ការរៀបចំកម្មវិធិនិងសកម្មភាពនយោបាយថ្មីរបស់បារាំង បាននាំមកនូវគុណសម្បត្តិ ដូចខាងក្រោម ៖
- កាត់បន្ថយអំណាចសេ្ដចក្រាញ់ មន្ដ្រីសក្ដិភូមិ និងលុបបំបាត់វណ្ណៈខ្ញុំគេ ។
- បង្កើតគុណចំនួនម្ចាស់កម្មសិទ្ធិ ដែលគឺជាកម្លាំងចលករជម្រុញកម្មវិធីកំណែទម្រង់បារាំងឪ្យបានជោគជ័យ ។
- បង្កើតតុលាការជាប់ខ្ពស់គ្រងគ្រប់លើតុលាការមូលដ្ឋាន ។
- បង្កើតប្រព័ន្ធពន្ធដារថ្មី ។
- បង្ខំឪ្យរាជាណាចក្រសៀមទទួលស្គាល់ការគ្រប់គ្រងបារាំងលើប្រទេសកម្ពុជាហើយ បង្កើតឪ្យមានការចរចាររវាងបារាំងសៀមស្ដីពីបញ្ហាព្រំដែន ប្រទេសទាំងពីរគឺ សៀមនិងខ្មែរ ។
- ខ្មែរបានទទួលទឹកដីមកវិញដូចជាខេត្ត ស្ទឹងត្រែ ម្លូព្រៃ បាត់ដំបង សៀមរាប និងសេរីសោភ័ណ ។
- បានធ្វើផែននទី មួយដែលមានឈ្មោះថា ផែនទី ដងវែកដែលទទួលស្គាល់ដោយតំណាងបារាំងសៀមលើឆាកអន្តរជាតិ ។