ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ក/. ចំណងជើងរឿង ៖ រឿងធនញ្ជ័យតាមស័ព្ទបាលី នៃពាក្យនេះថា “ធន + ញ្ជ័យ” ឬ “ធន + ជ័យ” ប្រែថា ធន គឺទ្រព្យសម្បត្តិ ឯជ័យ គឺជ័យជំនះ ឬនិយាយថា អ្នកមានជ័យជំនះ គឺបញ្ញាការឈ្លាសវៃរបស់បុគ្គលធនញ្ជ័យ ដែលហៅថា “អរិយទ្រព្យ”។ ចំណងជើងរឿងនេះ អាចមានការភាន់ច្រឡំ ព្រោះថា ៖ មាន “ធនញ្ជ័យ” ឬថា អាជ័យទៀត តែតាមពិត គឺធនញ្ជ័យទើបជាការត្រឹមត្រូវជាង។
ខ/. ឯកសារ ៖ តាមការទទួលបានឯកសារទាំងឡាយដែលទាក់ទងនឹងរឿងធនញ្ជ័យមាន ៖
គ/. ប្រភេទ និងចលនា ៖ រឿងធនញ្ជ័យជាប្រភេទអក្សរសិល្ប៍ប្រជាប្រិយ គឺជារឿងដែលប្រជាជននិយាយតៗគ្នាពីមាត់មួយទៅមាត់មួយ ពីតំបន់មួយទៅតំបន់មួយ ពោលដោយខ្លី រឿងនេះគឺជារឿងដែលផុសចេញពីឧត្តមគតិប្រជាជន។ ចំពោះអ្នកនិពន្ធពិតប្រាកដរហូតមកទល់បច្ចុប្បន្ន ពុំទាន់មានការស្រាវជ្រាវរកឃើញឈ្មោះឡើយ គឺគ្រាន់តែដឹងថា រឿងនេះមានការនិយាយតៗគ្នា ក្នុងស្រទាប់មហាជនតែប៉ុណ្ណោះ។
ឃ/. កាលកំណត់តែង ៖ យើងមិនទាន់បានដឹងនូវកាលបរិច្ឆេទ នៃការតែងរឿងនេះបានទេ។ ក៏ប៉ុន្តែអាចសន្និដ្ឋានទៅតាមសម័យកាលប៉ុណ្ណោះ។
ប្រភព៖ MyDoc4U