2017-09-26 12:41
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
និយមន័យ “អក្សរសិល្ប៍ប្រៀបធៀប” តាមទស្សនៈអ្នកប្រាជ្ញមួយចំនួន រួមមាន៖
ក. លោក Corneille និងលោក Racine
អក្សរសិល្ប៍ប្រៀបធៀប មិនមែន ជាសំណុំនៃអត្ថបទទេ តែជាការនិទស្សន៍ (ការប្រមើល)លើការសិក្សាអក្សរសិល្ប៍។
ខ. លោក F.Nole
អក្សរសិល្ប៍ប្រៀបធៀប គឺជារបៀបសិក្សាបញ្ជាក់អំពីភស្ដុតាងនៃសម្មតិកម្ម និងរបៀបសួរក្នុងអត្ថបទ។
គ. លោក Cl. Pichois និងលោក Roussau
អក្សរសិល្ប៍ប្រៀបធៀប គឺជាសិល្បៈប្រកបទៅដោយវិធីសាស្រ្ត ដើម្បីស្រាវជ្រាវរកទំនាក់ទំនងគ្នា រកភាពដូចគ្នា និងឥទ្ធិពលប្រៀបធៀបអក្សរសិល្ប៍ទៅនឹងវិស័យដទៃទៀតនៃពុទ្ធិ ឬហេតុការណ៍ និងអត្ថបទអក្សរសិល្ប៍គ្នាឯងឲ្យយល់បានច្បាស់និងអាចក្រេបជញ្ជក់យកនូវខ្លឹមសារទាំងឡាយ។
ឃ.លោក Remark
អក្សរសិល្ប៍ប្រៀបធៀប គឺជាការសិក្សាផ្តោតសំខាន់ទៅលើបញ្ហាពុទ្ធិជំនឿដែលមានដូចជា សិល្បៈ( គំនូរ ចម្លាក់ និម្មាបនកម្ម តូរ្យតន្ត្រី ...) ទស្សនវិជ្ជា ប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនានា ( នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ) វិទ្យាសាស្ត្រពិត ( ធម្មជាតិ )និងសាសនាផងដែរ។
ង. លោក Lowry Nelson
អក្សរសិល្ប៍ប្រៀបធៀប គឺជាការសិក្សាអក្សរសិល្ប៍ទាំងឡាយក្នុងសាកលលោកតាមលទ្ធភាពដែលបញ្ញា និងជីវិតរបស់មនុស្សម្នាក់ៗអាចសម្រេចទៅបាន៕