ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
បទពង្សាវតារខ្មែរ
ខ្មែរអើយចូរចាំជាក់ថា | តាមសាវតារ | |
ជាតិខេមរា | ធ្លាប់តែថ្កើង | |
ទឹកដីខ្មែរធំ | ទូលំទូលាយ | |
សព្វសាយរុងរឿង | គេ…ឯងតែងលើកតម្កើង | |
តម្កល់ជាតិយើង | ចាត់ទុកឡើងជាជាតិច្បង។ | |
អារ្យធម៌ខ្ពង់ខ្ពស់ឆើតឆាយ | បានចេញផ្សព្វផ្សាយ | |
គ្រប់ទិសទាំងឡាយ | ចុងបូព៌ា | |
សាសនាសិល្បៈ | ចម្លាក់វិចិត្រ | |
គំនិតសិក្សា | តន្ត្រី…ទស្សនវិជ្ជាព្រះពុទ្ធសាសនា | |
ជាគោលការណ៍ | ខ្មែរផ្សាយទៅ។ | |
ខ្មែរអើយចូរស្តាប់សាវតារ | ដែលបានចរចា | |
បញ្ជាក់ប្រាប់ថា | ពូជខ្មែរថ្កើង | |
តាំងចិត្តឲ្យមាំ | ខិតខំប្រឹងវិញ | |
បញ្ចេញតម្កើង | តម្លៃ…នៃជាតិខ្មែរយើង | |
ឲ្យបានរុងរឿង | ជាថ្មីឡើងតាមសាវតារ។ |
ព្រះរាជនិពន្ធដោយ សម្តេចព្រះសង្ឃរាជ ជួន ណាត