2020-08-22 14:00
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សកម្មភាពដែលចាត់ទុកថាជាការរំលោភបំពានលើសឹទិ្ធកុមារមាន ៖
ក. ឧស្សាហនីយកម្ម :
- ការរីកចម្រើនខាងផ្នែកសេវាកម្ម ៖ សណ្ឋាគារ ក្លឹបកំសាន្ត និងការផ្សាយពានិជ្ជកម្ម រូបភាពអាកាស ។
- កុមារបម្រើផ្លូវភេទ ។
ខ. សន្តិសុខ :
- ប្រើកុមារក្នុងជម្លោះប្រដាប់អាវុធ ធ្វើជាទាហាន ជាអ្នកជញ្ជូនគ្រាប់
- ប្រើកុមារកងឈ្លប ជាអ្នកស៊ើបការ ឫនាំសារជាដើម
- យកកុមារធ្វើជារនាំង ឫជាខែលសម្រាប់ការពារសុវត្តិភាពរបស់ពួកអ្នកធំ ។
- បញ្ហាមីន ៖ កុមារជនបទស្លាប់ដោយមីនជាញឹកញាប់ និងកុមារខ្លះត្រូវបានគេឲដើជួរមុខដើម្បីបន្ទុះគ្រាប់មីន
- ប្រើកុមារឲជាចំណាប់ខ្មាំង ។
គ. ឧក្រិដ្ឋកម្ម :
- ពួកឧក្រិដ្ឋជនប្រើកុមារឲជួញដូគ្រឿងញៀន ឆក់ ប្លន់ ជម្រិត
- ប្រើកុមារជាឧបករណ៍សម្រាប់ប្រព្រឹត្តអំពើឧក្រិដ្ឋ សម្លាប់មនុស្ស បង្គៃគ្រាប់...។
ឃ. ការរើសអើង : មនុស្សភាគច្រើនរំលោភបំពានលើកុមារគ្រប់បែបយ៉ាងដូចជា ៖
- មិនឲកុមារទទួលបាននូវការអប់រំ រៀនសូត្រ
- កុមារមិនត្រូវបានគេទទួលឲធ្វើការងារ(ការងារស្រាល) ឫកេងប្រវ័ញ្ចលើកម្លាំកុមារ
(ឲធ្វើដូចមនុស្សធំ តែឲប្រាក់ទិចឫ មិនឲ)
- កុមារត្រូវបានគេបង្ខំ ឫគម្រាមឲបម្រើការងារតាមផ្ទះឫបនពេស្យាចារ
ង. គ្រឿងញៀន :
- ក្រោមឥទ្ធិពលគ្រឿងញៀនកុមារបានសេពគ្រឿងញៀន មាន បារី ស្រា ថ្នាំញៀនគ្រប់ប្រភេ...។
- គេប្រើកុមារឲជួញដូគ្រឿងញៀន
ច. អំពើហិង្សា : ការរំលោភលើសិទ្ធិសេរីភាពកុមារ ដូចជា៖
- កុមារត្រូវបានគេវាយ ដំ ( ជម្លោះប្តីប្រពន្ធវាយកូន គ្រូវាយសិស្ស...) ។
ឆ. កសិកម្ម : កសិដ្ឋាន . សិប្បកម្ម . សាវាទេសចរណ៍ ៖ កុមារត្រូវបានគេប្រើឲធ្វើការលើការងារខាងលើដើម្បីប្រាក់ ។