Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដើម្បីឲ្យតម្លៃនៃវប្បធម៌ អរិយធម៌ខ្មែរយើងស្ថិតស្ថេរជានិរន្តរភាព ខ្ញុំមានភារកិច្ចអប់រំដូចតទៅ៖

ក/ ចំណេះដឹង

  1. បើកទូលាយនូវចំណេះដឹងឲ្យបានទូលំទូលាយបន្ថែមទៀត
  2. ស្គាល់មូលដ្ឋានគ្រឹះរបស់សង្គមជាតិ និងព្រលឹងជាតិ
  3. យល់ដឹងកាន់តែច្បាស់ពីអ្វីដែលខ្លួនមាន ដែលល្អហើយគេស្រឡាញ់ និងទទួលស្គាល់តាំងពីបុរាណមក។

ខ/ ចំណេះធ្វើ

  1. បណ្តុះនូវមនោសញ្ចេតនា លើការងារគ្រប់ផ្នែកដោយស្រឡាញ់  ថែរក្សា និងការពារអ្វីដែលជារបស់ជាតិ
  2. ស្គាល់ច្បាស់នូវប្រភពលក្ខណៈនៃវប្បធម៌ អរិយធម៌របស់ជាតិខ្លួន ឥរិយាបថ ( ដេក​ ដើរ ឈរ អង្គុយ ) ទំនៀមទម្លាប់  ប្រពៃណី សាសនា សិល្បៈ
  3. ចេះយកអ្វី ដែលមិនមែនជារបស់ជាតិខ្លួនមកកែច្នៃឲ្យសមស្រប តាមចំណង់ចំណូលចិត្តរបស់ប្រទេសជាតិខ្លួន ឲ្យមកជាលក្ខណៈជាតិនិងឲ្យសមស្របតាមដួងព្រលឹងជាតិ
  4. ចេះរកវិធានការការពារ និងទប់ស្កាត់នូវឥទ្ធិពលវប្បធម៌ អរិយធម៌បរទេសទាំងឡាយណា ដែលមកបំផ្លាញវប្បធម៌ អរិយធម៌របស់ជាតិខ្លួន។

គ/ ចំណេះដឹងអប់រំ

  1. ធ្វើការអប់រំស្វែងយល់កាន់តែស៊ីជម្រៅលើអត្តសញ្ញាណជាតិ និងដួងព្រលឹងរបស់ជាតិខ្លួន( ប្រជារាស្រ្ត ទឹកដី ប្រវត្តិការគ្រប់គ្រង ភាសា អក្សរសិល្ប៍ ទំនៀមទម្លាប់  ប្រពៃណី សាសនា សិល្បៈ ចិត្តគំនិត អាកប្បកិរិយា ឆន្ទៈរួមដូចគ្នា )។

ឃ/ ចេះរស់នៅក្នុងសង្គម

  1. ចេះរស់នៅជាមួយគ្នា ចេះស្រឡាញ់រាប់អានគ្នា គោរពសិទ្ធិគ្នាទៅវិញទៅមក គ្មានបែងចែកវណ្ណៈ ឋានៈ ពណ៌សម្បុរ ភេទ សាសនា ជំនឿ
  2. ចេះរស់នៅប្រកបដោយចរិយាធម៌ និងគុណធម៌ដើម្បីរស់នៅសមរម្យក្នុងសង្គម
  3. ស្គាល់កាតព្វកិច្ច និងស្វ័យអប់រំខ្លួនឲ្យក្លាយជាពលរដ្ឋល្អ
  4. ការងារក្នុងវិជ្ជាជីវៈតាមសម្មាអាជីវោ មិនរំលោភលើអ្នកដទៃ
  5. មានសាមគ្គីភាពល្អ ស្រឡាញ់យុត្តិធម៌ ស្រឡាញ់មនុស្សជាតិទូទៅ
  6. ទទួលស្គាល់ទុក្ខវេទនារបស់អ្នកដទៃ មានទំនាក់ទំនងល្អជាមួយជាតិ និងអន្តរជាតិ មិនប្រកាន់ពូជសាសន៍ ជំនឿ សាសនា និន្នាការនយោបាយផ្សេងៗជាដើម។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login