Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


៥. អធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌ ស្ថិតនៅក្រោមឱវាទអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌនិងស្ថិតនៅក្រោមការគ្រប់គ្រងដឹកនាំណែនាំជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានី ខេត្តមានសមត្ថកិច្ចថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋនៅក្នុងក្រុង ស្រុក​ ខណ្ឌ ។


Answer 2


អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ មានភារកិច្ចដូចខាងក្រោ​ម ៖

  • អនុវត្តន៍ការងាររក្សាសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋានទទួលខុសត្រូវ
  • ការពារអាយុជីវីត សិទ្ធិសេរីភាព ទ្រព្យសម្បត្តិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋមូលដ្ឋាន
  • ការពារសន្តិសុខ សុវត្ថិភាពប្រតិភូជាតិ អន្តរជាតិភ្ញៀវបរទេស និងទេសចរណ៍
  • ការពារសម្បត្តិវប្បធម៌បេតិកភណ្ឌជាតិ ទ្រព្យសម្បត្តិសាធារណៈ និងគោលដៅសំខាន់
  • រៀបចំសណ្តាប់ធ្នាប់សាធារណៈ សណ្តាប់ធ្នាប់ចររាចណ៍ផ្លូវគោក ទឹក ដែក ក្នុងភូមិសា្រស្តទទួលខុសត្រូវ
  • ចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងភូមិសាស្រ្តទទួលខុសត្រូវ
  • ចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពជួញដូរមនុស្ស អាជីវកម្មផ្លូវភេទលើអនីតិជន និតិជន ​និងអំពើៀហឹង្សាក្នុងគ្រួសារ
  • ចាត់វិធានការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងឧក្រិដ្ឋកម្មមានអង្គការចាត់តាំងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗទៀតដែលប្រឆាំងសន្តិសុខជាតិ​ និងសណ្តាប់ធ្នាប់សង្គម
  • កត់ត្រាស្ថិតិអាជីវកម្ម សិប្បកម្ម និងមុខរបរដែលងាយប៉ះពាល់ដល់សន្តិសុខ​សុវត្ថិភាពប្រជាពលរដ្ឋ
  • ចាត់វិធានការការការពារពិនិត្យកន្លែងកើតហេតុ ប្រមូលវត្ថុតាងងបម្រើការងារស៊ើបង្កេត និងដាក់បន្ទុក
  • គ្រប់គ្រងការចុះបញ្ចីស្ថិតិអាវុធ គ្រឿងផ្ទុះ ជាតិងាយឆេះ ជាតិពុល អាស៊ីតខ្លាំង ។ល។
  • ធ្វើការងារ​ស្រាវជ្រាវ ប្រមូលព័ត៌មាន បង្ការ ទប់ស្កាត់ និងបង្រ្កាបសកម្មភាពបង្កចលាចលសង្គម និងសកម្មភាពភរវកម្ម
  • ច្បាប់ខ្លួន ឃុំខ្លួន និងកសាងសំណុំរឿងបញ្ចូនទៅស្ថាប័នអយ្យការ និងតុលាការតាមនីតិវិធី
  • អនុវត្តនិងសហការអនុវត្តសាលដីកានិងដីការនានារបស់ស្ថាប័នអយ្យការ និងតុលាការ
  • ធ្វើអន្តរាគមន៍ សង្គ្រោះអាយុជីវីត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយនានាកើតឡើង
  • គ្រប់គ្រងការចុះឈ្មោះបញ្ជីស្ថិតិប្រជាពលរដ្ឋ និងការងារផ្តល់អត្តសញ្ញាណបណ្ណ
  • ធ្វើការងារគ្រប់គ្រងជនបរទេស ក្នុងភូមិសាស្រ្តទទួលខុសត្រូវ
  • ស្រាវជ្រាវរកមនុស្សបាត់ខ្លួន
  • គ្រប់គ្រងបញ្ជាដឹកនាំប៉ុស្តិ៍នគរបាលក្រោមឱវាទ
  • រៀបចំបញ្ចីសារពើភ័ណ្ឌ កាន់កាប់ ប្រើប្រាស់ និងថែរក្សាទ្រព្យសម្បត្តិរដ្ឋរបស់អង្គភាព
  • ធ្វើការងាររដ្ឋបាល បុគ្គលិក ភស្តុភារ និងគណនេយ្យរបស់អធិការដ្ឋាន
  • ធ្វើរបាយការណ៍បូកសរុបសន្និដ្ឋានវាយតម្លៃអំពីលទ្ធផលការងារនិងទិសដៅបន្តរបស់អធិការដ្ឋានតាមការកំណត់
  • បំពេញភារកិច្ចផ្សេងៗទៀត ដែលអភិបាលក្រុង ស្រុក ខណ្ឌ និងស្នងការនគរបាលរាជធានីខេត្តប្រគល់ឲ្យ ។​

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login