Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ប្រភពនៃពាក្យថា “ជ័យហោង សួស្តិ៍ហោង”
កាលពីព្រេងនាយ មានក្មេងស្រីម្នាក់កំសត់ អត់ឳពុកមានតែម្តាយ ។ គ្រាមួយពេលស្រុកកើតទុរភិក្សអត់បាយ នាងទៅស្វែងរកមើមឈើជាមួយអ្នកស្រុក ដល់ពេលស្រេកទឹក នាងបានផឹកទឹកនោមដំរី ដែលដក់នៅស្នាមជើងដំរីមួយ ដោយសំគាល់ថាទឹកល្អ​​ ។ លុះផឹកហើយនាងក៏មានផ្ទៃពោះ និងប្រសូតមកជាកូនប្រុស ឲ្យឈ្មោះថា “ជ័យ”។ ក្រោយពីនោះ នាងយកប្តីបានកូនប្រុសមួយទៀតឈ្មោះថា “សួស្តិ៍” ។ គ្រានោះស្តេចក្នុងនគរនោះ ទ្រង់ចូលទិវង្គតទៅគ្មានព្រះរាជបុត្រតំនវង្ស ។ អ្នកនគរនាំគ្នាធ្វើពិធីផ្សងដំរី ដើម្បីរកអ្នកមានបុណ្យស្នងរាជ្យ ។ ដំរីបានទៅក្រាប ត្រង់ចុងជើង “ជ័យ និង សួស្តី៍” ដែលកំពុងដេកក្រោមដើមឈើមួយ ។ ក្រុមប្រឹក្សារាជសម្បត្តិបានតាំង “ជ័យ” ជាស្តេចសោយរាជ្យ និង តាំង “សួស្តី”  ជាឧបរាជ  ។ ក្នុងពេលអភិសេកនោះគេស្រែកប្រកាសថា  “ជ័យហោង សួស្តី៍ហោង” ទើបស្រោចទឹក ។ ដោយហេតុថាអ្នកទាំងពីរមានអំណាចមានភ័ព្វវាសនានេះទើបពាក្យ “ជ័យសួស្តិ៍” ក្លាយជាពាក្យមង្គលដែលដូនតាយើងមកប្រើក្នុងមង្គលការដរាបមកដល់សព្វថ្ងៃ  ។

 

ប្រភព៖ MyDoc4U



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login