2019-04-29 16:37
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ជំនឿទេវតាឆ្នាំថ្មី ក្នុងសង្រ្កាននិទានថា ក្នុងដើមភទ្ទកប្បនេះ មានបុរសម្នាក់ឈ្មោះធម្មបាល ជាអ្នកប្រាជ្ញចេះចប់ត្រៃវេទ ព្រមទាំងភាសាបក្សី សត្វផង ។ ធម្មបាលតែងសម្តែងមង្គល ដល់មនុស្សផងទាំងពួង ។ លុះកបិលមហាព្រហ្ម (សម័យនោះ គេគោរពបូជាមហាព្រហ្ម) ជ្រាបថា ធម្មបាលកុមារ ជាអ្នកប្រាជ្ញក៏មកសួប្រស្នា ៣ខ ហើយសន្យាថាប្រសិនបើធម្មបាលដោះប្រស្នានេះរួចកបិលមហាព្រហ្ម និងកាត់ក្បាលខ្លួនបូជាធម្មបាល តែបើធម្មបាលដោះប្រស្នាមិនរួចទេ ត្រូវកាត់ក្បាលបូជាមហាព្រហ្មវិញធម្មបាលសុំបង្អង់ប្រាំពីរថ្ងៃសិន ដើម្បីគិតប្រស្នា ប៉ុន្តែ៦ថ្ងៃកន្លងផុតទៅហើយ នៅតែគិតមិនឃើញ ទាល់តែសោះ ធម្មបាលក៏ភៀសខ្លួនទៅពួនក្រោមដើម ត្នោតមួយគូដែលជាលំនៅរបស់សត្វឥន្ទ្រីជាភព្វសំណាងល្អយប់នោះ ធម្មបាលក៏បានឮ សត្វឥន្ទ្រីញីឈ្មោលនិយាយគ្នាថា ៖ ញី ៖ ព្រឹកនេះយើងបានអាហាពីណាស៊ី ? ឈ្មោល ៖ យើងនឹងនិងស៊ីសាច់ធម្មបាល ដែលត្រូវកបិលមហាព្រហ្មសម្លាប់ដោយសារការដោះប្រស្នាមិនរួច ។ ញី ៖ ប្រស្នានោះដូចម្តេច ? ឈ្មោល (ខ១) វេលាព្រឹកសេរីស្ថិតនៅទីណា ? ត្រូវឆ្លើយថាស្ថិតនៅមុខ ហេតុនេះបានជាយើងទាំងឡាយ ត្រូវយកទឹកលាងមុន ។ (ខ២) ថ្ងៃត្រង់សេរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថាស្ថិតនៅទ្រូងហេតុនេះយើងត្រូវយកទឹកលាងទ្រូង ។ (ខ៣) ពេលវេលាល្ងាចសេរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថាសេរីស្ថិតនៅជើង ហេតុនេះបានជាយើងត្រូវយកទឹកលាងជើងពាក្យពេចន៍ ទាំងប៉ុន្មានរបស់ឥន្ទ្រី ក៏បានឮដល់ធម្មបាល ដោះស្រាយប្រស្នាបិលមហាព្រហ្មរួចជៀសផុតពីក្តីមរណា ។ កបិលមហាព្រហ្មសុខចិត្តចុះចាញ់ ព្រមទាំងកាត់ក្បាលបូជាធម្មបាល ។ មុននឹងកាត់ក្បាល់កបិលមហាព្រហ្មហៅទេពធីតា ទាំងប្រាំពីរអង្គ ដែលជាបុត្រីរបស់ខ្លួន ឱ្យយកពានមកទ្រក្បាល (ព្រោះបើដាក់ក្បាលលើផែនដីនឹងកើតជាភ្លើងឆេះលោកធាតុ បើបោះទៅលើអាកាសនឹងរាំភ្លៀងបើចោលទៅក្នុងសមុទ្រ នឹងធ្វើឱ្យសមុទ្ររីងស្ងួតអស់ ) រួចហើយក៏កាត់ក្បាលឱ្យនាងទុង្សា ជាកូនច្បង ។ នាងទុង្សាហែក្បាលកបិលមហាព្រហ្មប្រទក្សិណ ភ្នំព្រះសុមេរុ អស់៦០នាទី ទើបអញ្ចើញក្បាលនោះទៅប្រតិស្ថានទុកនៅភ្នំកៃលាស ។ លុះដល់គម្រប់មួយឆ្នាំសង្រ្កាន ទើបនាងទេពធីតាទាំងប្រាំងពីរអង្គ ផ្លាស់វេនគ្នា មកដង្ហែរកបិលមហាព្រហ្ម ប្រទក្សិណភ្នំព្រះសុមេរុជារៀងរាល់ឆ្នាំ ។