2019-01-31 14:08
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពាក្យថា« កង្វះការអប់រំ កង្វះការអភិវឌ្ឍ»មានន័យថា៖
ការអប់រំគឺជា ការធ្វើសកម្មភាពទៅលើបុគ្គលដែលមានគោលបំណងច្បាស់លាស់ ក្នុងការប្រើប្រាស់ចិត្តគំនិតរបស់មនុស្ស (បម្រែបម្រួលបុគ្គលិកលក្ខណះរបស់មនុស្ស) ។ ការអប់រំគឺជា ការណែនាំនៃការប្រព្រឹត្តទៅ ពេញមួយជិវិតរបស់មនុស្សក្នុងសស្ថានភាពផ្សេងៗគ្នា។
ការអភិវឌ្ឍគី ការធ្វើឪ្យប្រែប្រួលឆ្ពោះទៅរកការរីកចម្រើន។
+ ខ្វះធនធានមនុស្ស សំរាប់កសាងប្រទេសជាតិ មានន័យថា មិនបានដាំក្នុងសាលា គ្មានផ្លែផ្កាក្នុងសហកមន៏។
+ ជួបប្រទះនូវអក្ខរជន និងភាពក្រីក្រតោកយ៉ាកក្នុងសង្គម។
+ កើតមានអំពើអសីលធម៏ផ្សេងៗ ដូចជាអំពើហិង្សា ចោរកម្ម ឃាតកម្ម... ។
+ ខូចបរិស្ថានដោយការប្រើប្រាស់វត្ថុធម្មជាតិ ខុសទំនងនិងគ្មានដី។
+ មានអ្នកជំងឺច្រើន និងមានវិបត្តកាយសម្បទាដោយសារពួកគេខ្វះអនាម័យ។
+ ពិបាកក្នុងការកសាងប្រទេសឲរីកចម្រើន។
+ បាក់ទឹកចិត្ត ឈឺចាប់ក្នុងចិត្ត អស់សង្ឃឹមក្នុងឆាកជីវិត។
+ បាត់បង់សេវាសង្គម។ ប៉ះពាលើ់ប្រពន្ធ័អប់រំសង្គម បាត់បង់សេចក្តីថ្លៃថ្នូររបស់ជាតិ។ អរិយធម៍ធ្លាក់ចុះ។
+ មិនអាចកើតមានស្មារតីសាមគ្គីភាព ភាតរភាពសិទ្ធិប្រជាបធិបតេយ្យ និងមិនអាចបង្កើតឡើងនូវស្មារតីថែរក្សាការពារអត្តសញ្ញាណជាតិ។
+ គ្មានគំនិត បង្កើតដៃទេពកោសល្យរបស់មនុស្សឲក្លាយជាកោសិការបស់សង្គមបាន។
+ មិនអាចធ្វើឲខ្លួនទៅជា មនុស្សមានគុណប្រយោជន៏ដល់សង្គមជាតិមានន័យថា រស់ទម្រន់ផែនដី។