Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

មានបុរសម្នាក់ជាអ្នកធ្វើម្ហូបនៅតាមរោងការ ថ្ងៃមួយប្អូនគាត់បានរៀបការ ហើយក៏ទៅហៅគាត់ឲ្យជួយធ្វើម្ហូប គាត់ក៏ យល់ព្រម។ នៅក្នុងពិធីគាត់កំពុងធ្វើម្ហូប ពេលធ្វើបានមួយសន្ទុះក៏បែកញើស ហើយគាត់ក៏ទៅងូតទឹក គាត់ក៏ស្រាត ខោចេញទាំងអស់ ស្រាប់តែពេលនោះអ្នករត់តុមកប្រាប់គាត់ថា៖
អ្នករត់តុ៖ ពូភ្ញៀវមកទៀតហើយឲ្យលឿនឡើង។
ស្រាប់តែពេលឮដូចនោះគាត់ក៏រត់ទាំងស្លៀកក្រមាមិនស្លៀកខោក្នុង។ ពេលគាត់កំពុងតែធ្វើម្ហូប គាត់ក៏បែកញើស ទៀត រួចក៏ទាញក្រមាជូតញើសដោយមិនដឹងខ្លួន។ ជូតរួចហើយគាត់ក៏យកក្រមាចងជួតលើក្បាល ស្រាប់តែកូនក្រមុំ មកទាន់ បានឃើញដូច្នេះ ក៏ស្រែកថា៖
កូនក្រមុំ៖ ពូ…! ពូឯងម៉េចបានស្រាតអញ្ចឹង។
ពូចុងភៅគាត់ស្តាប់មិនច្បាស់ស្មានថាកូនក្រមុំថាគាត់ស្អាត គាត់ក៏រត់មកជិតកូនក្រមុំហើយឈរច្រត់ចង្កេះដាក់កូន ក្រមុំ៖
ពូចុងភៅ៖ ក្មួយឯងដឹងទេ កាលពីពូនៅក្មេងពូស្អាតជាងនេះទៅទៀត។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login