2019-03-18 11:14
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ហេតុអ្វី បារាំងមកដាក់អាណាព្យាបាលនៅកម្ពុជា ?
២. មុននឹងបារាំងចូលមកដល់ តើប្រទេសណាជាអាណាព្យាបាលរបស់ខ្មែរ ? ប្រទេសទាំងនេះ បានធ្វើអ្វីខ្លះ ?
៣. តើព្រះរាជាអង្គណា ជាអ្នកពឹងបារាំងឲ្យមកធ្វើអាណាព្យាបាលលើខ្មែរ ? ដើម្បីអ្វី ?
៤. តើព្រះបាទអង្គឌួង ជាបុត្ររបស់ព្រះរាជាអង្គណា ? ព្រះអង្គជារាដូចម្តេច ? សោយរាជ្យពីឆ្នាំណា ដល់ឆ្នាំណា ?
៥. តើព្រះអង្គមានស្នាព្រះហស្តអ្វីខ្លះ ?
៦. ហេតុអ្វីបានជាព្រះបាទអង្គឌួង យល់ឃើញថាប្រទេសកម្ពុជាត្រូវមានអន្តរាគមន៍ ពីមហាអំណាចណាមួយ ?
៧. តើព្រះបាទអង្គឌួង បានធ្វើដូចម្តេចខ្លះដើម្បីនាំសារទៅថ្វាយព្រះចៅណាប៉ូលេអុងទី៣ ? លទ្ធផលដូចម្តេច ?
៨. បន្ទាយពីបរាជ័យ តើព្រះបាទអង្គឌួង បានធ្វើដូចម្តេចខ្លះជាមួយនឹងបារាំង ? ដើម្បីអ្វី ?
៩. នៅថ្ងៃ ០១ កញ្ញា ១៨៥៨ តើមានព្រឹត្តិការណ៍អ្វីបានកើតឡើងនៅវៀតណាម ?
១០. ក្រោយពីកងទ័ពអាណ្ណាមបរាជ័យ តើព្រះបាទអង្គឌួងបានធ្វើដូចម្តេច ? លទ្ធផលដូចម្តេច ? ហេតុអ្វី ?
១១.ក្រោយពីកាន់កាប់ទីក្រុងព្រៃនគរ តើពួកបារាំងមានគោលបំណងដូចម្តេច ? លទ្ធផលដូចម្តេច ? ហេតុអ្វី ?
១២. តើមានកត្តាអ្វីខ្លះ ដែលធ្វើឲ្យបារាំងបានដាក់អាណានិគមន៍មកលើខ្មែរ ?
១៣. តើព្រះបាទអង្គឌួង បានសោយទីវង្គតនៅឆ្នាំណា ? ហើយព្រះរាជាអង្គណាឡើងសោយរាជ្យជំនួស ?
១៤. ហេតុអ្វីព្រះបាទនរោន្តម ភៀសខ្លួនទៅបាងកក? នៅឆ្នាំណា? នាំយកអ្វីទៅជាមួយ ? ត្រឡប់មកវិញនៅឆ្នាំណា ? ដោយសារអ្វី ? ហើយបានយាងទៅគង់នៅទីណា ?
១៥. តើលោក ដឺឡា ក្រង់ឌឺយែរជានរណា ? គាត់បានធ្វើអ្វីខ្លះ ជាមួយកម្ពុជានាពេលនោះ ?
១៦. តើលោកឌឺឡា ក្រង់ឌីយែរ បានមកកម្ពុជានៅឆ្នាំណា ? ដើម្បីអ្វី ?
១៧. តើខ្លឹមសារសន្ធិសញ្ញាជាសម្ងាត់រវាងបារាំង និងខ្មែរនៅខែ មិនា ឆ្នាំ ១៨៦៣ បានចែងឡើងដូចម្តេច ?
១៨. តើបារាំងដាក់អាណាព្យាបាលមកលើខ្មែរជាផ្លូវការនៅថ្ងៃខែឆ្នាំណា ? ក្នុងរាជ្យស្តេចអង្គណា ?
១៩. តើព្រះអង្គវតី ឬនរោត្តមបានឡើងសោយរាជ្យនៅថ្ងៃខែឆាំ្នណា ? មាននាមថាដូចម្តេច ?
២០. នៅឆ្នាំ១៨៧៧ តើបារាំងបានធ្វើកំណែទម្រង់សង្គមនៅកម្ពុជាប៉ុន្មានចំណុច ? អ្វីខ្លះ ? ចូរបកស្រាយ ?
២០. នៅឆ្នាំ ១៨៧៧ បារាំងបានធ្វើកំណែទម្រង់សង្គមនៅកម្ពុជា ២ចំណុចសេដ្ឋកិច្ចពាណិជ្ជកម្ម និងនយោបាយ ។
២១. តើកំណែទម្រង់នៅកម្ពុជាឆ្នាំ ១៨៧៧ ដោយបារាំងមានទិសដៅដូចម្តេច?
២២. ដើម្បីសម្រេចទិសដៅនេះ តើបារាំងបានធ្វើដូចម្តេច ?
២៣. តើការរៀបចំកម្មវិធី និងសកម្មភាពនយោបាយថ្មីរបស់បារាំងបាននាំមកនូវគុណសម្បត្តិអ្វីខ្លះ ?
២៤. តើកំណែទម្រង់របស់បារាំងនៅឆ្នាំ ១៨៨៤ ជាកំណែទម្រង់ដូចម្តេច ? ក្នុងកំណែទម្រង់នេះ បារាំងបានធ្វើដូចម្តេចខ្លះ ?
២៥. តើរ៉េស៊ីដង់ស៊ុបពែរីយែរ មានសមាជិកប៉ុន្មាននាក់មានសមាសភាគដូចម្តេច ?
ចម្លើយ
១. បានជាបារាំងមកដាក់អាណាព្យាបាល នៅកម្ពុជាពីព្រោះ៖
២. មុននឹងបារាំងចូលមកដល់ ប្រទេសដែលជាអាណាព្យាបាលខ្មែរគឺ សៀម និងយួន ។ ប្រទេសទាំងនេះ បានគាបសង្កត់ោយកទឹកដី យកខ្មែរដាក់ជាចំណុះ ធ្វើបានប្រជារាស្រ្តខ្មែរ ( កេណ្ឌទ័ព យកពន្ធដារ ជីកព្រែក ... ) និងទឹកដីខ្មែរគាបសង្កត់នយោបាយ .... ។
៣.ព្រះរាជា ដែលបានពឹងបារាំងឲ្យមកអាណាព្យាបាលលើខ្មែរ គឺព្រះបាទអង្គឌួង ដើម្បីជួយការពារទឹកដីខែរ ពីការឈ្លានពានរបស់យួននឹងសៀម ។
៤. ព្រះបាទអង្គឌួង ជាបុត្ររបស់ព្រះបាទអង្គអេង ។ ព្រះអង្គជាព្រះរាជា ដែលមានព្រះទ័យស្នេហា ជាតិមោះមុតជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ។ ព្រះអង្គបានសោយរាជ្យ ពីឆ្នាំ១៨៤០ ដល់ឆ្នាំ ១៨៦០ ។
៥. ព្រះអង្គមានស្នាព្រះហត្ថជាច្រើនដូចជា៖
៦. បានជាព្រះបាទអង្គឌួង យល់ឃើញថាប្រទេសកម្ពុជាត្រូវមានអន្តរាគមន៍ពីមហាអំណាចណាមួយ ពីព្រោះព្រះអង្គបានយល់ឃើញថា ប្រទេសកម្ពុជាបានធ្លាក់ដុនដាបទៅៗនិងឈានទៅដល់ការបែកចែកទឹកដីប្រទេសជាពីរ ដោយសៀមនិង យួន ដែលយកទន្លេមេគង្គជាព្រំប្រទល់ហើយពេលនោះប្រទេសកម្ពុជានឹងបាត់បង់ពីផែនទីពិភពលោកនៅឆ្នាំ១៨២៨ គ.ស។
៧.ដើម្បីនាំសារទៅថ្វាយព្រះចៅណាប៉ូលេអុងទី៣ ព្រះបាទអង្គដួង បានពឹងបព្វជិតកាតូលិកមួយអង្គនាម មីស ដែលបានចូលមកផ្សព្វផ្សាយសាសនា នៅប្រទេសកម្ពុជាតាំងពីឆ្នាំ ១៨៤៨ មកម្លេះ ។ បព្វជិតនេះ ធានាថានឹងនាំយកព្រះរាជសារជាភាសាបារាំង រួមជាមួយនឹងមន្រ្តីខ្មែរ២នាក់ទៀតគឺ កុយដឺម៉ុងតេរ៉ូ និង ប៉ែន ព្រមទាំងសួយសារអាករទៅជាមួយផងក ដើម្បីថ្វាយព្រះចៅណាប៉ូលេអុងទី៣ តាមរយៈអគ្គកុងស៊ុលបារាំង ប្រចាំនៅសង្ហបុរីប៉ុន្តែត្រូវទទួលបរាជ័យ ។
៨. បន្ទាប់ពីបរាជ័យ ព្រះបាទអង្គឌួងបានផ្ញើរលិខិត២លើកទៀត ទៅកាន់បារាំងដើម្បីសុំឲ្យបារាំងធ្វើ អន្តរាគមន៍យកទឹកដីកូសំាស៊ីន ដែលបានបាត់បង់នៅឆ្នាំ ១៨៤១ព្រមទាំងបានពន្យល់បារាំងថា កោះត្រឡាច គឺជាទឹកដីរបស់ខ្មែរ ។ ចំណែកឯមួយផ្នែកធំទៀត នៅត្រើយទន្លេមេគង្គដែលប្រទេសអណ្ណាមបានយកនោះគឺព្រះអង្គមិនតវ៉ាឡើយ ។
៩. នៅថ្ងៃ ០១ ខែ កញ្ញា ឆ្នាំ ១៨៥៨ មានបេសកម្មរួមគ្នារបស់ទ័ពបារាំង និងអេស្ប៉ាញ បានចូលមកដល់ទីក្រុងដាណាងដើម្បីជួយស្រោចស្រងជីវីតពួកអ្នកផ្សព្វផ្សាយសាសនាកាតូលិក ដែលនៅសេសសល់ពីការសម្លាប់របស់ស្តេចអណ្ណាម ។
១០. ក្រោយពីកងទ័ពអណ្ណាមបរាជ័យ ព្រះបាទកអង្គឌួងបានបញ្ចូនកងទ័ពខ្មែរមួយកងទៅកាន់ខេត្តមាត់ជ្រូក ក្នុងបំណងបង្ហាញថាទឹកដីកម្ពុជាក្រោមជារបស់ខ្មែរ ។ ប៉ុន្តែត្រូវទទួលបានបរាជ័យពីព្រោះព្រះអង្គបានសោយទីវង្គតនៅថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ១៨៦០ ។
១១. ក្រោយពីកាន់កាប់ព្រៃនគរ ពួកបារាំងមានបំណងឡើងតាមទន្លេមេគង្គ ចូលទៅកាន់ប្រទេសចិនប៉ែកខាងត្បូង ប៉ុន្តែត្រូវទទួលបរាជ័យគឺដោយសារទន្លេមេគង្គមានឧបសគ្គច្រើន មិនអាចធ្វើដំណើរបាន ដូចដែលអ្វីបានគ្រោងទុកឡើយ ។
១២. កត្តាដែលបានធ្វើឲ្យបារាំង មកដាក់អាណានិគមមកលើខ្មែរគឺ៖
១៣.ព្រះបាទអង្គឌួងបានសោទីវង្គតនៅឆ្នាំ ១៨៦០ ហើយព្រះរាជា ដែលបានឡើងសោយរាជ្យជំនួសគឺព្រះបាទ នរោត្តម ឬអង្គវតី ។
១៤. ព្រោះនៅពេលព្រះអង្គឡើងសោយរាជ្យនោះ ព្រះអនុជ២អង្គទៀតគឺ ស៊ីសុវត្ថ និងស៊ីវុត្ថា មានការច្រណែន ហើយបានបង្កឲ្យមានចលនាប៉ះបោរប្រឆាំងពេញផ្ទៃប្រួទេស នឹងការលើកព្រះអង្គឲ្យឡើងសោយរាជ្យ ។ ព្រះអង្គបានភៀសខ្លួន ទៅកាន់បាងកកនៅឆ្នាំ១៨៦១ ដោយនាំយកនូវគ្រឿងបញ្ចាក្សត្រទៅជាមួយ ។ ព្រះអង្គបានត្រឡប់មកវិញនៅឆ្នាំ១៨៦២ ដោយសារមានអន្តគមន៍ពីប្រទេសបារាំងតាមរយៈបុព្វជិតកាតូលិកមួយអង្គ ហើយព្រះអង្គក៏បានយាងទៅគង់នៅឧត្តុង្គ ។
១៥. លោកដឺឡា ក្រង់ឌីយែរ គឺជាអគ្គទេសាភិបាលបារាំងប្រចាំកូសាំងស៊ីន ។ លោកបានធ្វើការជាមួយកម្ពុជា ដូចជា៖
១៦. លោក ឌឺឡា ក្រង់ឌីយែរ បានមកកម្ពុជានៅឆ្នាំ១៨៦៣ ដើម្បីចុះសន្ធិសញ្ញាសម្ងាត់មួយជាមួយខ្មែរ ។
១៧. ខ្លឹមសារសន្ធិសញ្ញាជាសម្ងាត់រវាងបារាំង ខែ្មរ នៅខែមីនា ឆ្នាំ១៨៦៣បានចែងឡើងពីការជួយការពារប្រទេសកម្ពុជាដោយរក្សាទឹកដីនេះមិនឲ្យបាត់បង់ទៀតឡើយ ។
១៨. បារាំងបានដាក់អាណាព្យាបាល លើខ្មែរជាផ្លូវការនៅថ្ងៃទី ១១ សីហា ឆ្នាំ ១៩៦៣ ក្នុងរាជ្យព្រះអង្គវតី ឬនរោត្តម ។
១៩. ព្រះអង្គវត្តីឬ នរោត្តមបានឡើងសោយរាជ្យនៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ១៨៦៤ ដោយមាននាមថាព្រះបាទ នរោត្តម ។
២០. នៅឆ្នាំ ១៨៧៧បារាំងបានធ្វកំណែទំម្រង់សង្គមនៅកម្ពុជា ២ចំណុចសេដ្ឋកិច្ចពាណិជ្ជកម្ម និងនយយោបាយ ។
២១. កំណែទម្រង់នៅឆ្នាំ១៨៧៧ ដោយបារាំងមានទីសដៅឲ្យចង់កែប្រែសង្គមទំនៀមទម្លាប់សក្តិភូមិខ្មែរ ឲ្យទៅជាសង្គមមូលធននិយម ដែលជាប្រព័ន្ធទីផ្សារសេរីដូចសង្គមបារាំងដែរ ។
២២. ដើម្បីសម្រេចទិសដៅនេះ បារាំងបានរៀបចំកម្មវិធីនិងសកម្មភាពនយោបាយ ។
២៣. ការរៀបចំកម្មវិធី និងសកម្មភាពនយោបាយថ្មីរបស់បារាំង បាននាំនូវគុណសម្បត្តិដូចខាងក្រោម ៖
២៤. កំណែទម្រង់នៅឆ្នាំ ១៨៨៤គឺជាកំណែទម្រង់មួយដែលបារាំងចង់ប្រែក្លាយប្រទេសកម្ពុជាពី ប្រទេសក្រោមអាណាព្យាបាលធម្មតាឲ្យទៅប្រទេសក្រោមអាណាព្យាបាលកធ្ងន់ធ្ងរ វិញ។ ក្នុងកំណែទម្រង់នេះបារាំងបានធ្វើដូចតទៅ ៖
២៥. រ៉េស៊ីដង់ស៊ុបពែរីយែរ មានសមាជិក១២នាក់ដែលមានមសមាសភាគដូចតទៅ៖