2019-04-30 16:38
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពិសាខបូជា ជាពិធីបូជាយ៉ាងធំ ដែលពុទ្ធបរិស័ទប្រារព្ធឡើង ដើម្បីរំឭកដល់ព្រះពុទ្ធគោត្តម ។ គេកំណត់យកថ្ងៃពេញ បូណ៌មី (១៥កើត) ខែពិសាខ ព្រោះជាថ្ងៃ ខែមង្គល ដែលត្រូវនឹងថ្ងៃ ខែដែលព្រះពុទ្ធទ្រង់ប្រសូត ត្រាស់ដឹងនូវសម្មាសម្តោធិញ្ញាណ និងរំលត់ខន្ធចូលបរិនិព្វាន ។ ដូចនេះព្រះពុទ្ធទ្រង់ប្រសូត្រ ត្រាស់ដឹង និងបរិនិព្វានសុទ្ធតែក្នុងថ្ងៃពេញបូណ៌មី (១៥កើត) ខែពិសាខដូចគ្នា ខុសគ្នាតែឆ្នាំប៉ុណ្ណោះ ។ តាមទំនៀមពិធីបុណ្យពិសាខបូជា ប្រព្រឹត្តទៅនៅវេលាយប់ក្នុងវត្ត ។ ដូចនេះហើយបានជាគេឃើញនៅគ្រប់វត្តអារាម មានអុជគ្រឿងប្រទីបជ្វាលាបូជាភ្លឺព្រោងព្រាតហើយមានមហាជនប្រុស ស្រី ក្មេង ចាស់ ប្រកបដោយគ្រឿងសក្ការៈបូជាមានផ្កាភ្ញី ទៀន ធូប ជាដើមទៅប្រជុំគ្នាយ៉ាងអ៊ឹកធឺក ។ នៅយប់នេះរហូតទល់ភ្លឺ គេនាំគ្នាស្តាប់ធម្មទេសនា អំពីពុទ្ធប្រវត្តិ តាំងពីដើមរហូតដល់ចប់ដើម្បីឱ្យមានសទ្ធា (សេចក្តី ជ្រះថ្លាក្នុងជំនឿ) ចំពោះព្រះរតនត្រ័យកាន់តែខ្លាំងក្លាឡើយ ។ តាមការស្រាវជ្រាវគេបានដឹងថា បុណ្យពិសាខបូជា ទំនងជាធ្វើក្រោយព្រះអង្គចូលបរិនិព្វានច្រើនរយឆ្នាំ ។ គេថាប្រទេសឥណ្ឌា និងប្រទេសលង្កាបានប្រារព្ធពិធីនេះ យូរយារណាស់មកហើយ ។ ចំណែកប្រទេសសៀមនិងប្រទេសខ្មែរទើបនឹងចាត់ចែងធ្វើនៅគ្រឹស្តសតវត្សទី១៩ ។ នៅប្រទេសសៀមស្តេច រាមា បានផ្តើមធ្វើនៅឆ្នាំ ១៨១៧ ។ ចំណែកនៅប្រទេសខ្មែរបុណ្យពិសាខបូជាត្រូវបានចាប់ផ្តើមឡើងនៅឆ្នាំ១៨៥៥ដោយព្រះមហាប៉ានដែលស្តេចសៀម បានបញ្ជូនមកកាន់ឧត្តុង្គ តាមសេចក្តីស្នើសុំរបស់ព្រះបាទអង្គឌួង ។ ដំបូងពិធីបុណ្យនេះប្រារព្ធ ឡើងដោយគណធម្មយុត្តិ ហើយក្រោយមកទើប ជ្រូតជ្រាប ទៅដល់គណៈមហានិកាយ ។