Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើហេតុអ្វីបានជាមានការផ្ទុះបាតុកម្មយ៉ាងធ្ងន់មួយកើតឡើងនៅទស្សវត្សរ៍ ឆ្នាំ ៦០ និង ៧០ ? ហើយវិបត្តិនេះបានបង្កវិនាសកម្មអ្វីខ្លះ ?

២. នៅឆ្នាំ ១៩៧២ តើរាជរដ្ឋាភិបាលអង់គ្លេសបានធ្វើដូចម្ដេច ? ហើយទង្វើនេះបាននាំឪ្យកើតមានឡើង ?

៣. តើវិបត្តិអ៊ុល ស្ទ័រ ឬ អៀកឡង់ខាងជើងបានបញ្ចប់នៅឆ្នាំណា ? ដោយសារអ្វី ?

៤. ក្នុងសង្រ្គាមលោកលើកទី​២ តើប្រទេសអាឡឺម៉ង់បានវាយលុកចូលប្រទេសបារាំងដោយឆ្លងកាត់ប្រទេសណាខ្លះ ? ហើយបារាំងបានចុះសន្ធិសញ្ញាចុះចាញ់សង្រ្គាមនៅឆ្នាំ នៅថ្ងៃណា ? ខែណា ? ឆ្នាំណា ?

៥. តើនរណាដែលបានប្រកាសតាមវិទ្យុពីអង់គ្លេសឪ្យប្រជាជនបារាំងក្រោកឈរឡើងប្រឆាំងនឹងបារាំង ? នៅថ្ងៃណា ខែណាឆ្នាំណា ? ហើយពេលនោះមានព្រឹត្តការណ៍អ្វីខ្លះបានកើតមានឡើងនៅប្រទេសបារាំង ?

ចម្លើយ

១. បានជាមានការផ្ទុះបាតុកម្មយ៉ាងធ្ងន់មួយកើតឡើងនៅទស្សវត្សរ៍ ឆ្នាំ ៦០ និង ៧០ គឺដោយសារតែមានរើសអើងរវាងអ្នកកាន់សាសនាគ្រឹស្ដនិកាយប្រូតេស្ដង់អង់គ្លេស និងនិកាយកាតូលិក ដែលដើមមានកំណើតអៀកឡង់ ។ វិបត្តិនេះបានបណ្ដាលឪ្យមានមនុស្សចំនួន ២០០ នាក់ស្លាប់ និងមានរបួសជាច្រើននាក់ទៀតដោយសារការបង្រ្កាបពីកងទ័ពអង់គ្លេស ។

២. នៅឆ្នាំ ១៩៧២ រាជរដ្ឋាភិបាលអង់គ្លេសបានលុបបំបាត់ស្វ័យភាពអៀកឡង់ខាងជើង ។ ទង្វើនេះបាននាំឪ្យកើតមានឡើងនូវអំពើភេវរកម្មមួយឪ្យភ័យខ្លាច មួយនៅឆ្នាំ ១៩៨៤ ។

៣. វិបត្តិអ៊ុលស្ទ័រ ឬ អៀកឡង់ខាងជើងបានបញ្ចប់នៅឆ្នាំ ១៩៩៨ ដោយសារប្រទេសអង់គ្លេសបានបង្កើតឪ្យមានរដ្ឋាភិបាលមួយ ដែលមាននិកាយរួមគ្នា គឺកាតូលិក និងប្រុតេស្ដង់ ។

៤. ក្នុងសង្រ្គាមលោកលើកទី ២ ប្រទេសអាឡឺម៉ង់បានវាយលុកចូលប្រទេសបារាំងដោយឆ្លងកាត់ប្រទេសហូឡង់ និងប៊ែលស៊ីក ហើយបារាំងបានចុះសន្ធិសញ្ញាសុំចុះចាញ់សង្រ្គាមនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ១៩៤០ ។

៥. លោកឧត្តមសេនីយ៍ ដីហ្គោលបានប្រកាសតាមវិទ្យុពីអង់គ្លេសឪ្យប្រជាជនបារាំង ក្រោកឈរឡើងប្រឆាំងនឹងបារាំងនៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ១៩៤០ ។ ចំណែកនៅប្រទេសបារាំងមានព្រឹកត្តិការណ៍ដូចជា ៖

  • ការបង្កើតរដ្ឋាភិបាលមួយ ដោយសហការជាមួយអាឡឺម៉ង់ ដែលមានឈ្មោះថា រដ្ឋាភិបាលវីស៊ីដែលជាឧត្តមសេនីយ៍ប៉េកាំងជាអ្នកដឹកនាំ ។
  • បារាំងបានប្រមូលផលិតផលកសិកម្ម និងឧស្សាហកម្មទៅផ្គត់ផ្គងកងទ័ពអាឡឺម៉ងថែមទាំងមានកម្មករមួយភាគធំបានជាប់កំណែនការងារនៅប្រទេសអាឡឺម៉ង់ទៀតផង ។

( វិញ្ញាសាទី១៦ )



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login