អំពីការប្រកបវិជ្ជាជីវៈ តាមច្បាប់ស្តីពីការអប់រំ។
ក្នុងជំពូកទី៥នៃច្បាប់ស្តីពីការអប់រំដែលមានក្នុងមាត្រាមួយចំនួនដូចខាងក្រោម៖
- មាត្រា២៤៖ គ្រូបង្រៀនមិនត្រូវធ្វើឱ្យប៉ះពាល់ ឬខូចខាតដល់គុណភាពអប់រំក្នុងការបំពេញការងារ ទោះបីតាមរូបភាពណាក៏ដោយ។
- មាត្រា២៥៖ គ្រូបង្រៀននៅគ្រឹះស្ថានសាធារណៈ មានសិទ្ធបង្រៀនជាលក្ខណៈឯកជនក្រៅម៉ោងធ្វើ
ការងារ។
- មាត្រា២៦៖ គ្រូបង្រៀនមិនត្រូវធ្វើឱ្យបាត់បង់មនសិការវិជ្ជាជីវៈក្នុងការបំពេញករណីយកិច្ច និងកាតព្វកិច្ចរបស់ខ្លួនឡើយ ក្នុងការប្រកបវិជ្ជាជីវៈបង្រៀន ក្រោមកិច្ចសន្យា ឬលក្ខន្ដិកៈជាមួយស្ថាប័នសាធារណៈឬស្ថាប័នឯកជនទោះក្នុងកាលៈទេសៈណាក៏ដោយ។ គ្រូបង្រៀនត្រូបខិតខំបំពេញការងារ ដោយផ្ដល់អាទិភាពទៅលើផលប្រយោជន៍របស់អ្នកសិក្សា និងប្រយោជន៍សាធារណៈ។
- មាត្រា២៧៖ គ្រូបង្រៀន ដែលប្រកបវិជ្ជាជីវៈបង្រៀន នៅក្នុងគ្រឹះស្ថានសិក្សាសាធារណៈ ឬគ្រឹះស្ថានសិក្សាឯកជនត្រូវប្រើប្រាស់មុខងារជាគ្រូបង្រៀនបង្ខំឲ្យអ្នកសិក្សាមកសិក្សាជាមួយខ្លួន ឬ គ្រូបង្រៀនផ្សេងទៀតឡើយ។