើប្រាស់ទ្រព្យសម្បត្តិដែលខ្លួននិងរកបានដោយអំពើសុចរិតដើម្បីយកមកចិញ្ចឹមជីវិតក្រុមគ្រួសារ និងធ្វើបុណ្យទាន។
គ.អនណសុខៈ សុខកើតចេញពីការមិនជំពាក់បំណុលអ្នកដទៃ។
ឃ.អនវជ្ជសុខៈ សុខកើតពីការប្រព្រឹត្តតាមផ្លូវសុចរិត និងប្រព្រឹត្តអំពើជាកុសល តាមគន្លងធម៌។
ង.សន្តិសុខៈ សុខកើតចេញពីសេចក្តីស្ងប់។ គ្មានសេចក្តីសុខឯណាស្មើនឹងសុខដោយសេចក្តីស្ងប់។