2019-03-18 12:14
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើខ្មែរក្រហម បានចាត់ទុកមនុស្សប្រភេទណាថាជាខ្មាំងបង្កប់ ស៊ីរូងផ្ទៃក្នុង ?
២. តើពាក្យថាស ២១ នៃគុកទួលស្លែងមានន័យដូចម្តេច ?គុកនេះមាននៅទីណានៃរាជធានីភ្នំពេញ ? ជាកន្លែងសម្រាប់ធ្វើអ្វីខ្លះ ?
៣. តើអ្នកទោស ដែលបានជាប់ឃុំឃាំងនៅមន្ទីរស២១ មានចំនួនប៉ុន្មាន ? ហើយភាគច្រើនជាអ្នកទោសប្រភេទណា ?
៤. ក្រោយពីថ្ងៃ ០៧ មករា ១៩៧៩ តើនៅគុកទួលស្លែងមានមនុស្សប៉ុន្មាននាក់ ដែលនៅរស់រានមានជីវីត ? ពួកគាត់ភាគច្រើនជាអ្វីនៅពេលនេះ ?
៥. ចូរនិយាយពីថ្នាក់ដឹកនាំនៅមន្ទីរ ស២១ដោយសង្ខេប ?
៦.តើបទបញ្ញាត្តិ សម្រាប់អ្នកទោសនៅមន្ទីរស ២១ មានខ្លឹមសារដូចម្តេច ?
៧. តើមានមូលហេតុសំខាន់ៗអ្វីខ្លះ ដែលបានធ្វើឲ្យរបបខ្មែរក្រហមបានដួលរលំ ?
៨. នៅពេលផលិតផលស្រូវ មិនគ្រប់គ្រាន់តាមផែនការកំណត់ តើខ្មែរក្រហមបានធ្វើដូចម្តេច ?
៩. ស្ថិតនៅក្នុងលក្ខខណ្ឌ ដ៏អាក្រក់បែបនេះបានធ្វើឲ្យប្រជាជនជាច្រើនបានស្លាប់ តើមូលហេតុអ្វីបានជាពួកគាត់ស្លាប់យ៉ាងដូចច្នេះ ?
១០. តើភូមិភាគណា ដែលទទួលរងការពិន័យពី ប៉ុល ពតនៅឆ្នាំ ១៩៧៧ ? ហើយប៉ុលពតបានធ្វើដូចម្តេច ?
១១. តើប្រជាជន ដែលនៅសេសសល់ពីការធ្វើវិសុទ្ធកម្មនៅភូមិភាគនេះត្រូវបានពួកគេចោទដូចម្តេច ?
១២. នៅពាក់កណ្តាលឆ្នាំ ១៩៧៧ តើខ្មែរក្រហមធ្វើការប្រឆាំងនិងវៀតណាមដោយរបៀបណា ?
១៣. ជាការឆ្លើយតបមកវិញ តើវៀតណាមបានធ្វើដូចម្តេច ? ចុះខ្មែរក្រហមបានធ្វើដូចម្តេចដែរ ?
១៤. កើតនៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ១៩៧៨វិទ្យុក្រុងហាណូយបានផ្សព្វផ្សាយជាភាសាខ្មែរថាដូចម្តេច ?
១៥. តើកងទ័ពវៀតណាម និងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានចាប់ផ្តើមវាយប្រហាយ៉ាងខ្លាំង មកលើខ្មែរក្រហមនៅថ្ងៃខែឆ្នាំណា ? ហើយចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃខែឆ្នាំណា ?
១៦. ក្រោយផ្គួលរំលំរបបខ្មែរក្រហម តើកងទ័ពទាំងពីរនេះបានរៀបចំអ្វីឡើង ? ដើម្បីអ្វី ? ដឹកនាំដោយនរណា ?
ចម្លើយ
១. ប្រជាជនកម្មាភិបាល និងកងទ័ពខ្មែរក្រហមណាដែលចេះនិយាយភាសាបរទេស ត្រូវបានគេចាត់ទុកថាគឺជាភ្នាក់ងារស៊ើបការណ៍សម្ងាត់ របស់បរទេសហើយបានបំរើឲ្យមនោគមន៍វិជ្ជាប្រតិកិរិយា ប្រឆាំងនឹងបដិវត្តថាជាខ្មែរបង្កប់ស៊ីរូងផ្ទៃក្នុង ។
២. ពាក្យថា ស២១ នៃគុកលទួលស្លែងមានន័យដូចតទៅ៖ អក្សរ ស តំណាងឲ្យសន្តិសុខ ហើយលេខ២១តំណាងឲ្យលេខសំងាត់ ។ ដូចនេះ ពាក្យនោះមានន័យថាមន្ទីរសន្តិសុខសុខសម្ងាត់ ឬគុកសម្ងាត់ ។ គុកនោះមានទីតាំងនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ គឺជាអតីតវិទ្យាល័យពញាយ៉ាត ឬទួលស្វាយព្រៃ ។ កន្លែងនោះសម្រាប់ធ្វើការឃុំឃាំងអ្នកទោសសួរចម្លើយធ្វើទារុណកម្ម និងសម្លាប់អ្នកទោសដែលបានបញ្ចូនមកពីកន្លែងផ្សេងមកដាក់នីទីនេះផងដែរ ។
៣. អ្នកទោស ដែលបានជាប់ឃុំឃាំងនៅមន្ទីរ ស ២១ មានចំនួនប្រហែល ១៤,០០០នាក់ ។ ភាគច្រើនអ្នកទោសនៅទីនេះ គឺជាកម្មាភិបាលខ្មែរក្រហមមានកងទ័ពខ្មែរក្រហមដែលគេចោទប្រកាន់ពីបទក្បត់បដិវត្តន៍ ។
៤. ក្រោយថ្ងៃ ០៧ មករា ១៩៧៩ នៅគុកទួលស្លែងមានមនុស្ស១២នាក់ ដែលនៅរស់រានមានជីវីត ។ ពួកគាត់ទាំងនេះភាគច្រើន គឺជាជាងគំនូរជាងជួសជុលនាឡិកា និងជាងសម្លាក់ព្រមទាំងក្មេង២នាក់ ។
៥. ថ្នាក់ដឹកនាំនៅមន្ទីរស ២១ មានដូចជា៖
៦. បទបញ្ញត្តិ សម្រាបអ្នកទោសនៅមន្ទីរស ២១ មានខ្លឹមសារដូចតទៅ៖
៧. របបខ្មែរក្រហម បានដួលរលំដោយសារមូលហេតុសំខាន់ៗ មួយចំនួនដូចជា៖
៨. នៅពេលផលិតផលស្រូវ មិនគ្រប់គ្រាន់តាមផែនការកំណត់ខ្មែរក្រហមបានធ្វើរបាយការណ៍ក្លែងក្លាយ និងបញ្ជូនស្រូវយ៉ាងច្រើន ដើម្បីតម្រូវតាមចំនួនកំណត់ផែនការដោយទុកឲ្យប្រជាជនរងការអត់ឃ្លាន សុខភាពទ្រុឌទ្រោមរហូតស្លាប់ដោយសារកង្វះអាហារ ។
៩. ស្ថិតនៅក្នុងលក្ខណ ដ៏អាក្រក់បែបនេះបានធ្វើឲ្យប្រជាជនជាច្រើនបានស្លាប់ ។ បានជាពួកគាត់ទាំងនេះ ស្លាប់គឺដោយសារតែការធ្វើការងារ ហួសកម្លាំង កង្វះអាហារបរិភោគនិងរងដោយការសម្លាប់ ។
១០. ភូមិភាគដែលទទួលរងពិន័យពី ប៉ុល ពត នៅឆ្នាំ១៨៧៧គឺភូមិភាគបូព៌ា ដោយប៉ុល ពតបានបញ្ជាឲ្យសម្លាប់កម្មាភិបាលភូមិភាគនេះ និងធ្វើវិសុទ្ធកម្មលើប្រជាជននៅក្នុងភូមិភាគនេះផងដែរ ។
១១. ប្រជាជនដែលនៅសេសលល់ ពីការធ្វើវិសុទ្ធកម្មនៅភូមិភាគនេះត្រូវបានពួកគេចោទប្រកាន់ថា ជាជនក្បត់ចូលដៃជាមួយយួន ហើយត្រូវមជ្ឈឹមបក្សចោទថាជាខ្មាំងក្បាលយួនខ្លួនខ្មែរ ។
១២. នៅពាក់កណ្តាលឆ្នាំ ១៩៧៧ ខ្មែរក្រហមធ្វើការប្រឆាំងនិងវៀតណាម ដោយបានបាញ់ផ្លោងចូលខេត្ត ចុដុងងាទៀង និងខេត្តមួយចំនួនទៀតរបស់វៀតណាម ។
១៣. ជាការឆ្លើយតបមកវិញ វៀតណាមបានប្រើប្រាស់យន្តហោះ និងកាំភ្លើងធំបើកការវាយប្រហារជាទ្រង់ទ្រាយធំចូលកាន់កាប់តំបន់ជំពុំទាក្នុងខេត្តស្វាយរៀង ។ ពេលនេះខ្មែរក្រហម បានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយវៀតណាមដោយបានបណ្តាញអ្នកការទូត ចេញពីប្រទេសកម្ពុជា ។
១៤. នៅថ្ងៃទី ០៣ មេសា ឆ្នាំ ១៩៧៩ វិទ្យុក្រុងហាណូយបានផ្សព្វផ្សាយជាភាសាខ្មែរ ដោយបានអំពាវនាវឲ្យប្រជាជនកម្ពុជាទំាងអស់បានក្រោកឡើង ដើម្បីប្រឆាំងនិងរបបកម្ពុជាប្រជាធិបតេយ្យ និងការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលដឹកនាំដោយសមមិត្តហេងសំរិន ។
១៥. កងទ័ពវៀតណាម និងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានចាប់ផ្តើមវាយប្រហាយ៉ាងខ្លាំង មកលើខ្មែរក្រហមនៅថ្ងៃទី ២៥ ខែមករា ហើយចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃ ០៧ ខែ មករា ឆ្នាំ ១៩៧៩ ។
១៦. ក្រោយផ្តួលរំលំរបបខ្មែរក្រហម កងទ័ពទាំងពីរនេះបានរៀបចំមហាសន្និបាតមួយ បង្កើតក្រុមប្រឹក្សាប្រជាជនកម្ពុជាដើម្បីបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ ដឹកនាំដោយសមមិត្តហេងសំរិន ។