ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
បុរសប្រមឹកម្នាក់បានរងគ្រោះថ្នាក់ចរាចរយ៉ាងធ្ងន់ធ្ងរត្រូវបានដឹកទៅមន្ទីពេទ្យ។ គ្រូពេទ្យបានព្យាបាលឲ្យគាត់ អស់លទ្ធភាពទៅហើយ នៅតែមិនអាចជួយស្រោចស្រង់ជីវិតគាត់បានឡើយ នាទីចុងក្រោយបានមកដល់ភរិយា ដែលអង្គុយក្បែរប្តីដើម្បីរង់ចាំស្តាំបណ្តាំ មុននឹងបែកគ្នា៖
ប្តី៖ បងបានធ្វើបាបអូនច្រើនណាស់ កុំខឹងនឹងបងណា៎ ឥឡូវបងជិតដល់ពេលត្រូវបែកពីអូនហើយ អូនទៅទិញប័ណ្ណ ធានារ៉ាប់រងឲ្យបងបន្តិចមក!
ប្រពន្ធ៖ ចាស! អូនបានទិញប័ណ្ណនេះទុករួចស្រេចហើយ ចាំតែបងចុះហត្ថលេខាទេ!
ប្តី៖ ពេលបងស្លាប់អូនបើកប្រាក់នេះចាយទៅ ហើយរកអ្នកទីពីរណាត្រឹមត្រូវជំនួសបងទៅណា…!
ប្រពន្ធ៖ ចាស! អូនត្រៀមរួចស្រេចទៅហើយ គឺគេហ្នឹងហើយជាអ្នកបុកបង……..
ប្តី៖ អ្ហា…! អូនថាម៉េច? (ដាច់ខ្យល់ប៉ិត)
(ដកស្រង់ចេញពី រស់ជាតិសំណើច)