Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

បុណ្យ​សែន​លោក​ខែ​ជា​ពិធី​បុណ្យ​ប្រពៃ​ណី​របស់​ជន​ជាតិ​ចិន យួន​ កូរ៉េ ដែល​មាន​ប្រវត្តិ​ជាង​៣ពាន់​ឆ្នាំ​មក​ហើយ​។

រឿង​និទាន​អំពី​លោក​ខែ “រឿង​រវាង​ហូយី​និង​ឆាង​អ៊ី”

រឿង​នេះ​​មាន​ច្រើន​បែប។ ក្នុង​នោះ​មាន​លក្ខណៈ​រួម គឺ​ហូយី​ពូកែ​ខាង​បាញ់​ព្រួញ រី​ឯ​នាង​ឆាង​អ៊ី​ជា​ស្រី​ស្អាត។

បែប​ទី​១

កាល​ពី​ព្រេង​នាយ​ ផែន​ដី​មាន​ព្រះ​អាទិត្យ​ដប់​។ ព្រះ​អាទិត្យ​បាន​ដុត​កំដៅ​ផែន ស្រែ​ចំការ​ ធ្វើ​អោយប្រជាជន​ដាំ​ដុះ​មិន​កើត ក៏​កើត​គ្រោះ​ទុរ្ភិក្ស ។  ហូយី អាណិត​អាសូរ​ប្រជារាស្ត្រ ដូច្នេះ​ក៏​សំរេច​ចិត្ត​បាញ់​ព្រះ​អាទិត្យ​៩​ទំលាក់​ចោល​ ទុក​តែ​មួយ​សំរាប់​ប្រជាជន​។ បន្ទាប់​ពី​បាញ់​ទំលាក់​ព្រះអាទិត្យ​ចោល​ហើយ អ្នក​ស្រុក​បាន​ចាត់​ទុក​គាត់​ជា​វីរបុរស​។

គាត់​មាន​ភរិយា​ម្នាក់​ដ៏​ស្រស់​ស្អាត​ ឈ្មោះ​ឆាង​អ៊ី។​ ពួក​គេ​រស់​នៅ​ជា​មួយ​គ្នា​ប្រកប​ដោយ​សុភមង្គល​។ ហូយី​មាន​កូន​សិស្ស​ជា​ច្រើន​នាក់​។ ពួក​គេ​តាម​ហូយី​រៀន​បាញ់​ព្រួញ​។

ថ្ងៃ​មួយ​នៅ​តាម​ផ្លូវ​ត្រលប់​មក​ផ្ទះ​វិញ ព្រះ​ឥន្ទ្រ​បាន​ប្រទាន​ឱសថ​ទិព្វ​ពីរ​គ្រាប់​ដល់​ហូយី​។ ឱសថ​មួយ​គ្រាប់​ៗ​សុទ្ធ​តែ​អាច​ជួយ​អោយ​មាន​ជីវិត​អមតៈ​។ ឱសថ​ទាំង​នេះ​ជា​រង្វាន់​ដែល​ហូយី​បាន​បាញ់​ទំលាក់​ព្រះ​អាទិត្យ​ដើម្បី​សង្គ្រោះ​មនុស្ស​លោក​។ ថ្នាំ​នេះ​មួយ​គ្រាប់​សំរាប់​ហូយី​ មួយ​គ្រាប់​ទៀត​សំរាប់​ភរិយា​គាត់ នាង​ឆាង​អ៊ី​។ ព្រះ​ឥន្ទ្រ​ផ្តាំ​ហូយី​ថា “ចូរ​ឯង​កុំ​ប្រញាប់​លេប​ថ្នាំ​នេះ​”។ ហូយី​ត្រូវ​ចាំ​រហូត​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ ដែល​នៅ​ថ្ងៃ​នោះ​គាត់​និង​ឆាង​អ៊ី​ត្រូវ​លេប​ឱសថ​នេះ​ជា​មួយ​គ្នា​។ ឆាង​អ៊ី​បាន​ទុក​ឱសថ​នោះ​ក្នុង​ប្រអប់​ដាក់​គ្រឿង​អលង្ការ​របស់​នាង​។

ប៉ុន្តែ​ថ្ងៃ​មួយ ប៉េង ដែល​ជា​កូន​សិស្ស​របស់​ហូយី​បាន​ដឹង​ការ​សំងាត់​នេះ​ ក៏​តាំង​ចិត្ត​លួច​យក​ថ្នាំ​ទិព្វ​នេះ​។ ថ្ងៃ​មួយ​ហូយី​និង​សិស្ស​ឯ​ទៀត​ត្រូវ​ចេញ​ទៅ​ភ្នំ​ ដើម្បី​រៀន​បាញ់​ព្រួញ​ ប៉េង​ធ្វើ​ពុតជា​ឈឺ​ដើម្បី​បាន​ស្នាក់​នៅ​ផ្ទះ​។ បន្ទាប់​ពី​គ្រប់​គ្នា​ចេញ​ទៅ​ភ្នំ​អស់​ហើយ ប៉េង​ក៏​ចូល​ក្នុង​បន្ទប់​ឆាង​អ៊ី​ បង្ខំ​នាង​អោយ​ប្រគល់​ថ្នាំ​នោះ​ដល់​វា​។ ឆាង​អ៊ី​ដឹង​ថា​នាង​មិន​អាចទប់​ទល់​នឹង​ប៉េងបាន​ ក៏​លេប​ថ្នាំ​នោះ​ទាំង​អស់​។ ប៉ុន្តែ​បន្ទាប់​ពី​នាង​លេប​ថ្នាំ​អស់​តែ​ម្នាក់​ឯង​រួច នាង​ក៏​ចាប់ផ្តើម​អណ្តែត​។ នាង​ចេះ​អណ្តែត​ខ្ពស់​ទៅ​ៗ ដោយ​មិន​អាច​ចុះ​មក​ផែន​ដី​វិញ​បាន​។ នាង​មិន​ចង់​បែក​ពី​ប្តី​របស់​នាង ដូច្នេះ​នាង​ក៏​ឈប់​ត្រឹម​ព្រះចន្ទ​។

បន្ទាប់​ពី​ហូយី​បាន​ដឹង​ហេតុ​ការណ៍​អស់​ គាត់​ខឹង​ជា​ខ្លាំង​ ហើយ​ខូ​ចចិត្ត​។ គាត់​សំលឹង​មើល​ទៅ​លើ​មេឃ​ពេល​យប់ ហើយ​ស្រែក​ហៅ​ឈ្មោះ​ឆាង​អ៊ី​។ គាត់​បាន​ឃើញ​ថា​នៅ​ក្នុង​ព្រះចន្ទ​មាន​ស្រមោល​ស្ត្រី​ ដែល​មាន​រូប​រាង​ដូច​នាង​ឆាង​អ៊ី​ ដូច្នេះ​គាត់​ក៏​រត់​ហើយ​រត់​ទៀត​ដើម្បី​ទៅ​ដល់​ឋាន​ព្រះចន្ទ។ គាត់​នៅ​តែ​មិន​អាច​ទៅ​ដល់​ដោយ​សារ​តែ​ខ្យល់​។

បែប​ទី​២

ហូយី​ជា​ទេវៈ​មួយ​អង្គ​ រី​ឯ​នាង​ឆាង​អ៊ី​ជា​ស្រី​ស្អាត ធ្វើ​ការ​ក្នុង​រាជវាំង​នា​ឋាន​ព្រះ​ឥន្ទ្រ​។ មុន​ពេល​រៀប​ការ នាង​ជា​ស្រី​បំរើ​របស់​នាង​សុឆី ភរិយា​របស់​ព្រះ​ឥន្ទ្រ​។  ថ្ងៃ​មួយ​ពួក​ទេវៈ​ផ្សេង​ទៀត ច្រណែន ហូយី​ ក៏​នាំ​គ្នា​និយាយ​មួល​បង្កាច់​ហូយី​មុខ​ព្រះ​ឥន្ទ្រ​។  ហូយី​និង​ភរិយា​របស់​គាត់​ក៏​ត្រូវ​បាន​បណ្តេញ​ចេញ​ពីឋាន​សួគ៌​ អោយ​មក​រស់​នៅ​ជា​ព្រាន​ព្រៃ​នៅ​ផែន​ដី​។ នៅ​ឯ​ផែន​ដី​ឯនេះ ហូយី​ក្លាយ​ជា​អ្នក​បាញ់​ព្រួញ​ល្បី​ឈ្មោះ​។
នៅ​គ្រា​នោះ​មាន​ មាន​ព្រះ​អាទិត្យ​១០ មាន​រាង​ជា​បក្សី​ជើង​បី​ ទុំ​លើ​ដើមឈើ​នៅ​សមុទ្រ​ខាង​កើត​។ រាល់​ថ្ងៃ​ព្រះ​អាទិត្យ​មួយ​ត្រូវ​ធ្វើ​ដំនើរ​ជុំវិញ​ផែន​ដី ដោយ​នៅ​លើ​រទេះ​ បរដោយ​ឈីហេ ម្តាយ​របស់​ព្រះ​អាទិត្យ​។ ថ្ងៃ​មួយ​ព្រះ​អាទិត្យ​ទាំង​១០ ធ្វើ​ដំនើរ​ជុំវិញ​ផែន​ដី​ជា​មួយ​គ្នា​ បណ្តាល​អោយ​ផែន​ដី​ត្រូវ​ឆេះ​ខ្ទិច​ខ្ទីរ​។ ព្រះចៅ​អធិរាជ យ៉ៅ ព្រះចៅ​ក្រុង​ចិន បាន​បញ្ជា​អោយ​ហូយី​បាញ់​ទំលាក់​ព្រះ​អាទិត្យ​ទាំង​អស់​ចោល​ទុក​តែ​មួយ​។

នៅ​ពេល​ដែល​បាន​សំរេច​កិច្ច​ការ​រួច​រាល់​ហើយ ព្រះ​ចៅ​អធិរាជ​បាន​ប្រទាន​រង្វាន់​ដល់​ហូយី​នូវ​ឱសថ​ដែល​ធ្វើ​អោយ​មាន​ជីវិត​អមតៈ​ ដោយ​អោយ​យោបល់​ថា “ថ្នាំ​នេះ​មិន​អាច​លេប​បាន​ភ្លាម​នោះ​ទេ ជា​ដំបូង​ត្រូវ​បួង​សួង​អោយ​បាន​មួយ​ឆ្នាំ​សិន​”។ ហូយី​បាន​យក​ថ្នាំ​នោះ​ទៅ​លាក់​ក្នុង​រនាប​ផ្ទះ​ រួច​ចាប់​ផ្តើម​តាំង​សមាធិ​។ បន្ទាប់​មក​ ព្រះ​ចៅ​អធិរាជ​បាន​កោះ​ហៅ​ហូយី​ទៅ​វាំង។ នៅ​ពេល​ហូយី​មិន​នៅ​ផ្ទះ នាង​ឆាង​អ៊ី​ឃើញ​ពន្លឺ​ពណ៌​សចេញ​ពី​រនាប​ផ្ទះ នាង​ទៅ​​មើល​ក៏​ឃើញ​ថ្នាំ​ទិព្វ​នោះ​។​ នាង​ក៏​លេប​វា​ ។ បន្ទាប់​មក​នាង​ក៏​អាច​ហោះ​បាន​។ នៅ​ពេល​នោះ​ហូយី​ក៏​ត្រលប់​មក​ផ្ទះ​វិញ​ល្មម ហើយ​ដឹង​ថា​នាង​ឆាង​អ៊ី​បាន​លេប​ថ្នាំ​នោះ​អស់​ ក៏​​ស្តី​បន្ទោស​នាង​។ ឆាងអ៊ី​ក៏​ហោះ​ចេញ​តាម​បង្អួច​ទៅ​លើ​មេឃ​។

ហូយី​ហោះ​តាម​នាង​រហូត​ដល់​ពាក់​កណ្តាល​ឋាន​សួគ៌​។ ទី​បំផុត​ហូយី​ក៏​ត្រូវ​តែ​ត្រលប់​មក​ផែន​ដី​វិញ ព្រោះ​តែ​កំលាំង​ខ្យល់​បក់​។ ឆាង​អ៊ី​ទៅដល់​ឋាន​ព្រះចន្ទ​ ពិបាក​ដក​ដង្ហើម​ក៏​ក្អក។ ថ្នាំ​មួយ​ភាគ​បាន​ជ្រុះ​ចេញ​ពី​មាត់​របស់​នាង​។ នាង​ក៏​មិន​អាចហោះ​​ត្រលប់​មក​ផែន​ដី​វិញ។ នៅ​ពេល​នោះ​មាន​ទន្សាយ​មួយ​ក្បាល​នៅ​លើឋាន​ព្រះ​ចន្ទ​។ ឆាង​អ៊ី​បាន​ប្រើ​ទន្សាយ​អោយ​ប្រមូល​គ្រាប់​ថ្នាំ​នោះ​អោយ​នាង​ ដើម្បី​អោយ​នាង​អាច​ត្រលប់​មក​ផែន​ដី​ ជួប​ប្តី​នាង​វិញ​។

រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ទន្សាយ​នៅតែ​ប្រឹង​ទំពារ​ស្មៅ​ដើម្បី​បង្កើត​ថ្នាំ​សំរាប់​នាង​ឆាង​អ៊ី​។

—————————————

នៅ​មាន​បី​បែប​ទៀត ប៉ុន្តែ​ខ្ជិល​បក​ប្រែ​។

….លោក​ខែ​ឆ្នាំ​នេះ​មាន​លក្ខណៈ​ពិសេស​ខុស​ពី​រាល់ដង ទាល់​តែ​ឆ្នាំ​២០១៧​ទើប​មាន​ម្តង​ទៀត។ គឺ​លោក​ខែ​ ហាក់​ដូច​ជា​ធំខុស​ពី​រាល់​ដង។ គន្លង​របស់​លោក​ខែ​ជុំវិញ​ផែន​ដី​មាន​រាង​ជា​អេលីប ប៉ុន្តែ​អេលីប​នៅ​ថ្ងៃ​ទី​៣រឺ​ទី៤​ តុលា ២០០៩​នេះ មាន​លក្ខណៈ​​ស្តួច​ខ្លាំង ធ្វើ​អោយ​លោក​ខែ​ពេល​ទើប​នឹង​រះ នៅ​ឆ្ងាយ​ខ្លាំង​ពី​ផែន​ដី​ ហើយ​ពេល​លោក​ខែ​មក​ដល់​ចំ​ពី​លើ​យើង​ ជា​ពេល​ដែល​លោក​ខែ​នៅ​ទាប​នឹង​ផែន​ដី​បំផុត​។ ប៉ុន្តែ​យើង​មើល​ឃើញ​លោក​ខែ​ធំ​បំផុត​គឺ​នៅ​ពេល​លោក​នៅ​ទាប​នឹង​ដី​ពេល​ទើប​នឹង​រះ​ទៅ​វិញ​!! សូម​រក​មើល​តាម​ពាក្យ Harvest moon។

 

ប្រភព៖ svichet



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login