និយមន័យ៖
- ភ្លើងក្រហម ៖ សម្រាប់ប្រាប់វត្តមាននៃយានជំនិះនិងទំហំទទឹងយានដល់អ្នកប្រើប្រាស់ផ្លូវដែលមើលពីក្រោយ
- ភ្លើងបំភ្លឺផ្លាកលេខ ៖ សម្រាប់ឲ្យគេមើលលេខសម្គាល់យានជំនិះឃើញច្បាស់ពីខាងក្រោយ
- ភ្លើងទទឹងយាន៖ បង្ហាញទំហំទទឹងយាន ឬបន្ទុកច្រងេងច្រងាងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត
- ភ្លើងសញ្ញាប្តូរទិស ៖សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀតនៅពេលប្តូរទិសទៅឆ្វេង ឬទៅស្តាំ។
- ភ្លើងសញ្ញាថយក្រោយ ៖សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវនៅខាងក្រោយយាននៅពេលធ្វើចលនាថយក្រោយ
- ភ្លើងស្តុប ៖ សម្រាប់ប្រាប់ពីដំណឹងដល់អ្នកប្រើប្រាស់ផ្លូវខាងក្រោយយាននៅពេលជាន់ ឬចាប់ហ្រ្វាំងដើម្បីបន្ថយល្បឿនឬញ្ឈប់យាន
ឯកសារយោងKnowledge For Success