2017-09-26 11:55
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សីលធម៌ប្រាំប្រការ និងគុណធម៌ប្រាំប្រការរបស់ខ្មែរយើងមាន៖
មុននឹងឈានដល់ការបកស្រាយគុណធម៌( Virtue ) និងសីលធម៌ ( Morality )ប្រាំប្រការយើងគូរគប្បីយល់ពាក្យគន្លឹះជាមុនសិន៖
-គុណធម៌ គឺជាតម្លៃល្អ ដែលស្តែងចេញតាមរយៈកាយ វាចា ចិត្ត និងសកម្មភាពរបស់មនុស្ស។
-សីលធម៌ គឺជាធម៌ដែលនាំមនុស្សទៅរកអំពើល្អដែលជាកុសល ឬជាគន្លងនៃចរិយារបស់មនុស្ស ដែលរស់នៅប្រកបដោយគុណធម៌ ដើម្បីរស់នៅក្នុងសង្គម។ ឬជាទ្រឹស្តី ជាពាក្យទូន្មានទាំងឡាយណាដឹកនាំមនុស្ស ទៅរកផ្លូវល្អ ផ្លូវសុចរិត។
ទី១. សីលធម៌ប្រាំប្រការរបស់មនុស្ស៖
ក. សីលធម៌ផ្ទាល់ខ្លួន
ខ. សីលធម៌ក្នុងគ្រួសារ
គ. សីលធម៌ក្នុងវិជ្ជាជីវៈ
ឃ. សីលធម៌ក្នុងសង្គម
ង. សីលធម៌ក្នុងពិភពលោក
ការរួមរស់ដោយសន្តិភាព ជាមួយប្រទេសដទៃ ដែលអង្គការសហប្រជាជាតិបានប្រជុំនៅទីក្រុង បាឌុង នាប្រទេសឥណ្ឌូនេស៊ី។
***បន្ថែម***
ច. សីលធម៌យល់តាមទស្សនៈអ្នកប្រាជ្ញ
**សីលធម៌របស់ទស្សនវិទូ សូក្រាត
**សីលធម៌របស់ទស្សនវិទូ ប្លាតុង
លោកជាកូនសិស្សរបស់សូក្រាត ស.វទី៥មុនគ.ស គឺជាសីលធម៌មួយបែបប្លែកពីសូក្រាតត្រង់ប្លាតុង បញ្ជាក់ថា ដើម្បីឲ្យមនុស្សមានសីលធម៌ គេត្រូវដកហូតទ្រព្យសម្បត្តិឯកជនឲ្យអស់ពីបុគ្គល គឺនៅសល់តែមនោ ពេលនោះទើបមនុស្សអាចយល់ពីតម្លៃសីលធម៌ ហើយបើមនុស្សនៅតែមានទ្រព្យ ទ្រព្យនោះនឹងក្លាយទៅជាមាយាបិទបាំងមនុស្សមិនឲ្យមើលឃើញសីលធម៌៕
**សីលធម៌របស់ទស្សនវិទូ អារីស្តូត
លោកជាទស្សនវិទូក្រិចស.វទី៤មុនគ.ស ឋិតនៅត្រង់ការស្វែងរកសុភមង្គល និងការចេះសប្បាយ ព្រោះបើមនុស្សមិនចេះសប្បាយ មនុស្សនឹងត្រូវបាត់បង់តម្លៃរបស់ខ្លួនជាមនុស្ស ប៉ុន្តែសុភមង្គល និងការសប្បាយត្រូវឋិតនៅក្នុងផ្លូវត្រូវហើយមិនត្រូវសប្បាយដូចសត្វទេ។ សីលធម៌មួយបែបទៀតរបស់អារីស្តូត គឺការអប់រំឲ្យដើរផ្លូវកណ្តាលដូចជា៖
**សីលធម៌របស់ពួកខន្តីនិយម
ឋិតនៅត្រង់ការរស់នៅតាមធម្មជាតិ និងតាំងចិត្តអត់ធន់ ហើយដើម្បីអត់ធន់បានត្រូវបំបាត់តណ្ហា រៀនផ្តាច់ចិត្ត និងកុំរវើរវាយទៅលើអ្វីដែលមិនពិត ហើយដើម្បីសម្រេចបំណងទាំងអស់នេះបាន មនុស្សត្រូវមានពុទ្ធិជាគោល ព្រោះអវិជ្ជាពុំអាចឲ្យមនុស្សយល់ពីអ្វីៗបានឡើយ៕
**សីលធម៌របស់ អេពីគារ
ទស្សនវិទូក្រិចស.វទី៤មុនគ.ស ឋិតនៅត្រង់ការអប់រំមនុស្សឲ្យស្វែងរកការសប្បាយតាម ធម្មជាតិ ប៉ុន្តែត្រូវចេះជ្រើសរើសយកការសប្បាយ សកម្មភាពផ្ទុយនឹងការសប្បាយស្ងប់ស្ងាត់។
**សីលធម៌របស់លោក ម៉ុងតែង
**សីលធម៌របស់លោក អូគ្លុសកុង
ឋិតនៅត្រង់ការពន្យល់តម្លៃ នៃសាសនាមនុស្សជាតិ បានន័យថាសាសនាជាការប្រៀនប្រដៅសម្រាប់ អនុវត្តឲ្យបានប្រសើរក្នុងការរស់នៅ សាសនាពុំមែនជាការប្រៀនប្រដៅឲ្យគោរពបុគ្គលណាមួយទេ ទោះបីជាអាទិទេពក្តី ឬបុគ្គលណាមួយក្តី ទើបអូគ្លុសកុងបង្កើតសាសនាមួយមានឈ្មោះថា មនុស្សជាតិ៕
**សីលធម៌របស់ពុទ្ធសាសនាហីនយាន
**សីលធម៌របស់ពុទ្ធសាសនាមហាយាន
**សីលធម៌របស់ព្រាហ្មណ៍សាសនា
**សីលធម៌របស់គ្រិស្តសាសនា
**សីលធម៌របស់សាសនាឥស្លាម
ទី២. គុណធម៌៥ប្រការរបស់មនុស្ស៖
ក. គោរពមាតាបិតា ចាស់ព្រឹទ្ធាចារ្យ
ខ. គោរពសិទ្ធិមនុស្ស
គ. ព្រហ្មវិហារធម៌ទាំង៤
ឃ. សីលប្រាំ
ង. ទសពិធរាជធម៌ទាំង១០ប្រការ