2019-03-18 11:43
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
២៦. ក្រោយកិច្ចព្រមព្រៀងឆ្នាំ ១៨៨៤ ហេតុអ្វីបានជាមានចលនាបះបោររបស់ប្រជាជនបានកើតមានឡើង ? នរណាជាអ្នករៀបចំមឡើង ?
២៧. តើចលនាបះបោរនៅឆ្នាំ ១៨៨៥ត្រូវបានរៀបចំឡើងដោយនរណា ? ហើយបានរីករាលដាលដូចម្តេច ?
២៨. សរុបសេចក្តីមក តើអ្វីជាចំណុចសំខាន់នៅក្នុងចលនាបះបោរទាំងនេះ ?
២៩. ដើម្បីបញ្ចប់ចលនាបះបោរទាំងនេះ តើបារាំងបានធ្វើដូចម្តេច ?
៣០. នៅដំណាក់កាលឆ្នាំ ១៨៨៨ ដល់ឆ្នាំ ១៨៨៩បារាំងបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយព្រះបាទនរោត្តន តើកិច្ចលព្រមព្រៀងនេះជាកិច្ចដូចម្តេច ? ហើយមានខ្លឹមសារដូចម្តេច ?
៣១. តើបារាំងបានធ្វើកំណែទម្រង់មន្រ្តីរាជការខ្មែរដូចម្តេច ?
៣២. មុននឹងបារាំងធ្វើការកំណែទម្រង់ប្រព័ន្ធរដ្ឋបាលវិស័យរដ្ឋបាលខ្មែរមានលក្ខណៈដូចម្តេច ?
៣៣. តើបារាំងធ្វើកំណែទម្រង់សង្គមលើផ្នែកអ្វីខ្លះ ?
៣៤. តើកំណែទម្រង់លើវិស័យកសិកម្ម របស់បារាំងធ្វើឲ្យមានការប្រែប្រួលដូចម្តេច ? ហើយវាប្រឈមទៅនឹងបញ្ហាអ្វីខ្លះ ?
៣៥. តើចលនាតស៊ូដើម្បីទាមទារឯករាជ្យជាតិ បានចែកជាប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
៣៦. តើកងទ័ពជាតិ នៅប្រទេសវៀតណាមត្រូវបានឡើងនៅឆ្នាំណា ? ដោយនរណា ?
៣៧. តើសារធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ត្រូវបានបង្កើតឡើងនៅថ្ងៃខខែឆ្នាំណា?
៣៨. តើអ្វីជាប្រភពនៃការលេចឡើង នូវចលនាតស៊ូខ្មែរឥស្សរៈ ?
៣៩. នៅកម្ពុជា តើចលនាតស៊ូខ្មែរឥស្សរៈត្រូវបានដឹកនាំដោយអ្នកណា ? ហើយបានរីករាលដាលដូចម្តេច ?
៤០. តើសម្តេចព្រះនរោត្តមសីហនុ បានយាងពីកម្ពុជាទៅបារាំងនៅខែឆ្នាំណា ? ហើយបានប្រគល់កិច្ចការប្រទេសជាតិនរណាខ្លះ ?
៤១. ហេតុអ្វីបានជាព្រះអង្គ យាងចេញទៅបារាំង ? ហើយព្រះអង្គបានធ្វើអ្វីខ្លះ ? ទទួលលទ្ធផលដូចម្តេច ?
៤២. តើសាលិខិតរបស់ព្រះអង្គ ដែលបានផ្ញើរទៅកាន់លោកវាំង សង់អ៊ូរីយូល មានសេចក្តីដូចម្តេច ?
៤៣. ហេតុអ្វីបានជាព្រះយាងចេញពីបារាំងវិញ ? ហើយយាងទៅណាទៀត ? ព្រះអង្គបានធ្វើអ្វីខ្លះ នៅទីនោះ ?
៤៤. នៅក្នុងបទសំភាសន៍ជាមួយនឹងការសែតញូយ៉កថាម តើព្រះអង្គបានថ្លែងដូចម្តេច ?
៤៥. តើសកម្មភាពរបស់ព្រះអង្គនៅកាណាដា និងអាមេរិចទទួលបានលទ្ធផលអ្វីខ្លះ ជាផ្លែផ្កាមកវិញ ?
៤៦. នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៥៣ នៅខេត្តសៀមរាបព្រះអង្គបានប្រកាសថាដូចម្តេច ?
៤៧. នៅពេលដែលព្រះបាទនរោន្តម សីហនុ ធ្វើព្រះរាជបូជនីយកិច្ចនៅក្រៅប្រទេសដ នៅក្នុងប្រទេសពួកស្តាំនិយមបានធ្វើអ្វីខ្លះ ?
៤៨. តើព្រះបាទនរោន្តម សីហនុ បានយាងទៅប្រទេសថៃនៅថ្ងៃណា ខែឆ្នាំណា ? ហើយវិលត្រឡបប់មកវិញនៅថ្ងៃខែឆ្នាំណា ? និងយាងទៅគង់នៅទីណា ?
៤៩. តើបារាំងបានព្រមប្រគល់ផ្នែកយោធា យុត្តិធម៌ និងប៉ូលីសមកឲ្យខ្មែរវិញថ្ងៃណា ខែណាឆ្នាំណា ?
៥០. តើព្រះបាទនរោន្តម សីហនុ បាននយាងចូលទីក្រុងភ្នំពេញនៅថ្ងៃខែឆ្នាំណា ? ហើយត្រូវបានទទួលយ៉ាងដូចម្តេច ?
៥១. មេដឹកនាំខ្មែរឥស្សរៈសំខាន់មានអ្វីខ្លះ ?
៥២. តើសន្និសិទ្ធិទីក្រុងសឺណែវ ឆ្នាំ១៩៥៤ បានអនុម័តកិច្ចព្រមព្រៀងអ្វីខ្លះ សម្រាប់កម្ពុជា ?
៥៣. នៅក្នុងសន្និសទ្ធនេះ គេបានចុះកិច្ចព្រមព្រៀងមួយចំនួនតើវាផ្តល់គុណសម្បត្តិអ្វីខ្លះ ដល់កម្ពុជា ?
៥៤. តើគុណវិបត្តិអាណានិគមបារាំងមានអ្វីខ្លះ សម្រាប់កម្ពុជា ?
៥៥. ប្រទេសកម្ពុជា ស្ថិតក្រោមអាណាព្យាបាលបារាំងពីឆ្នាំណាដល់ឆ្នាំណា ? តើពាក្យអាណានិគមនឹងអាណាព្យាបាលមានន័យដូចម្តេច ?
៥៦. ចូរនិយាយពីការកាន់កាប់របស់បារាំងនៅឥណ្ឌូចិន ។
៥៧. ហេតុអ្វី បានជាមានចលនាជាតិនិយមនៅអាស៊ីអាគ្នេយ៍ ?
ចម្លើយ
២៦. ក្រោយកិច្ចព្រមព្រៀងឆ្នាំ ១៨៨៤ បានជាមានចលនាបះបោរលរបស់ប្រជាជនបានកើតឡើងពីព្រោះពួកគេ យល់ឃើញថាកិច្ចព្រមព្រៀងឆ្នាំ ១៨៨៤បានធ្វើឲ្យពួកគេលបាត់បង់សិទ្ធិអំណាចដែលធ្លាប់មានពីមុនមក ។ អ្នករៀបចំបំបះបំបោរនេះគឺ មន្រ្តីសក្តិភូមិខ្មែរ ។
២៧. ចលនាបះបោរនៅឆ្នាំ ១៨៨៥ ត្រូវបានរៀបចំឡើងដោយមន្រ្តីរាជការ ហើយបាតុករបានលើកជាបដាដើម្បីទាមទារឲ្យបារាំងប្រគល់អំណាច ថ្វាយព្រះមហាក្សត្រខ្មែរវិញ ។
២៨. សរុបសេចក្តីមក ចំណុចសំខាន់នៅក្នុងចលនាបះបោរទាំងនេះគឺដើម្បីទាមទារឲ្យបារាំងដកអំណាចដោយផ្ទាល់របស់ខ្លួនចេញពីប្រព័ន្ធរដ្ឋបាលខ្មែរ និងឲ្យរបបសក្តិភូមិវិលត្រលប់មកវិញ ។ នេះដែលអ្នកវិទូបារាំងមួយចំនួនបាននិយាយថា របបរាជានិយមគឺរបបសក្តិភូមិផ្តាច់ការ អ្នកស្នេហាជាតិប្រជាជននាំគ្នាទាមទាររបបនេះមកជិះជាន់ខ្លួនឯងវិញ ។
២៩. ដើម្បីបញ្ចប់ចលនាប៉ះបោរទាំងនេះ បារាំងបានធ្វើដូចម្តេចតទៅ៖
៣០. នៅដំណាក់កាលពីឆ្នាំ ១៨៨៨ ដល់ឆ្នាំ ១៨៨៩បារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជា មួយព្រះបាទនរោត្តម ។ កិច្ចព្រមព្រៀងនេះជាកិច្ចព្រមព្រៀងដែលផ្តល់អំណាចឲ្យបារាំង ហើយកិច្ចព្រមព្រៀងនេះមានខ្លឹមសារ០កោដូចតទៅ៖
៣១. បារាំងបានធ្វើកំណែទម្រង់មន្រ្តីរាជការខ្មែរដូចជា ៖
៣២. មុននឹងបារាំងធ្វើកំណែទម្រង់រដ្ឋបាលខ្មែរ ពីមុនមានលក្ខណៈអាណាធិបតេយ្យអស្ថេរភាពនិងគ្មានប្រសិទ្ធភាព ។
៣៣. បារាំងធ្វើកំណែទម្រង់សង្គមលើផ្នែកដូចជា ៖
៣៤.កំណែទម្រង់លើវិស័យកសិកម្ម របស់បារាំងធ្វើឲ្យមានការប្រែប្រួលមុខមាត់នៅលើទីផ្សារអន្តរជាតិ ។ ទន្ទឹមនឹងនេះបានប្រឈមនឹងលបញ្ហាមួយចំនួន៖
៣៥. ចលនាតស៊ូ ដើម្បីទាមទារឯរាជជាតិបានចែកជាប្រភេទគឺ៖
៣៦. កងទ័ពជាតិនៅប្រទេសវៀតណាមត្រូវបានបង្កើតឡើងនៅមុនឆ្នាំ ១៩៤៤ដោយក្រុមកុំមុយនីស្តឥណ្ឌូចិន ។
៣៧. សាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម ត្រូវបានបង្កើតឡើងនៅថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ១៩៥៤ ។
៣៨. ប្រភពនៃការលេចឡើង នូវចលនាតស៊ូខ្មែរឥស្សរៈគឺដោយសារតែពួកចិនជាតិនិយម ដែលកាន់កាប់ភូមិភាគខាងជើងនៃប្រទេសវៀតណាម និងពួកអង់គ្លេស បារាំង ដែលកាន់កាប់ភូមិភាគខាងត្បូង បានប្រយុទ្ធគ្នាដើម្បីទឹកដីអាណានិគមនិយមរបស់ខ្លួន ។ រីឯប្រទេសវៀតណាមវិញបានសម្ងំបង្កើតកម្លាំងរដ្ឋអំណាចថ្មីមួយរបស់ខ្លួន ។ មកដល់ឆ្នាំ ១៩៤៦សង្គ្រាមទាមទារឯករាជ្យក៏បានផ្ទុកដោយបានរីករាលដាលគ្រប់ទីកន្លែងពេញលេញប្រទេសវៀតណាមហើយបានរីករាលដាលបានចូលប្រទេសកម្ពុជាហើយបង្កើតឲ្យមានចលនាតស៊ូប្រដាប់អាវុធមួយ គឺចលនាតស៊ូខ្មែរឥស្សរៈ ។
៣៩. នៅកម្ពុជាចលនាតស៊ូខ្មែរឥស្សរៈត្រូវបានដឹកនាំកដោយបក្សកុំមុយនីសឥណ្ឌូចិន ចលនានេះបាននេះបានរីករាលដាលនៅពេលដែលកងទ័ពវៀតណាមខាងជើង បានចូលមកប្រទេសកម្ពុជាបានធ្វើឲ្យមានការប្រយុទ្ធប្រឆាំង នឹងពួកអាណានិគមបារាំងកាន់តែមានកម្លាំងឡើងៗ ។ នៅរវាងឆ្នាំ១៩៤៧ ដល់ឆ្នាំ ១៩៤៨ ដោយមានការគាំទ្រពីសំណាក់កងទ័ពវៀតណាម រណសិរ្សខ្មែរឥស្សរៈបានកសាងមូលដ្ឋានទ័ពរបស់ខ្លួនក្នុងប្រទេសលុះមកដល់ចុងឆ្នាំ ១៩៤៩ កងទ័ពខ្មែរឥស្សរៈក៏បានពង្រីកកន្លែងកាន់កាប់ របស់ខ្លួននៅលើផ្ទៃដី ១ភាគ៣នៃប្រទេសទាំងមូល ដែលមានប្រជាជនប្រហែល១លាននាក់បានរស់នៅ ។
៤០. សម្តេចនរោត្តនសីហនុ បានយាងចេញពីកម្ពុជាទៅបារាំងនៅថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ១៩៥៣ហើយបានប្រគល់កិច្ចការប្រទេសជាតិឲ្យទៅព្រះរាជបិតាព្រះអង្គគឺព្រះបាទនរោត្តមសុរាម្រិត និងឯឧត្តម ប៉ែត នុត ដែលជាឧបនាយករដ្ឋមន្រ្តី ។
៤១. បានជាព្រះអង្គយាងទៅបារាំងគឺដើម្បីទៅជួបជាមួយប្រធានាធបតីបារាំង វាំងសង់ អ៊ូរីយូស ស្តីពីបញ្ហាឯករាជ្យជាតិនៅកម្ពុជា ។នៅប្រទេសបារាំង ព្រះអង្គបានផ្ញើរលិខិតទៅកាន់លោកប្រធានាធិបតីបារាំង ក៏ប៉ុន្តែជាលទ្ធផលត្រូវបរាជ័យ ។
៤២. សារលិខិតរបស់ព្រះអង្គ ដែលបានផ្ញើរទៅកាន់លោក វាំងសង់ អ៊ូរីយូស មានសេចក្តីថានៅក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំមកប្រទេសបារាំង ខ្ញុំមានជំនឿថាបារាំងនឹងសន្យាផ្តល់នូវអ្វីដែលខ្ញុំបានសន្យាជូនប្រជាពលរដ្ឋរបស់ខ្ញុំ គឺការនាំមកនូវឯករាជ្យពេញលេញជូនមាតុភូមិ ។ នៅក្នុងន័យនេះ បើប្រទេសកម្ពុជាមិនបានទទួលអំណាចខាងតុលាការ យោធា ហិរញ្ញវត្ថុ និងសេដ្ឋកិច្ចទេនោះនេះឈ្មោះថាប្រទេសកម្ពុជាមិនបានទទួលឯករាជ្យពេញលេញឡើយ ។
៤៣. បានព្រះអង្គយាងចេញពីប្រទេសបារាំងព្រោះបារាំងមិនអើពើរទៅនឹងសារលិខិតនិងសំណើរោរបស់ព្រះអង្គ ។ ព្រះអង្គក៏យាងទៅកាន់ប្រទេស កាណាដា សហរដ្ឋអាមេរិក បន្តទៀត ។ នៅទីនោះព្រះអង្គបាន៖
៤៤. នៅក្នុងបទសម្ភាសន៍ជាមួយនិងកាសែតញូយ៉កថាម ព្រះអង្គបានថ្លែងថា បើសិនជាប្រទេសនៅក្នុងឥណ្ឌូចិន មិនបានទទួលឯករាជ្យពីបារាំងទេនោះ នោះប្រជាជនខ្មែរទូទាំងប្រទេសនឹងក្រោកឡើងធ្វើការតស៊ូប្រឆាំង និងអាណានិគមន៍បារាំងហើយនៅពេលនេះជោគជ័យរបស់ពួកកុំមុយនីស្ត និងកើតមានឡើងជាស្វ័យប្រវត្តិ ។
៤៥. សកម្មភាពរបស់ព្រះអង្គនៅកាណាដា និងអាមេរិក បានធ្វើឲ្យបារាំងព្រមទទួលយកការចរចារចាថ្មី ជាមួយកម្ពុជានៅទីក្រុងប៉ារីសនាថ្ងៃ ២៣ មេសា ១៩៥៣ដែលមានឯកឧត្តម ប៉ែន នុត និងព្រះអង្គស៊ីសុវត្ថិមុនីរ៉េត តំណាងប្រទេសខ្មែរ ។
៤៦. នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ១៩៥៣ នៅខេត្តសៀមរាបព្រះអង្គបានប្រកាសថា ប្រជាជនខ្មែរទាំងមូលបានសម្តែងនូវទឹកចិត្តោយ៉ាងមោះមុត ក្នុងការទាមទារឯករាជពីបារាំងឲ្យបានដាច់ខាត ទោះបីជាបារាំងពុំមានឆន្ទះក្នុងការប្រគល់កឯករាជ្យឲ្យយើងក៏ដោយ ។
៤៧. នៅពេលដែលព្រះបាទនរោន្តម សីហនុ ធ្វើព្រះបូជនីយកិច្ចនៅក្រៅប្រទេស នៅក្នុងប្រទេសពួកស្តាំនិយមបានឈប់បង្កជំលោះ ហើយបានរួបរួមជាមួយនឹងរដ្ឋាភិបាល ។
ចំណែកឯប្រជាជនទាំងប្រុសទាំងស្រីចំនួន ៤០០,០០០នាក់ បានស្មគ្រចិត្តចូលបម្រើក្នុងកងជីវពលនារីក្លាហានដោយបានវឹកហាត់យ៉ាងសកម្ម ហើយសន្យាថានឹងដង្ហែតាមព្រះបាទនរោន្តម សីហនុ ដើម្បីដណ្តើមឯករាជ្យជូនជាតិមាតុភូមឲ្យបាន ទោះបីជាបីជាជីវិតក៏ដោយ ។
៤៨. ព្រះបាទនរោន្តម សីហនុ បានយាងទៅប្រទេសថៃនៅថ្ងៃ ១៤ មិថុនា ឆ្នាំ១៨៥៣ហើយវិលត្រឡប់មកវិញនៅថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ១៩៥៣ ។ ដោយព្រះអង្គបានយាងទៅគង់នៅខេត្តសៀមរាប ។
៤៩.បារាំងបានព្រមប្រគល់ផ្នែកយុត្តិធម៌ និងប៉ូលីសមកឲ្យខ្មែរវិញនៅថ្ងៃទី ២៩ សីហា ១៩៥៣ ។ តែផ្នែកយោធាវិញគឺនៅថ្ងៃទី ១៧ តុលា ១៩៥៣ ។
៥០. ព្រះអង្គបានយាងទៅទីក្រុងភ្នំពេញថ្ងៃទី ១៨ វិច្ឆិកា ១៩៥៣ ហើយត្រូវបានប្រជាជនគ្រប់ស្រទាប់វណ្ណៈ ទទួលយ៉ាងខ្លាំងពោលគឺប្រកបដោយស្នូរទះដៃនឹងសម្០លេងហោកងរំពង ។
៥១ . មេដឹកនាំខ្មែរឥស្សរៈសំខាន់ៗមានឈ្មោះ សាវាង វង្ស និងទ្រង់ច័ន្ទរង្សី ។
៥២. កិច្ចព្រមព្រៀងទាំងនោះមាន៖
៥៣. គុណសម្បត្តិសម្រាប់កម្ពុជាមាន៖
៥៤. គុណវបត្តិទាំងនោះមាន៖
៥៥. ប្រទេសកម្ពុជាស្ថិតនៅក្រោមអាណាព្យាបាលបារាំងពីថ្ងៃ ១១ សីហា ១៨៦៣ ដល់ថ្ងៃ០៩ វិច្ឆិកា ឆ្នាំ ១៩៥៣ ។ ពាក្យអាណានិគមមានន័យថា ជាប្រព័ន្ធគ្រប់គ្រងមួយដែលប្រទេសម្ចាស់ស្រុកពុំមានសិទ្ធិស្វ័យភាពក្នុងការគ្រប់គ្រងប្រព័ន្ធរដ្ឋបាលរបស់ខ្លួនទេ ប្រព័ន្ធរដ្ឋបាលនេះត្រូវគ្រប់គ្រងដោយប្រទេសអាណានិគម ។ រីឯពាក្យអាណាព្យាបាលមានន័យថា ជាប្រព័ន្ធគ្រប់គ្រងមួយ ដែលប្រទេសស្រុកមានស្វ័យភាព ក្នុងការគ្រប់គ្រងប្រព័ន្ធរដ្ឋបាលរបស់ខ្លួន ចំណែកប្រទេសអាណាព្យាបាលវិញមាននាទីត្រឹមកតែទីប្រឹក្សាតែប៉ុណ្ណោះ ។ ដូចនេះ ប្រទេសកម្ពុជាកគឺប្រទេសបារាំងបានមកដាក់អាណាព្យាបាល ។
៥៦. បារាំងបានកាន់កាប់កម្ពុជាក្រោម នៅឆ្នាំ ១៨៦៧និងបានបង្កើតទៅជាទឹកដីកូសុំាងស៊ីន ។ នៅឆ្នាំ ១៨៦៣ បានចុះសន្ធិសញ្ញាមិត្តភាព ពាណិជ្ជកម្មជាមួយកម្ពុជា ដែលហៅថាអាណាព្យាបាល ។ នៅឆ្នាំ ១៨៨៤ បានបង្ខំឲ្យប្រទេសកម្ពុជា ស្ថិតនៅក្រោមអាណាព្យាបាលបារាំង ។ នៅឆ្នាំ ១៨៨៤បារាំងបានដណ្តើមបានភាគដទៃទៀតនៃប្រទេសវៀតណាម និងបានបែងចែកប្រទេសវៀតណាមជា៣ តំបន់កូសុំាងស៊ីន អណ្ណាម និងតុងកឹង ។ ជាចុងក្រោយនៅឆ្នាំ១៨៩៣ បានយកប្រទេសឡាវដាក់ក្រោមអាណានិគមរបស់ខ្លួន ។
ដូចនេះ ទឹកដីបារាំងគ្រប់គ្រងមាន៥ កន្លែងគឺ វៀតណាម ៣កន្លែង,កម្ពុជា១កន្លែង , ឡាវ១កន្លែង ។ បន្ទាប់មកទឹកដីនេះ បានរួមបញ្ចូលគ្នាតែមួយនៅឆ្នាំ ១៨៩៧ ។ មានរាជធានីឥណ្ឌូចិន គឺនៅហាណូយ នៅក្រោមអគ្គទេសាភិបាលម្នាក់ ។ នៅកូសុំាងស៊ីន មានទេសាភិបាលម្នាក់ និងអាណាព្យាបាលទាំង៣ ។ ទឹកដីបានរួមបញ្ចូលគ្នា នៅក្រោមក្រសួងតែមួយនៅទីក្រុងប៉ារីស ។
៥៧. បានជាមានចលនាជាតិនិយមនៅអាស៊ីអាគ្នេយ៍ព្រោះ៖
៥៨. នៅវៀតណាម កើតនៅឆ្នាំ១៨៨៥ដើម្បីប្រឆាំងបារាំងហើយនៅឆ្នាំ ១៩០០ គឺមាននិន្នាការប្រឆាំងរាជានិយមវៀតណាម ។ នៅភូមា ក្នុងឆ្នាំ១៩២០ ប្រជាជនបានប្រឆាំងនឹងការតម្លើងពន្ធគយ និងចែកទឹកដីឥណ្ឌានឹងភូមាឲ្យដាច់ស្រឡះ ។ នៅប្រទេសថៃ គឺនៅឆ្នាំ ១៩៣២ ដើម្បីផ្លាស់ប្តូរ របបរាជានិយមផ្តាច់ការ មកជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រឆំាងជាជនជាតិចិន ដែលបានកាន់កាប់សេដ្ឋកិច្ចថៃ នឹងកេងប្រវ័ញ្ចពីជនជាតិថៃ ។ ចំណែកនៅកម្ពុជាមានចលនាអ្នកជាតិនិយមតិចតួចណាស់ នៅមុនឆ្នាំ ១៩៣៦និងគ្មានការផ្លាស់ប្តូរទេរហូតដល់ឆ្នាំ ១៩៤៥ ។ ការបះបោរភាគច្រើន ប្រឆាំងអំណាចបារាំងការតម្លើងពន្ធដារ ការទាមទារសិទ្ធិសេរីភាព ។ ទាំងអស់នេះមានសកម្មភាពតិចតួច មានតែចលនាទាមទារឯករាជ្យទេ មានលក្ខណៈទ្រង់ទ្រាយធំ ។