ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
នៅក្នុងរបបប្រជាធិបតេយ្យដើម្បីមានស្ថិរភាពនៅក្នុងសង្គមចាំបាច់ ត្រូវមានការបែងចែកឣំណាចរដ្ឋទាំង ៣ ឲ្យស្មើគ្នាដែលរួមមានឣំណាច នីតិប្បញ្ញត្តិ ឣំណាច នីតិប្រតិបត្តិ និង ឣំណាច តុលាការ។ ការបែងចែកឣំណាចរដ្ឋទាំងនេះ គឺក្នុងគោលបំណងធ្វើឲ្យសមាជិកនៃសង្គមទទួលបាននូវសេរីភាព សុវត្ថិភាព យុត្តិធម៌ ជាពិសេសគឺស្ថិរភាពសង្គមតែម្តង។ ម្យ៉ាងទៀត គោលដៅចម្បងនៃការបែងចែកឣំណាចនេះ ធ្វើទ្បើងដើម្បីរក្សានូវតុល្យភាពឣំណាច ទប់ស្កាត់ មិនឲ្យឣំណាចរដ្ឋត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃបុគ្គល ឬក្រុមណាមួយពោលការដណ្តើមយកឣំណាចផ្តាច់មុខដែលនាំទៅរកក្តីវិនាសដល់ប្រទេសជាតិ។ តើឣំណាចទាំងបីនេះចែកដាច់ពីគ្នាហើយឬនៅ?