បានជាមកដាក់ពាក្យប្រឡងយកក្របខណ្ឌរបស់ក្រសួងអប់រំ យុវជន និងកីឡាពីព្រោះ៖
- មុខរបរមួយដែលថ្លៃថ្នូរ ឧត្តុង្គឧត្តម និងមានគុណប្រយោជន៍ចំពោះជាតិមាតុភូមិក្នុងការបណ្តុះបណ្តាលធនធានមនុស្សដើម្បីអភិវឌ្ឍសង្គមជាតិដូចមានពាក្យស្លោកមួយឃ្លាលើកឡើងថា”ដាំក្នុងសាលា ផ្លែផ្កាក្នុងសង្គម”
- ជាអ្នកកសាងគ្រឹះរបស់ជីវិតមនុស្សលោក
- ជាវិស្វករនៃដួងព្រលឹង
- ជាបុព្វការីជន
- ជាបុគ្គលគួរឲ្យគោរព
- ជាអ្នកចង្អុលបង្ហាញពីសេចក្ដីសុខសុវត្ថិភាពសង្គម
- ជាគ្រូការពារនិងដោះស្រាយបញ្ហាសង្គមជាតិ
- ជាគ្រូពេទ្យព្យាបាលជំងឺល្ងង់របស់ប្រជាជាតិនៅលើភពផែនដី
- ជាអ្នកលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន ឬជាអ្នកមានចិត្តបុណ្យដ៏ប្រសើរ
- ជាអ្នកចង្អុលផ្លូវដ៏ភ្លឺស្វាងនិងរុងរឿងរបស់ជាតិ
- ជាឃ្លាំងនៃសតិបញ្ញារបស់មនុស្ស
- ជាឪពុកម្ដាយទី២របស់សិស្សនៅលើផែនដី
- ជាអ្នករក្សាការពារនូវសិស្ស៕