ពណ៌នាពីទំនាក់ទំនងរវាងសន្តិភាព និងការអភិវឌ្ឍន៍ៈ
សន្តិភាពនិងធ្វើឲ្យប្រជាជន និងប្រទេសជាតិទទួលបាននូវៈ
- មានសេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្តគ្មានអំពើហិង្សា គ្មានសង្គ្រាមទាស់ទែងគ្នា
- សន្តិភាពផ្តល់ឱកាស អភិវឌ្ឍន៍ខ្លួនឯង គ្រួសារ សង្គម
- ប្រទេសមាននីតិរដ្ឋ ( ច្បាប់ សិទ្ធិសេរីភាព និងប្រជាធិបតេយ្យ )
- ធ្វើឲ្យមនុស្សរស់នៅប្រកបដោយភាពសុខសាន្តគ្មានការភ័យខ្លាច និងគំរាមកំហែង
- មានឱកាសទទួលបានការសិក្សារៀនសូត្រ មានកិច្ចសហប្រតិបត្តិការល្អ
- មានការវិនិយោគ និងទាក់ទាញភ្ញៀវទេសចរណ៍
- ស្ថេរភាពនយោបាយ គោរពសិទ្ធិមនុស្សគោរពច្បាប់
- សន្តិភាពនាំឲ្យមានសេរីភាពពេញបរិបូរណ៍ ។
កាលណាមានសន្តិភាពនិងទទួលបានការអភិវឌ្ឍន៍ៈ
- សំបូរធនធានមនុស្សដែលជាកម្លាំងចលករសម្រាប់អភិវឌ្ឍជាតិ
- ក្លាយជាអារ្យប្រទេស ( ជឿនលឿន )
- មានការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងសង្គម
- បង្កើតឲ្យមានការស្រាវជ្រាវវិទ្យាសាស្រ្តបច្ចេកទេសនិងបច្ចេកវិទ្យាទំនើប
- ពលរដ្ឋមានសមត្ថភាព ជំនាញច្បាស់លាស់
- សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិមានការរីកចម្រើន ។